ភាគទី​៩៣:ស៉ើបអង្កេត

1.3K 140 10
                                    

ថេវ៉ុន បានមកដល់វិមានគ្រីសស្តាល់វិញ នឹងទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មនុស្សគ្រប់គ្នានៅក្នុងវិមាននេះ ប៉ុន្តែវាមិនអាចធ្វើអោយគេសប្បាយចិត្តបាន១០០ភាគរយឡើយ កាលបើមិនឃើញ មីនជូ ។

គេចង់ឃើញ ចង់ដឹងពីសុខទុក្ខរបស់ មីនជូ ខ្លាំងណាស់ថាវា ទៅជាយ៉ាងណាហើយបន្ទាប់ពីគេបានចាកចេញទៅឆ្ងាយអស់រយៈពេល៨ឆ្នាំមកនេះ ប៉ុន្តែគ្រប់យ៉ាងវាប្រែជាគ្មានន័យ ពេលគ្មានវត្តមានរបស់ មីនជូ នៅទីនេះបន្តទៅទៀត ។

"បងប្រុស!"​ យប់យន្តម៉ោងប្រមាណជា១០កន្លះ ថេវ៉ុន សសៀររើបម្រាស់ដាស់បងប្រុសភ្លោះដោយសារតែប្លែកកន្លែងគេងមិនលក់ គេកេះស្មា ជុងវ៉ូ អោយភ្ញាក់ឡើងគ្រាន់បានគ្នានិយាយលេង ព្រោះបើគេងក៏គេងមិនលក់ដដែល ហើយបើចង់មើលរឿងមើលម្នាក់ឯងក៏មិនសប្បាយទៀត ម្លោះហើយមានតែដាស់ ជុងវ៉ូ ទេវាជាការប្រសើរ ។

"ហ្ហឹមម... វ៉ុន ឯងមិនទាន់គេងទេហ្ហេស?"​ ជុងវ៉ូ ស្រវេស្រវាក្រោកទាំងមមើងមមុំាងសួរប្អូន ។ ថ្ងៃនេះគេសម្រាកមិនធ្វើការគិតថានឹងឆាប់បានចូលគេងលឿនជាងរាល់ដង ព្រោះស្អែកមានប្រជុំនៅក្រុមហ៊ុន គេត្រូវរហ័សទៅពីព្រឹកព្រលឹមក្នុងនាមជាអគ្គនាយករង តែក៏ប្រហែលជាត្រូវចូលគេងម៉ោង១១-១២ទៀតហើយបើ ថេវ៉ុន ដាស់គេពីដំណេកស្វាងងងុយអស់រលីង ។

"ក៏គេងមិនលក់នឹងណា!!"

"ចុះឯងដាស់បងធ្វើអី??"

"ខ្ញុំឃ្លានចង់អោយបងធ្វើម្ហូបអោយញុំាបន្តិច.. ណាៗ បងធ្វើហើយក៏ឡើងមកវិញមកទុកអោយខ្ញុំនៅញុំាតែម្នាក់ឯងក៏បាន"​ ថេវ៉ុន លន់តួអង្វរក.ពេលឃើញទឹកមុខរបស់ ជុងវ៉ូ មិនស្រួលដោយសារតែដាស់គេកណ្តាលយប់អាធ្រាតដើម្បីតែធ្វើម្ហូបអោយញុំា សួរថាមិនអោយ ជុងវ៉ូ ខឹងយ៉ាងម៉េចបើចេញមកតែយ៉ាងហ្នឹងៗ!?

"​អើៗ.. មកតាមបងមក!" ចុងក្រោយ ជុងវ៉ូ ក៏ជៀសមិនផុតពីការធ្វើម្ហូបអោយប្អូនភ្លោះញុំា ។ គេយកវេនតាទុកលើតុក្បាលដំណេកមកពាក់សឹមដើរទៅបើកទ្វារបន្ទប់ចុះទៅខាងក្រោម ទាំងងងុយបើកភ្នែកមិនសឹងរួច ។

៣០នាទីក្រោយ
"ហ្ហមមម... ឯងញុំាទៅបងឡើងទៅគេងមុនហើយ"​ នៅក្នុងផ្ទះបាយបើកពន្លឺភ្លើងពណ៌ទឹកក្រូចព្រឿងៗ ជុងវ៉ូ លើកមីស្រុះរសជាតិហឹរប្រៃអោយ ថេវ៉ុន រួចក៏ឡើងទៅគេបាត់ ។ វាមិនមែនជាមីស្រុះធម្មតាៗនោះទេ នរណាក៏ដោយដែលបានញុំាមីនេះហើយសុទ្ធតែសរសើរថាឆ្ញាញ់ទាំងអស់ ព្រោះមានរូបមន្តពិសេសលាយបញ្ជូលនៅក្នុងនោះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹2Where stories live. Discover now