ភាគទី​៨៤:នាងចង់បានបង

5.8K 234 0
                                    

Note:ដោយសារតែ album មួយនោះមានបញ្ហាខ្ញុំមិនអាចចូលសរសេរនឹង Update រឿងបាន(រាល់ពេលចូលវាតែងតែលោតចេញមកវិញ ប៉ុន្តែសម្រាប់ Albums ផ្សេងអត់អី)​ទើបខ្ញុំសម្រេចចិត្តបង្កើត Album ថ្មីសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់ ។

_______________

"អ្នកមីង អេមម៉ា តើពេលណាលោកប៉ានិងអាប៉ាមកទៅនេះយប់ហើយណា!!"​ ខាមីឡា ដែលនៅជាមួយ អេមម៉ា នៅក្នុងផ្ទះលំហែកាយដែល ថេហ្យុង បានទិញទុកសម្រាប់ដំណើរកម្សាន្តជាមួយគ្រួសារ ។ នាងតូចចងចិញ្ចើមសួរ អេមម៉ា ព្រោះវាយូរហើយដែលមិនឃើញលោកប៉ានិងអាប៉ាមកផ្ទះនេះតាមតែសម្តីដែល អេមម៉ា បាននិយាយប្រាប់នាងកាលពីពេលថ្ងៃ ។

"ប្រហែលបន្តិចទៀតនឹងមកហើយ អ្នកនាងតូចញុំាបាយសិនទៅ"​ នាងល្អិតខ្ជិលបន្តសួរនាងញុំាបាយរហូតដល់អស់ ទើបដើរទៅបន្ទប់នៅជាន់ខាងលើងូតទឹកគេងដោយខ្លួនឯង មិនចាំបាច់ អេមម៉ា តាមទៅជួយរៀបចំអោយនោះឡើយ ។

"ហ្ហើយយយ.. នៅជាមួយក្មេងពិតជាគួរអោយធុញមែន!"​ កំពុងតែឈរលាងចាន អេមម៉ា រអ៊ូរទាំដោយភាពធុញទ្រាន់មុខក្រពុលមើលមិនយល់ នាងជាមនុស្សស្រីស្ងប់ស្ងាត់មិនចូលចិត្តក្មេងខ្មាងនោះឡើយ ទើបមកដល់សព្វថ្ងៃអាយុ៣៧ឆ្នាំទៅហើយនៅតែមិនទាន់មានគ្រួសារទៀត ជួនកាលលោកស្រីស៊ូជុងសួរ នាងក៏ថាមិនចង់បានប្តីឬកូនអ្វីទាំងអស់ នាងចង់ប្រើជីវិតរស់នៅឯករាជ្យតែឯងបែបនេះវាសប្បាយជាង ។

ត្រឡប់ទៅមើល ថេហ្យុង និង ជុងហ្គុក វិញអ្នកទាំងពីរកំពុងតែងូតទឹកជាមួយគ្នាក្នុងអាងតែមួយ ។ មិនដឹងជាកើតអ្វីឡើងមកនោះទេ ជុងហ្គុក មិនព្រមដោះខ្នោះដៃចេញទាល់តែសោះ គេនេះចម្លែកហួសហេតុពេកហើយ ។

(រាងកាយគេស្អាតដល់ថ្នាក់នេះឬ? មើលចុះសាច់ស.ទន់ល្មើយតែម្តង" ជុងហ្គុក បន្លឺឡើងក្នុងចិត្តភ្នែកក៏សម្លឹងមើលខ្នងស្រឡូនម៉ដ្ឋខៃរបស់ ថេយ៍ មិនដាក់ភ្នែក ។ គេដាក់អោយរាងតូចអង្គុយនៅចន្លោះភ្លៅនៅយកសំណាញមកដុះក្អែលអោយ ថេហ្យុង ថែមទៀត ។

"​បងតិចៗឈឺ..!!" ថេហ្យុង បែរមុខមកប្រាប់ទាំងថ្ពាល់ក្រហមងាំងអៀន បើទោះជាធ្លាប់ឃើញរាងកាយ ធ្លាប់ងូតទឹកជាមួយគ្នាបែបនេះរាប់រយដងក៏ដោយ ប៉ុន្តែក៏នៅអៀនព្រោះពេលនេះ ជុងហ្គុក មិនចងចាំអ្វីប្រៀបដូចមនុស្សថ្មីម្នាក់អ៊ីចឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹2Where stories live. Discover now