« ដឹងគុណជីតាឯងស្អី!!ផែនការឡប់ឆ្កួតរបស់ឯងនេះនាំតែយើងរកគុកច្រវ៉ាក់ទេវើយ! »ហូប៊ី គំហកខ្លាំងៗដាក់ យ៉ុនហ្គី វិញនាំអោយនាយលើកចិញ្ចើមមិនពេញចិត្តជាមួយការគំហកអំម្បាញ់មិញព្រោះនាយមិនចូលចិត្តអោយអ្នកណាគំហកដាក់នាយនោះទេ
/ ផូស /
« នេះនែក៎យកវិញទៅអោយស្មើរគ្នា »យ៉ុនហ្គី គេអោបដៃពេបមាត់បន្ទាប់ពីបានវាយក្បាល ហូប៊ី មួយថាសរួច អត់មិនបាននាយក៏លើកថាសជ្រឡបន្ថែមទៀតនាំអោយ ហូប៊ី រហ័សលើកដៃរងព្រោះខ្លាចត្រូវថែមទៀតឥតអំពើ
« ហៃយ៉ាស្មានតែមិនចេះឈឺទេតើនេះ »យ៉ុនហ្គី ពេបមាត់គប់ថាសចោលទៅម្ខាងសម្លក់មុខអ្នកចំពោះមុខទាំងស្ថិតក្នុងក្ដីគ្រឺតក្នាញ់
« ក្បាលឯង!ក្បាលយើងមិនមានបាវសាកទេវើយវៃវាចេះតែឈឺហើយបើបាវសាកបើទោះបីជាឯងកាប់វា4_5កាំបិតទៀតក៏វាមិនស្រែកថាឈឺដែរវើយ!! »ហូប៊ី គំហកដាក់ យ៉ុនហ្គី វិញម្ដងទៀតខ្លាំងៗ នាយសែនគ្រឺតក្នាញ់ជាមួយនឹងប្អូនប្រុសម្នាក់នេះរឹតតែខ្លាំង ផែនការដែលគេជ្រើសរើសយកនៅថ្ងៃនេះគឺសុំពួកគេទាំង2រៀបការនៅកណ្ដាលផ្សារទំនើបតែម្ដងដើម្បីអោយមហាជនបានដឹងឭ តើថ្ងៃស្អែកនេះនឹងមានអ្វីកើតឡើងទៅ?ចុះបើសិនជា យ៉ននូ និង ជីមីន បានដឹងរឿងមួយនោះហើយហ្នឹង?!
ព្រឹកថ្ងៃថ្មីក៏បានមកដល់វាលឿនជាងការរំពឹងទុករបស់កម្លោះទាំង2នាក់នេះទៅទៀត ពួកគេនៅភ័យៗមិនទាន់បាត់នោះទេក្នុងការសារភាពទៅកាន់ ជីមីន និង យ៉ននូ។
នៅក្នុងផ្សារទំនើបបានរៀបចំដោយដាក់ប៉ោងៗមួយផ្នូកធំនៅខាងលើចំច្រកចូលទៅខាងក្នុងផ្សារតាមការបញ្ជាររបស់កម្លោះអ្នកមានអំណាច ចនជុងគុក ផ្សារនេះគឺគ្រប់គ្រងដោយគេផ្ទាល់បែបនេះហើយទើបគេចង់រៀបចំបែបមិចក៏បានវាមិនពិបាកនោះទេ ចំនែក ថេយ៉ុង ក៏អង្គុយមើលនៅក្នុងបន្ទប់កាំមេរ៉ាសុវត្តិភាពទាំងញញឹមផងដែរតាមការស្មើរសុំរបស់ ជុងគុក
« អូនគិតដូចបងឬអត់ថាពួកគេប្រាកដជាយល់ព្រមមិនខានទេ? »ជុងគុក ងាកទៅសួរម្ចាស់បេះដូងដោយប្រាកដប្រជាថាពួកគេប្រាកដជាយល់ព្រមមិនខានទេក្នុងការសុំរៀបការមួយនេះ
« អូនមិនប្រាកដដែលព្រោះឭមកថាមិត្តបងតាមញ៉ែពួកគេជិត5ឆ្នាំហើយនៅតែមិនព្រម »ថេយ៉ុង ញាក់ស្មានធ្វើហីនាយក៏មិនដឹងថាវាបានជោគជ័យឬក៏អត់នោះទេមានតែសាកល្បងសិនទើបបាន
« ចាំមើលសិនចុះថាវាអាចទៅរួចឬអត់ »គេសើចទាំងពេញចិត្ត នាយជាអ្នកចេញមុខរៀបចំហើយបើសិនជាលើកនេះមិនសម្រេចបំណងទៀតវៃគេសម្លាប់ចោលចុះ។
