My bestfriend's brother | Taekook

943 34 3
                                    


ក្រឺង
សំឡេង កណ្តឹងបន្លឺកងរំពងក្នុងទីធ្លាធំទូលាយរបស់មហាវិទ្យាល័យ បញ្ជាក់ថាជាម៉ោងត្រូវសម្រាកសម្រាប់សិស្សនិស្សិតគ្រប់រូប គ្រប់គ្នាញាប់ដៃញាប់ជើងដើរចេញពីថ្នាក់រៀនរៀងៗខ្លួនសំដៅទៅកន្លែងផ្សេងៗគ្នា អ្នកខ្លះក៏ស្នាក់នៅdormរបស់សាលា អ្នកខ្លះទៀតក៏ទៅផ្ទះផ្ទាល់ខ្លួនតែម្តង។
ចំណែកឯមិត្តភក្តិមួយគូនេះវិញដើរបណ្តើរគ្នាទៅផ្ទះរបស់ម្នាក់ ព្រោះមានលំហាត់ដែលត្រូវដោះស្រាយជាក្រុម ទើបតម្រូវឱ្យជុងគុក ទៅផ្ទះអេរីន ដើម្បីធ្វើជាមួយគ្នា។

«ថ្ងៃនេះបងប្រុសយើង នឹងមកទទួល»អេរីន ផ្តើមសន្ទនាពេលដែលកំពុងដើរចេញពីថ្នាក់ ដើរទន្ទឹមគ្នានឹងជុងគុក។
«ពិតមែនហ្អេ?»ជុងគុក ស្រាប់តែត្រេកអរខុសពីធម្មតា ធ្វើ្យអេរីនចាប់បាន ធ្វើមុខចម្លែកដាក់។
«ហេតុអីក៏ចាំបាច់អរ ពេលលឺថាបងប្រុសយើងមកយក ឬមួយ...»អេរីន ធ្វើមុខគួរឱ្យចង់សើចដើម្បីញោះជុងគុក ធ្វើឱ្យគេយកដៃរុញ។
«គ្មានអីទេ កុំចេះតែថា»ជុងគុក ញញឹមអឹមអៀន ព្រោះត្រូវគេចាប់បាន ការពិតក៏ត្រឹមត្រូវ គេលួចមានចិត្តទៅលើបងប្រុសរបស់មិត្តខ្លួនឯង ទើបគេឧស្សាហ៍ទៅផ្ទះរបស់អេរីនញឹកញាប់ ដោយយកឡេះថាធ្វើលំហាត់ តែការពិតគឺទៅលួចមើលតែមុខសង្ហារៗរបស់កូនកម្លោះគេនោះឯង។
«នោះមកហើយ!»អេរីន ចង្អុលឡានពណ៌ក្រហមដែលទើបតែមកចតមុខក្លោងទ្វាសាលា ទើបអូសដៃមិត្តទៅជាមួយ។

តុក តុក
អេរីនយកដៃគោះកញ្ចក់ឲ្យអ្នកខាងក្នុងបើកទ្វា នាងនិងជុងគុកចូលអង្គុយនៅកៅអីខាងក្រោយជាមួយគ្នា ឯអ្នកបើកគឺជាថេយ៉ុង បងប្រុសសង្ហារបស់នាងនឹងឯង។
«នាំអ្នកណាមកជាមួយនឹង?»ថេយ៉ុង មើលតាមកញ្ចក់ ហើយធ្វើជាសួរទាំងដែលគេឃើញមុខជុងគុកស៊ាំទៅហើយ។
«ដឹងហើយ ហេតុអីក៏សួរ»អេរីន ធ្វើមុខជ្រេញនឹងបងប្រុស ឯជុងគុកខាំមាត់ខ្លួនឯងមិនឱ្យសម្លក់មុខសង្ហា ពេលគេញោះខ្លួនមិនឈប់រាល់ពេលជួបគ្នា គង់តែមានចិត្តលួចស្រឡាញ់ទេ កុំអីជេមិនដឹងបងមិត្តទេ ប្រាប់ទៅ!
«មនុស្សខួរក្បាលមិនល្អតែប៉ុណ្ណឹងឯង»ជុងគុកពេបមាត់ឌឺ ទើបអេរីនសើច ខណៈថេយ៉ុងញញឹមចុងមាត់ ធ្វើឱ្យជុងគុករំកិលខ្លួនគេចមុខ។
មិនមែនថេយ៉ុងមិនដឹងអីសោះថាជុងគុកមានចិត្តលើខ្លួន តែគ្រាន់តែគេធ្វើហុី មិនដឹងថាគួរតែបោះជំហានឬអត់ ជុងគុកជាមិត្តរបស់ប្អូនស្រីគេ វាអាចនឹងចម្លែកបន្តិច។

Bottom Jungkook Smut Hikayelerin yaşadığı yer. Şimdi keşfedin