Episode8:គ្រោះថ្នាក់អូនដូចជារឿងក្លែងក្លាយ?

371 42 3
                                    

ថេយ៉ុង ញញឹមពេញចិត្តស្ទុះអោបគេយ៉ាងណែនបង្ហាញទឹកមុខស្រស់ស្រាយដាក់គេ ជូហ្វី ក៏មិនមាត់មិន.កលើកដៃទៅអង្អែលក្បាលគេថើៗ បន្ទាប់ពីអោបគ្នារយៈពេលរាងយូរគួរសម ជូហ្វី ក៏សម្រេចចិត្តទៅវិញខ្លាចក្រែងមានអ្នកណាម្នាក់ឆ្ងល់អំពីគេ។
« ជុង?បងទើបមកពីណាអូនដើររកបងជិត2ម៉ោងហើយណា? »សូហ្វៀ សម្លក់អ្នកជាសង្សារពេញដោយក្ដីប្រចណ្ឌមិនដឹងថាមកពីណាពីណីនោះទេនៅលើមុខដូចជាញញឹមមិនឈប់មិនឈរសោះហៃយ៉ាពិតជាគួរអោយសង្ស័យមែន
« ក៏មកពីបន្ទប់ទឹកនោះអី »ជុងគុក ឆ្លើយហីៗដាក់ខ្លួនអង្គុយជិតនាងទាំងមិនភ្លេចលើកដៃទៅអង្អែលកញ្ជឹង.កតិចៗ
     « វាមិនដែលនោះទេ!បងចូលទៅសង្ងំក្នុងបន្ទប់ទឹកដល់ទៅ2ម៉ោងបែបនេះប្រាកដជាមានអ្វីផ្សេងហើយ បងសង្ងំធ្វើអីៗជាមួយអ្នកណាផ្សេងមែនទេ? »នាងសម្លុតសួរនាំ ជុងគុក ទាំងទឹកមុខប្រចណ្ឌ័ទៅសង្ងំ2ម៉ោងគ្មានអ្វីក្រៅពីធ្វើអីៗជាមួយអ្នកណាម្នាក់ដែលនាងមិនដឹងនោះទេ
     « គ្មានទេអូនកុំចេះតែស្មានផ្ដេសផ្ដាស់ »គេរហ័សប្រកែកភ្លាមៗពេល សូហ្វៀ នាងមកចោទប្រកាន់គេបែបនេះ ហៃយ៉ាឆ្កួតឬយ៉ាងមិចបានជាមកនិយាយចោទគេទាំងរស់បែបនេះ?វាមិនអាចទៅរួចនោះទេបើទោះបីជាគេញៀនតណ្ហារជាមួយ ថេយ៉ុង ក៏ដោយគេក៏មិនដល់ថ្នាក់អត់អនាម័យធ្វើអីៗជាមួយគ្នាក្នុងបន្ទប់ទឹកនោះទេតែបើ ថេយ៉ុង វាជាករណីលើកលែងព្រោះពេលគេឃើញក្មេងនេះម្ដងៗគេទប់ចំណង់តណ្ហារមិនជាប់នោះទេ
     « ប្រាកដ? »សូហ្វៀ សម្លឹងមើលគេទាំងបង្ហាញទឹកមុខដូចជាជម្រិតសួរសំណួរ ជុងគុក ក៏ញញឹមរួចងក់ក្បាលដាក់នាងតិចៗអោយនាងដឹង នាងនឹងគេមិនដែលមានអីៗជាមួយគ្នានោះទេបើទោះបីជាស្រឡាញ់គ្នាតាំងពីបឋមសិក្សារមកក៏ដោយ មុនដំបូងរបស់គេគឺជាមួយ ថេយ៉ុង នេះឯងចំនែកស្នាមថើបដំបូងរបស់គេក៏បានទៅលើ ថេយ៉ុង ដូចគ្នា