ងាកទៅមាត់ទ្វាបង្ហាញអោយឃើញនាយល្អិត2នាក់កំពុងតែដើរចូលមកជជែកគ្នាពីនេះពីនោះ គ្រាន់តែចូលមកចំកណ្ដាលក្រោមប៉ោងៗនោះភ្លាម ប៉ោងៗទាំងនោះក៏ដាច់រួចធ្លាក់រាយលើពួកគេទាំង2
« នេះមានរឿងអ្វីកើតឡើង?! »ពួកគេនាំគ្នាងាកមើលជុំវិញនោះទាំងឆ្ងល់ទឹកមុខក៏បង្ហាញមកថាពួកគេកំពុងតែវល់ជាមួយនឹងរឿងដែលកំពុងតែកើតឡើង
« រៀបការជាមួយបងបានទេ យ៉ននូ/រៀបការជាមួយបងបានទេ មីននី »ពួកគេនិយាយស្រុះគ្នាខណៈជង្គង់បានលុតនៅចំពោះមុខក្មេងទាំង2អ្នកនោះ យ៉ននូ និង មីននី ថយក្រោយ2_3ជំហានមុននឹងនិយាយព្រមគ្នាថា
« ខ្ញុំមិនត្រូវការឃាតករដូចជាពួកលោកនោះទេ!! »ឃាតករ?!អ្នកណាជាឃាតករ?ពួកនាយនាំគ្នាមើលមុខគ្នាទាំងឆ្ងល់អ្នកណាជាឃាតករពួកនាយពិតជាមិនដឹងរឿងពិតមែនណា៎
« អ្នកណាឃាតករ?! »ពួកគេសួរឡើងព្រមគ្នាព្រោះតែពួកគេពិតជាមិនដឹងមែនថាអ្នកណាជាឃាតករពួកក្មេងទាំង2នាក់នេះចង់សម្ដៅលើអ្នកណាទៅ?!
« កុំមកធ្វើដូចជាមិនដឹងរឿងអ្វីអោយសោះពួកលោកជាអ្នករួមគំនិតគ្នាសម្លាប់ គីមថេយ៉ុង មិត្តរបស់ខ្ញុំ »មីននី និយាយឡើងទាំងទឹកមុខកាចៗសម្លឹងទៅពួកគេទាំង2នាក់ យ៉ុនហ្គី និង ហូប៊ី សម្លឹងមុខគ្នាទៅមកក្នុងបំណងហួសចិត្ត ឃាតករយ៉ាងមិច?ពួកគេជាអ្នកជួយជីវិត ថេយ៉ុង ណា
« មីននីៗ! »ថេយ៉ុង ចុះមកមិនទាន់នោះទេព្រោះពួកគេទាំងពីរបានដើរចេញពីទីនោះបាត់ហើយ ចំនែក ជុងគុក វិញខំរត់ទាំងស្លន់ស្លោមករក ថេយ៉ុង ព្រោះណាមួយជើងរបស់ក្មេងម្នាក់នេះមិនទាន់អាចដើរឆ្ងាយបានទេទើបគេបារម្ភពីរត់មកដល់ហើយគេក៏លើកបី ថេយ៉ុង ឡើង
« មីននី!!ជុង លែងអូនទៅអូនទៅរក មីននី រៀបរាប់ការពិតប្រាប់គេ »ថេយ៉ុង រើកញ្រ្ជោលចេញពីដៃរបស់ ជុងគុក ក្នុងបំណងទៅរៀបរាប់ការពិតប្រាប់ មីននី និង យ៉ននូ តែវាមិនអាចព្រោះ ជុងគុក បានលើកបីគេឡើងទៅហើយ
« កុំអីបណ្ដោយតាមនោះអោយពួកគេដោះស្រាយទៅ »ជុងគុក គេព្យាយាមចាប់ ថេយ៉ុង មិនអោយគេរត់ចេញពីការក្រសោបអោបរបស់ខ្លួនបាន អ្នកនៅក្នុងផ្សារទាំងនោះចាប់ផ្ដើមងាកមើលមកពួកគេស្ថិតក្នុងការសើចចម្អក ហាហាពិតជាគួរអោយអស់សំណើចមែនខំសារភាពប្រាប់គេកណ្ដាលផ្សារតែគេនៅតែមិនព្រមគិតទៅពិតជាគួរអោយខ្មាស់អៀនណាស់ សម្លាប់មិត្តគេហ់យនៅមានមុខមកសុំគេរៀបការទៀត?ឆ្កួតមែន!
