"ត្រូវហើយគេជា មីនជូ មនុស្សដែលពួកកូនស្រឡាញ់!!" ជុងហ្គុក ដើរចូលបន្ទប់ឆ្លើយជំនួស ថេហ្យុង និង ជេហា ។ គេបានដឹងរួចមកហើយថារឿងនេះនឹងកើតឡើងប្រាកដណាស់ក្នុងថ្ងៃណាមួយ ឥឡូវវាក៏បានកើតឡើងដូចអ្វីដែលគេគិតទុកមែន ។
"ប៉ា.." បងប្អូនភ្លោះទាំងពីរនាក់ហៅលោកប៉ាស្របគ្នា ពួកគេចងចិញ្ចើមងឿយឆ្ងល់ ។ រឿងរបស់ មីនជូ ជុងហ្គុក ក៏ដឹងដែលហេតុអ្វីក៏គ្មាននរណាប្រាប់ពួកគេបែបនេះ?
"ប៉ាដឹងថាពួកកូនកំពុងតែឆ្ងល់ ប៉ុន្តែការពិតនៅតែជាការពិត មនុស្សដែលសន្លប់ស្តូកស្តឹងនៅលើគ្រែនោះជា មីនជូ ដាហ្វារី ពិតមែន!" ថេវ៉ុន រួមទាំង ជុងវ៉ូ ផងដែរគេរហ័សបែរទៅមើល មីនជូ នៅពេលដែល ជុងហ្គុក និយាយចប់ភ្លាម ។ នាក់ទាំងពីរដើរសម្តៅទៅរកគ្រែ ពួកគេសម្លឹងមើលផ្ទៃមុខមូលក្រឡង់ស្រស់ស្អាតរបស់ មីនជូ ដោយភាពឈឺចាប់ ។ នរណាមិនឈឺ មិនកើតទុក្ខនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ធ្លាក់ក្នុងសភាពបែបនេះ?
សម្រាប់ ជុងវ៉ូ និង ថេវ៉ុន មិនថាពួកគេមិនបានជួប មិនបានឃើញ រិតតែមិនបានក្បែរ មីនជូ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែបេះដូងអ្នកទាំងពីរវានៅតែស្រឡាញ់ មីនជូ មិនប្រួលប្រែ បើទោះជាពេលខ្លះពួកគេខំកាត់ចិត្ត លុប មីនជូ ចេញពីបេះដូងយ៉ាងណាក៏ដោយ ប៉ុន្តែវាហាក់គ្មានប្រសិទ្ធភាព គេកាន់តែធ្វើចិត្តបំភ្លេច ចិត្តក៏កាន់តែនឹកនា មីនជូ ខ្លាំងលើសដើម ។
"មីន.. មីនជូ" ជុងវ៉ូ ស្រក់ទឹកភ្នែកមកម៉ាត់ៗ គេសន្សឹមខ្លួនអង្គុយលើកៅអីស្របពេលដៃ លើកយកទៅអង្អែលផ្ទៃមុខកំលោះតូចថ្នមៗទាំងញ័រទទ្រើក ។ ថេវ៉ុន ក៏ដូចគ្នាគេអង្គុយនៅជាយគ្រែហើយចាប់ដៃ មីនជូ មកស្ទាបថើបអង្អែល ដាក់ផ្អឹបផ្ទៃមុខ ។
ថេហ្យុង កាលបើឃើញកូនៗរបស់គេកំពុងតែយំបែបនេះ គេក៏ចាកចេញទៅព្រោះមិនអាចទ្រាំមើលទឹកភ្នែករបស់ ថេវ៉ុន និង ជុងវ៉ូ តទៅទៀតឡើយ ។ កូនរបស់គេកំពុងតែឈឺចាប់ ហើយគេជាមនុស្សដែលមានចំណែកខុសខ្លាំងបំផុតក្នុងរឿងនេះ ។
"ថេហ្យុង...!!" ឃើញប្រពន្ធជាទីស្រឡាញ់រត់ចេញពីខាងក្នុងបន្ទប់ ជុងហ្គុក មិនបង្អង់យូរក៏ប្រញាប់មកតាម លួងលោម គេអាចមើលដឹងច្បាស់ដូចថ្ងៃថាពេលនេះ ថេហ្យុង មានអារម្មណ៍បែបណា ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹2
Боевикគេមានសំណាងដែលបានអាល់ហ្វាាកំណាចថ្នមស្នេហ៍ ថែថួនដូចជាកែវភ្នែក ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់/គីម ថេហ្យុង ជុងវ៉ូ ព្រីនស៊ីសគ្រីសស្តាល់Xមីនជូ ដាហ្វារីXថេវ៉ុន ព្រីនស៊ីសគ្រីសស្តាល់ (អាល់ប៊ូមទីពីរចាប់ពីភាគ84)