ភាគទី​៨៨:លោកមិនអាចសម្លាប់យើងនោះឡើយ!

1.9K 164 7
                                    

"បានហើយៗ.. ទីនេះមិនមែនជាកន្លែងសាសងស្នេហាអ្វីទេវ៉ើយយ!!" ដោយទ្រាំមើលកាយវិការពាក្យសម្តីនិយាយគ្នាផ្អែមល្ហែមរវាង ជុងហ្គក ហើយនិង ថេហ្យុង មិនបានតទៅទៀត លោកឆេយ៉ុង ក៏លាន់មាត់ស្រដីបញ្ឈប់មិនអោយពួកគេនិយាយអ្វីតទៅទៀត ។

"មើលទៅពួកឯងស្រឡាញ់គ្នាយ៉ាងនេះ... បើអ៊ីចឹងយើងសម្លាប់តែទាំងពីរនាក់ទៅល្អទេ?"​ គាត់បន្តសម្តីមុនលើកដៃធ្វើសញ្ញាបញ្ជាអោយកូនចៅទៅយក ខាមីឡា និង អេមម៉ា មកទីនេះ ។

"ហ្ហឹកៗ លោកប៉ា អាប៉ា.." នាងតូចយំហូដៃជើងមានស្នាមដាច់រលាត់ខ្លះៗដោយសារតែរត់ដួលនៅត្រូវពួកមនុស្សអាក្រក់ទាំងនោះ ចាប់នាងចងរុញអោយដួលទៅលឥដ្ឋថែមទៀត ។

"​ខាមីឡា.." ទាំង ជុងហ្គុក និង ថេហ្យុង ម្នាក់ៗសុទ្ធតែស្លុតចិត្តដូចគ្នាពួកគេមិនដែលធ្វើអោយកូនទទួលរងរបួសធ្ងន់បែបនេះដូចកាលពីមុនម្តងណាឡើយ មើលចុះសាច់ស.ខ្ចីម៉ដ្ឋរលោងប្រែជាក្រហម កន្លែងខ្លះក៏ដាច់រលាត់ខ្លាំងរហូតមានឈាមកកជាប់មុខរបួសថែមទៀត តែក៏អាណិត អេមម៉ា ដូចគ្នានាងជាអាល់ហ្វាស្រីរឹងមាំម្នាក់ ត្រូវគេវាយដំទ្រោមខ្លួន បែកមុខមាត់ស្ទើរមើលមិនយល់ ។ ជីវិតនាងរស់នៅដើម្បីតែបម្រើការពារត្រកូលព្រីនស៊ីសគ្រីសស្តាល់ នាងពិតជាអ្នកការពារមួយរូបដ៏ល្អពិតមែន ។

"ខ្ញុំសូមទោស.. ម្ចាស់តូចនិងលោកម្ចាសធំដែលការពារអ្នកនាងតូចមិនបានល្អ"​ អេមម៉ា និយាយខ្សេវៗស្ទើរស្តាប់មិនឮ មកដល់ដំណាក់កាលនេះទៅហើយនាងនៅតែគិតថាខ្លួនឯងធ្វើមិនបានល្អទៀតក្នុងការការពារ ខាមីឡា ដែលបណ្តោយអោយមនុស្សអស់នោះចាប់អ្នកនាងតូចបានយកមកគំរាមកំហែង ថេហ្យុង និង ជុងហ្គុក ។

"ដោះលែង អេមម៉ា ទៅនាងគ្រាន់តែជាអ្នកការពារម្តាយរបស់យើងប៉ុណ្ណោះ!!" ជុងហ្គុក ខំប្រឹងក្រោកឈរគេស្រែកប្រាប់លោកឆេយ៉ុង តែគាត់មិនបានទៅស្តាប់អ្វីនោះទេថែមទាំង យកកាំភ្លើងតម្រង់នៅសៀតផ្ការបស់ អេមម៉ា បម្រុងនឹងបាញ់សម្លាប់នាងថែមទៀត ។

"លោកធ្វើឆ្កួតអីហ្នឹងហ្ហាស? អេមម៉ា ជាអ្នកក្រៅទេកុំធ្វើបាប... ប៉័ង!!" ថេហ្យុង កញ្ជ្រោលខ្លួនរើទៅមុខសួរគេ នឹងព្យាយាមនិយាយពន្យល់ដល់លោកឆេយ៉ុង តែវាមិនបានផលអ្វីនោះទេ គាត់បានកេះកៃកាំភ្លើងបាញ់បំបែកក្បាល អេមម៉ា អោយស្លាប់ភ្លាមៗ ខ្ទាតឈាមប្រឡាក់ពេញមុខរបស់គាត់នឹង ថេហ្យុង ពេញទីបាត់ទៅហើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹2Where stories live. Discover now