« ងើបមក យ៉ុនហ្គី ហូប៊ី ពួកបងចង់នៅលុតជង្គង់ទីនេះដល់ពេលណា?! »គេសម្លុតគំហកហៅអោយពួកគេទាំងពីរភ្ញាក់ចេញពីការភ្លឹកភ្លាំង
« ហុឹម »វាពិតជាគួរអោយខ្មាស់គេខ្លាំងណាស់លើកនេះគឺខ្មាស់ខ្លាំងយកតែមែនទែនតែម្ដងមិនមែនខ្មាស់លេងៗនោះទេគឺខ្លាំងបំផុត
« បានហើយចាំខ្ញុំជាអ្នកទៅនិយាយប្រាប់គេខ្លួនឯង »ថេយ៉ុង យកខ្លួនជាអ្នកទៅនិយាយប្រាប់ យ៉ននូ និង មីននី អំពីរឿងនេះដោយខ្លួនឯងនៅពេលដែលជើងគេអាចចុះដើរបានធម្មតាវិញមុននេះគឺគេរត់រហូតដល់ថ្នាក់ជើងចេញឈាមទៅហើយបែបនេះហើយទើបបានជា ជុងគុក ព្យាយាមរត់តាមចាប់គេអំម្បាញ់មិញនេះឯង
« អូនគិតថាវាអាចទៅរួចឬ?! »នាយ ជុងគុក លើកចិញ្ចើមសួរទៅ ថេយ៉ុង គេក៏ងក់ក្បាលផ្ងក់ៗបញ្ជាក់អោយនាយបានដឹង ជុងគុក ដកដង្ហើមធំហើយក៏យល់ព្រមអោយគេចេញមុខដោះស្រាយរឿងនេះតាមបំណង។
ងាកមកមើល ជីននី ឯនេះវិញនាយមិនបានលើកទូរសព្ទ័របស់ ណាមជូន នោះទេបើទោះបីជាគេខំឆាតមកយ៉ាងណាក៏នាយមិនបានចូលមើលគឺទុកវាចោលតែម្ដង
« កំហុសលោកវាពិតជាមិនអាចលើកលែងបានពិតមែន ជីវិតមិនមែនដាក់លក់លើទីផ្សារនោះទេលោកមិនអាចសម្លាប់គេរួចសង្រ្គោះគេមកវិញបាននោះទេ »ជីននី ដកដង្ហើមធំហួសចិត្តជាមួយនឹងប្រុសម្នាក់នេះជាខ្លាំងចង់សងសឹកអ្នកណាក៏ទាញអ្នកនោះមកសម្លាប់ចុះហេតុអីក៏មកទាញមិត្តរបស់គេដែលមិនដឹងរឿងអ្វីនោះចូលធ្វើអី?ថេយ៉ុង គេមិនបានដឹងហើយគេក៏រឹតតែមិនចង់ដឹងទៅទៀតហេតុអីគេមកត្រូវស្លាប់ដោយសាររឿងអត់ប្រយោជន៍បែបនេះ?!
