លុះចូលដលពេលរាត្រី មនុស្សនៅក្នុងវិមានព្រីនស៊ីសគ្រីសស្តាល់ក៏គេងលង់លក់ជាមួយដំណេកអស់ បានជាឱកាស ថេហ្យុង ប្រញាប់ប្រញាល់មកបន្ទប់ដែលគេហាមឃាត់មិនអោយនរណាចូលមកក្បែរនោះ ដើម្បីចាត់ចែងការងារបន្តិចបន្តួច ។
"ក្មេងល្អរបស់យើង..." ថេហ្យុង អង្គុយនៅកៅអីក្បែរគ្រែ គេចាប់ក្រសោបប្រអប់ដៃពុំសូវមានកម្តៅរបស់កំលោះតូចរូបស្រស់ដែលគេងដាក់អុកស៊ីសែនម្នាក់នោះ យកមកថើបមកអង្អែល ចិត្តក៏អាណិតខ្លាំងដូចគ្នាកាលបើនៅក្មេងវ័យ ប៉ុន្តែត្រូវទទួលរងនូវគ្រោះធំរហូតធ្វើអោយគេក្លាយជាមនុស្សរុក្ខជាតិបែបនេះ ។
"មីនជូ ហ៎ា...វាយូរណាស់ហើយដែលឯងគេងមិនព្រមក្រោកបែបនេះ... ឆ្នាំនោះបើមិនកុំតែដោយសារយើង ហ្ហឹកក... បើយើងមិនដេញឯងនិង ជេហា ចាកចេញពីទីនេះវាក៏គ្មានគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងដែរ ហ្ហឹក យើងសូមទោសណា" គេចាប់ផ្តើមយំរៀបរាប់ស្តីបន្ទោសដល់ខ្លួនឯងម្តងទៀតរាល់ពេលអោយតែឃើញមុខក្មេងកំសត់ម្នាក់នេះ ។
ឆ្នាំនោះបើមិនកុំតែគេយកកំហឹងមកបាំងមុខ ហ៊ានបណ្តេញ មីនជូ និង ជេហា ឱ្យពួកគេចេញពីនេះម្លោះវាមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយ ។ កំឡុងពេលដែលពួកគេទាំងពីរនាក់កំពុងតែជិះតាក់ស៊ីធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ក៏មានរថយន្តចោរប្លន់ធនាគារមួយ បើកក្នុងល្បឿនលឿនដើម្បីរត់គេចពីក្រុមសមត្ថកិច្ចតាមចាប់ ពួកវាបានបើកមកបំបុកតាក់ស៊ីដែល ជេហា និង មីនជូ ជិះមួយទំហឹង ។
ជេហា បានត្រូវរបួសធ្ងន់ធ្ងររហូតដល់គេដើរមិនរួចអស់រយៈពេលពេញមួយឆ្នាំ ចំណែកឯ មីនជូ ក៏ក្លាយទៅជាមនុស្សរុក្ខជាតិ គ្រូពេទ្យមិនហ៊ានអះអាងនោះឡើយថាពេលណាគេនឹងដឹងខ្លួនឡើងវិញ រីឯអ្នកបើកតាក់ស៊ីម្នាក់នោះក៏បានបាត់បង់ជីវិត ។ ថេហ្យុង បានផ្តល់លុយមួយចំនួនធំទៅកាន់គ្រួសាររបស់អ៊ំតាក់ស៊ីនោះ និងយក មីនជូ ជាមួយ ជេហា មករស់នៅវិមានវិញដោយមិនអោយនរណាម្នាក់ដឹងក្រៅតែពី ជុងហ្គុក ។
ចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍នោះ គ្មានទំព័រព័ត៌មានមួយណាហ៊ានចុះផ្សាយនោះឡើយ ក្រោមអំណាចរបស់ ជុងហ្គុក ដាក់គំហិតគៀបសង្កត់ពុំអោយមាននរណាចុះផ្សាយពីវា ព្រោះតែមិនចង់ផ្សព្វផ្សាយខ្លាចកូនៗរបស់ពួកគេដឹងពីហេតុការណ៍របស់ មីនជូ និង ជេហា ហើយទទួលយកមិនបាន ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹2
Acciónគេមានសំណាងដែលបានអាល់ហ្វាាកំណាចថ្នមស្នេហ៍ ថែថួនដូចជាកែវភ្នែក ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់/គីម ថេហ្យុង ជុងវ៉ូ ព្រីនស៊ីសគ្រីសស្តាល់Xមីនជូ ដាហ្វារីXថេវ៉ុន ព្រីនស៊ីសគ្រីសស្តាល់ (អាល់ប៊ូមទីពីរចាប់ពីភាគ84)