ថេហ្យុង នៅអង្គុយយំដង្ហក់ដង្ហើមសឹងដាច់ខ្យល់ស្លាប់ ភ្នែករបស់គេហើមប៉ោងស្ពុលដូចគេវាយ ប៉ុន្តែក៏ភ័យខ្លួននៅពេលទូរសព្ទរបស់គេរោទិ៍ឡើងទើបប្រញាប់លើកទទួលដើម្បីនិយាយ...
"ជាលោកទៀតហើយ!! លោក call មករកខ្ញុំធ្វើអីទៀតហ្ហាស៎!?" គេសួរញ័របបូរមាត់ទៅកាន់ខ្សែទូរស័ព្ទម្ខាងទៀត ដែលតែងតែ call មកគំរាមកំហែងគេជារឿយៗ ។ រាល់ថ្ងៃគេរស់នៅក្នុងសម្ពាធនិងភាពភ័យខ្លាច ត្រូវមនុស្សចម្លែកទាក់ទងមកគំរាមកំហែងប៉ន់ប៉ងធ្វើបាបគ្រួសាររបស់គេទាំងមូល ថែមទាំងចង់សម្លាប់ លោកដេចននិងមីនយ៉ុនបន្ថែមទៀត ។
(call ទៅមានការហ្នឹងណា...យ៉ាងម៉េចហើយការងារយើងអោយធ្វើនោះ? ឮមកថាប្តីរបស់ឯងតាមឯងទៅដល់កោះ JeJu តើមែនទេ?) អ្នកម្ខាងទៀតញញឹមមានល្បិចកលសួរពេលគេអាចបញ្ជា ថេហ្យុង អោយធ្វើអ្វីបានតាមតែអំពើចិត្តព្រោះតែរាងតូចជាគ្រាប់អុកដ៏សំខាន់មួយ គេបញ្ជាអោយទៅណា ថេហ្យុង ក៏ទៅហ្នឹងដោយមិនអាចប្រកែកបានព្រោះរាងតូចគ្មានផ្លូវជ្រើសរើសក្រោយតែពីស្របតាមនោះឡើយ ។
"បើមែនវាយ៉ាងម៉េច!!"
(យ៉ា... កុំសម្តីបានពេកកុំភ្លេចថាជីវិតកូនៗរបស់ឯងនៅក្នុងកណ្តាប់ដៃរបស់យើង យើងបញ្ជាអោយធ្វើអីក៏ធ្វើហ្នឹងទៅហើយក៏កុំមកគំហកសម្តីដាក់យើងតិចថាមិនបានប្រាប់!!)
"លោក...ខ្ញុំព្រមានហាមធ្វើអ្វីប៉ះពាល់ដល់កូនៗរបស់ខ្ញុំសូម្បីមួយសរសៃសក់ បើមិនអ៊ីចឹងខ្ញុំនឹង---"
(យ៉ាងម៉េចចង់ប្រាប់រឿងរ៉ាវគ្រប់យ៉ាងអោយប្តីរបស់ឯងដឹងឬ? បើអ៊ីចឹងក៏ប្រាប់ទៅ.. តែសុវត្ថិភាពកូនៗរបស់ឯងយើងមិនធានាឡើយ... ហីយ៉ាមើលចុះ!! នាងតូច ខាមីឡា នេះស្រស់ស្អាតមែនណ៎? មើលចុះនាងកាន់តែស្រស់ស្អាតនៅពេលយំបែបនេះ ហឹសហឹសៗ...)
"ខាមីឡា..!! លោកចាប់នាងហ្ហេស? លោកថោកទាបខ្លាំងណាស់!!"
(កុំនិយាយច្រើន យើងលែងចង់អោយឯងលែងលះគ្នាជាមួយប្តីរបស់ឯងទៀតហើយ ប៉ុន្តែយើងចង់អោយឯងចាក់សម្លាប់ប្តីរបស់ឯងតែម្តង ដើម្បីដោះដូរយកនាងតូចដូចព្រះនាងនេះត្រឡប់ទៅវិញ!!)
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹2
Actionគេមានសំណាងដែលបានអាល់ហ្វាាកំណាចថ្នមស្នេហ៍ ថែថួនដូចជាកែវភ្នែក ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់/គីម ថេហ្យុង ជុងវ៉ូ ព្រីនស៊ីសគ្រីសស្តាល់Xមីនជូ ដាហ្វារីXថេវ៉ុន ព្រីនស៊ីសគ្រីសស្តាល់ (អាល់ប៊ូមទីពីរចាប់ពីភាគ84)