ងាកទៅមើលកាលពី5ឆ្នាំមុន នៅក្នុងទូរសព្ទ័គ្រប់ប៉ុស្តិ៍ពត៌មានបានចាក់ផ្សាយពីការស្លាប់របស់ គីមថេយ៉ុង សឹងគ្រប់ប៉ុស្តិ៍ដោយការស្លាប់របស់គេពិតជាគួរអោយអាណិតជាទីបំផុត
« ប្រទះឃើញសាកសព្វសិស្សាវិទ្យាល័យមកពីសាលា...មានឈ្មោះថា គីមថេយ៉ុង ច្រកក្នុងថង់ខ្មៅដោយរាងកាយត្រូវកាប់ដាច់ខ្ទេចខ្ទីអស់ចំនែកមុខក៏មិនអាចមើលច្បាស់ដែរយើងអាចដឹងថាគេគឺជា គីមថេយ៉ុង តាមរយៈកាតសិស្សដែលនៅច្រកជាមួយគេក្នុងថង់នេះតែប៉ុណ្ណោះ »ពត៌មានមួយនេះបានសាយពាសពេញផ្ទៃប្រទេសអ្នកណាដែលថាមិនរន្ធត់ចិត្តមិនសោកស្ដាយនោះ?!គេធ្លាប់ជាប់ឈ្មោះជាសិស្សពូកែរប្រចាំប្រទេសបែរជាត្រូវស្លាប់យ៉ាងគួរអោយអាណិតទៅវិញ ចំនែកឃាតករក៏គ្មានអ្នកណាបានដឹងហើយរឿងក្ដីនេះក៏បានបិទដោយសន្មត់ថាអ្នកដែលសម្លាប់គេជាពួករោគចិត្តណាមួយគេគ្មានគ្រួសារផងទើបគ្មានអ្នកណាមកជីកកកាយរឿងមួយនេះឡើងវិញ។
« ហាក៎?!ចុះបើ ថេយ៉ុង ត្រូវគេសម្លាប់ចោលចុះ ថេយ៉ុង នៅដៃ ជុងគុក គេជាអ្នកណា?! »ជីននី ចាប់ផ្ដើមកើតចិត្តសង្ស័យចុះបើ ថេយ៉ុង ត្រូវគេសម្លាប់ចោលហើយចុះ ថេយ៉ុង នៅដៃ ជុងគុក គេជាអ្នកណា?!មិនបានទេគេត្រូវដឹងរឿងនេះអោយបានតែ គេកំពុងតែឈ្លោះគ្នាជាមួយ ណាមជូន ណា៎ហើយពួកគេទាំង3នាក់នោះក៏ជាបងប្អូនគ្នាដែលគេមិនអាចសួរនាំអ្នកណាមួយលើរឿងមួយនេះបាននោះទេ
« ធ្វើយ៉ាងមិចទៅទើបខ្ញុំអាចដឹងការពិតបាន?! »ជីននី យកដៃគោះក្បាលនឹកគិតមិនឃើញក៏សម្រេចចិត្តថាទុកវាចោលព្រោះគេគិតថាពួកគេទាំង2ជាអ្នកវិទ្យាសាស្ត្រពួកគេអាចនឹងយកសាកសព្វ ថេយ៉ុង មកផ្គុំរួចពិសោធន៍អ្វីម្យ៉ាងគិតហើយធ្វើអោយគេស្អប់នាក់ទាំងបីកាន់តែខ្លាំង។
ងាកមកមើលនៅព្រលានយន្តហោះឯនេះវិញម្ដង ណាមជូន គេសម្រេចចិត្តចាកចេញពីទីនេះទៅ USA រយៈពេលមួយឆ្នាំ មិនមែនគេគេចដោយសារគ្មានពាក្យដោះស្រាយជាមួយ ជីននី នោះទេគេទៅនេះព្រោះប៉ារបស់គេបានទាក់ទងអោយគេទៅ USA ជាបន្ទាន់ដើម្បីផលិតថ្នាំចំនួន100មុខបែបនេះហើយទើបគេប្រញ៉ាប់ចេញទៅទាំងមិនបានលា ជីននី សូម្បីតែបន្តិច
« សុំទោសបងមិនអោយអូនឃើញមុខរបស់បងម្ដងទៀតនោះទេ »ណាមជូន គេដកដង្ហើមធំពោលពាក្យសុំទោសទៅកាន់ ជីននី លើកនេះគេមិនមែនទៅតែមួយឆ្នាំនោះទេគឺគេសម្រេចចិត្តរស់នៅក្នុងទឹកដីកំណើចរបស់ប៉ាគេជារាងរហូតតែម្ដងណាមួយនៅទីនេះគឺគេបានសាងកំហុសច្រើនហើយ គេទាញទូរសព្ទ៏ចុចផ្ញើរសារមួយខ្សែរធំទៅ ជីននី មុននឹងដោះសុីមមួយនោះចេញរួចគប់ចោលតាមបង្អួចហើយក៏ទាញសុីមថ្មីមកដាក់មានន័យថាឆាតមុនៗដែលគេលេងជាមួយ ជីននី ឬគណនីដែល ជីននី បានទាក់ទងមកគេគឺវាលែងមានទៀតហើយ។
_____________