Mafia's cousin | Jikook

889 44 0
                                    

ព្រឹកព្រលឹមនៃថ្ងៃអាទិត្យបានចូលមកដល់ ខ្យល់នាពេលព្រឹកបក់ល្វើយៗ ស្លឹកឈើបក់រវិចៗ បើឈរមើលពីលើបន្ទប់ពីផ្ទះខ្ពស់នេះទៅ នៅក្នុងបន្ទប់របស់អ្នកកម្លោះដែលនៅកំពុងលង់លក់ក្នុងដំណេក សក់ពណ៌ទង់ដែងរាយប៉ាយនៅលើខ្នើយទន់ល្មើយ ថ្ពាល់ប៉ោងៗគៀបនឹងខ្នើយយ៉ាងគួរឱ្យខ្នាញ់ រោមភ្នែកងរខ្ទើតទាំងគូលើត្របកភ្នែក បបូរមាត់សុីជម្ពូរស្តើង មើលទៅដូចជាតុក្តាតាក្នុងភាពយន្តល្បីៗ គួរឱ្យគយគន់និងស្ញើចសរសើរ បើក្រឡេកនៅក្នុងបន្ទប់ល្វឹងល្វើយនេះវិញមិនបាច់ប្រាប់ក៏ដឹងថាកម្លោះម្នាក់នេះឋិតនៅក្នុងគ្រួសារអ្នកមានស្គឹមស្កៃដែរ ទាំងដែលអ្នកគ្រប់គ្នានៅក្នុងផ្ទះងើបអស់ទៅហើយ នៅឡើយកូនពៅជាទីសំណព្វចិត្តេរបស់អ្នកគ្រប់គ្នាមិនព្រមងើប ហើយក៏គ្មានអ្នកណាដាស់ព្រោះតែស្រឡាញ់ថ្នាក់ថ្នមខ្លាំង។

តុក តុក
នឹកដើមដង្ហើមដល់ មិនយូរមិនឆាប់ក៏ត្រូវតែមានអ្នកមកដាស់ព្រោះនេះក៏ថ្ងៃរះខ្ពស់ណាស់ហើយ បណ្តោយឱ្យគេងយូរក៏មិនកើត ត្រូវឱ្យញ៊ាំអាហារពេលព្រេកជាមួយលោកប៉ាអ្នកម៉ាក់។
«អ្នកប្រុសតូច» សំឡេង អ្នកបម្រើចំណាស់ហៅ អ្នកប្រុសតូចដែលកំពុងគេងលក់នៅហើយ។
ឯអ្នកខាងក្នុងចាប់បើកភ្នែកព្រឹមៗពេលលឺអ្នកហៅ ដៃស្រឡូនលើកញីភ្នែកខ្លាំងៗខណៈងើបអង្គុយ ទាយភួយដែលដណ្តប់ចេញពីខ្លួនទាំងមីងមាំង។
«អ៊ំទៅមុនចុះ បន្តិចទៀត ជុងគុកចុះទៅហើយ»អ្នកកម្លោះស្រែកប្រាប់ពីក្នុងបន្ទប់ មុននឹងដើរចូលបន្ទប់ទឹកដើម្បីធ្វើធុរៈផ្ទាល់ខ្លួននិងរៀបចំខ្លួនចុះទៅខាងក្រោមផង។

ជើងវែងស្រឡូវស្រោបដោយខោពណ៌ខ្មៅចុះពីកាំជណ្តើរតម្លៃថ្លៃ អាវពណ៌សដៃវែងទុនុយជាមួយខោរឹបរាងឃើញចង្កេះតូចមួយគួរឱ្យចង់កាន់ ពាក់ខ្សែរកគុជខ្យងមានតម្លៃសាកសមនឹងរូបរាង មុខមាត់ឥតខ្ចោះប្រៀបដូចជាតុក្តាតាក្នុងរឿងនិទាន។
«មកហើយ កូនពៅរបស់បង»អ្នកស្រីជន ប្រាប់ទៅលោកប្តីពេលដែលកូនសំណព្វមកដល់ លោកជនញញឹម ព្រោះប្រពន្ធតែងតែញោះគាត់បែបនេះមកពីគាត់ស្រឡាញ់ជុងគុកខ្លាំងពេក។
អ្នកណាមិនស្រឡាញ់បើជុងគុក ជាកូនទោសក្នុងគ្រួសារអ្នកមានស្តុកស្តម្ភបែបនេះ លុយកាក់ក៏មិនខ្វះ ប៉ានិងម៉ាក់មានពេលវេលាមើលថែច្រើន ចង់បានអីគឺបាននឹង តាមចិត្តគ្រប់យ៉ាង ប៉ុន្តែជុងគុកធំឡើងដោយគន្លងធម៌ ក្លាយជាក្មេងល្អ មិនទំនើងមិនយកតែចិត្តខ្លួនឯង ស្តាប់បង្គាប់ម៉ាក់និងប៉ាជានិច្ច ទើបធ្វើឱ្យគាត់ទាំងពីរកាន់តែស្រឡាញ់លើសដើម។

Bottom Jungkook Smut Where stories live. Discover now