ភាគទី​៩១:ឯងជាដើមហេតុ!!

1.6K 150 12
                                    

      "បានហើយៗឈប់យំទៅ.. តោះពួកយើងចូលទៅក្នុងវិញ"​  ថេហ្យុង ងក់ក្បាលយល់ព្រមទើបដើរចូលទៅខាងក្នុងបន្ទប់វិញជាមួយ ជុងហ្គុក សម្រាកយកកម្លាំងត្រៀមសម្រាប់ស្អែកពេលថ្ងៃ ត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញ ។

   រាត្រីពោរពេញទៅដោយសន្សើមបានកន្លងផុតទៅ ជំនួសដោយថ្ងៃថ្មីព្រះអាទិត្យរះភ្លឺថ្លា ប៉ុន្តែវាមិនបានជួយជំរុញអោយទឹកចិត្តរបស់ ថេវ៉ុន ក្លាយមកជាដូចដើមវិញនោះឡើយ ។  ពេលនេះផងដែរ អាល្អិតកំពុងតែត្រូវលោកប៉ាចោទសួរនៅចំពោះមុខគ្រួសារទាំងមូល អំពីរឿងដែលគេបាននិយាយជាមួយ ថេហ្យុង កាលពីព្រឹកម្សិលមិញ ។

   "ថេវ៉ុន កូនប្រាកដចិត្តហើយឬថាចង់នៅទីនេះ?"​ ជាលើកចុងក្រោយ ជុងហ្គុក សួរបញ្ជាក់ម្តងហើយម្តងទៀត ហើយចម្លើយក៏នៅតែដដែល ថេវ៉ុន នៅតែសម្រេចចិត្តថានឹងរស់នៅប្រទេសនេះមិនព្រមប្តូរ ។

   "កូនប្រាកដហើយ!"

   "បងប្រុស.. ហ្ហឹកក" នាងច្រម៉ក់ ខាមីឡា អង្គុយចន្លោះកណ្តាលរវាងអាប៉ានិងបងស្រី រលីងរលោងទឹកភ្នែកដង្ហើយហៅ ថេវ៉ុន ។ បើគេពិតជារស់នៅទីនេះមែន នាងច្បាស់ជាឯកាប្រាកដណាស់ ថ្វីបើនៅមានបងស្រីនិងបងប្រុសម្នាក់ទៀតក៏ពិត ប៉ុន្តែនាងមិនសូវស្និតស្នាលជាមួយពួកគេទាំងពីរនាក់ឡើយ ។

   "តើចៅមិនចង់គិតមើលម្តងទៀតទេហ្ហេស ថេវ៉ុន?"​ លោកដេចន ក្រោយឃើញទឹកភ្នែករបស់ចៅស្រីសំណព្វចិត្ត ក៏ដាច់ចិត្តលូកមាត់ចូលនិយាយបន្ទាប់ពីនៅអង្គុយរង់ចាំស្តាប់នៅក្នុងបន្ទប់ទទួលភ្ញៀវនេះអស់ពេលជាយូរ ។

   "ទេ.. ចៅបានសម្រេចចិត្តហើយថានឹងនៅទីនេះជាមួយលោកតាធំនិងលោកតាតូច"​  ថេវ៉ុន បែរមុខរកលោកតានិយាយទាំងម៉ឺងម៉ាត់ អ្វីក៏ដោយបើគេសម្រេចចិត្តហើយវាគ្មានអ្វីអាចធ្វើអោយគេ ផ្លាស់ប្តូរវាដោយងាយៗនោះឡើយ ។ លោកដេចន កាលបើឮបែបនេះហើយក៏មិនដឹងថាត្រូវនិយាយលួងលោមបែបណាដើម្បីអោយ ថេវ៉ុន កែប្រែចិត្តគំនិត ចុងក្រោយបានត្រឹមតែដកដង្ហើមធំស្ងាត់មាត់ទៅវិញ រង់ចាំការសម្រេចចិត្តរបស់ ជុងហ្គុក ។

   "បើកូនចង់បានអ៊ីចឹងទៅហើយ.. ល្អមិនអីទេប៉ានិងអោយ កៃជី រៀបចំទិន្នន័យសំខាន់ៗអោយកូន!  ប្រពន្ធសម្លាញ់ អូននាំកូនៗឡើងទៅបន្ទប់រៀបចំខ្លួនទៅ មួយម៉ោងទៀតពួកយើងដល់ពេលឡើងយន្តហោះហើយ!!"​

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹2Where stories live. Discover now