« ប្រាកដហើយព្រោះបងមិនចេះកុហក »គេនិយាយចេញមកយ៉ាងងាយព្រោះគេមិនចេះកុហកក៏ប៉ុន្តែរគេកំពុងតែកុហកក្មេងល្ងង់ម្នាក់នោះធ្វើអោយក្មេងនោះល្ងង់ងប់ក្បាលជាមួយគេងើបលែងរួច
« ទៅអូនជឿក៏បានដែលព្រោះអូនមិនល្ងង់អោយបងកុហកនោះទេ »នាងញញឹមស៊កដៃទៅអោបចង្កេះ ជុងគុក យ៉ាងណែន យ៉ននូ សម្លឹងមកនាងទាំងលួចមានចិត្តអាណិតដល់ ថេយ៉ុង នេះមានតែ ថេយ៉ុង នោះទេដែលល្ងង់អោយប្រុសម្នាក់នេះបោកបង្វិលក្បាលបានយ៉ាងងាយ
« អាណិត ថេយ៉ុង ណាស់មិនគួរណាវាអាចទៅជាបែបនេះសោះ »ជីមីន ដកដង្ហើមធំនឹកអាណិតដល់មិត្តសម្លាញ់ដែលបណ្ដោយអោយគេបោកបង្វិលក្បាលបានយ៉ាងងាយស្រួល។
ថ្ងៃប្រឡងបញ្ចប់ការសិស្សាថ្នាក់វិទ្យាល័យបានមកដល់ វារយៈពេលជិត2ខែទៅហើយដែល ថេយ៉ុង លែងបាននិយាយគ្នាជាមួយ ជូហ្វី មិនដឹងថាមានរឿងអ្វីនោះទេសុខៗគេក៏លែងបានមកខ្វាយខ្វល់ពីខ្លួន នៅក្នុងបន្ទប់ប្រឡង ថេយ៉ុង គេគ្មានអារម្មណ៍ក្នុងការប្រឡងនោះទេទើបលិទ្ធផលចេញមកមិនសូវបានល្អ។
« ក្រែងជាសិស្សពូកែម្នាក់មិនអ៊ីចឹងហេតុអីខុសៗមកប្រឡងអន់បែបនេះ?ហាហាគួរអោយអស់សំណើចណាស់ »សូហ្វៀ សើចឭៗពេលនិយាយដល់ ថេយ៉ុង ប្រឡងវីសនឹងធ្លាក់សឹងគ្រប់មុខ ក្រែងពីមុនជាសិស្សពូកែមែនទេ?អ្នកណាក៏សរសើរគ្រូរណាក៏និយាយហេតុអីពេលនេះប្រឡងអន់សម្បើមម្លេះ?ពិតជាគួរអោយអស់សំណើចណាស់ហាហា
     « មែនហើយៗពីមុនរៀនឡើងពូកែរដល់ពេលនេះទៅជាសិស្សអស់កែហាហា អាណិតណាស់លោកអឺយ »ពួកនាងនិយាយសើចឭៗបំណងអោយ ថេយ៉ុង បានឭព្រោះពួកគេអង្គុយមិនឆ្ងាយពីពួកនាងប៉ុន្មាននោះទេ ចំនែក ជុងគុក ក៏គេមិនមាត់ដែលអង្គុយអានសៀវភៅធ្វើមិនដឹង
« ហេតុអីឯងធ្លាក់ខ្លួនដាក់ថ្នាក់នេះ ថេយ៍? »ជីមីន ងាកមកសួរនាំ ថេយ៉ុង គេសឹងតែមិនជឿថាមិត្តគេធ្លាក់ដុនដាបដល់ថ្នាក់នេះ តើវាមកពីមូលហេតុអ្វី?ឬក៏ដោយសារតែ ថេយ៉ុង ដោយទ្រាំមិនបាន យ៉ននូ ងើបឈរពេញកម្ពសមួលគម្រមដបទឹករួចជះវាទៅលើផ្ទៃមុខរបស់ សូហ្វៀ ព្រោះតែនាងជាអ្នកនាំអាតនិយាយរឿងនេះ
« អាយ៎!!!នាងឆ្កួត!នាងឆ្កួតទេឬយ៉ាងមិចបានជាជះទឹកលើយើងបែបនេះ? »សូហ្វៀ ខឹងញ័រសាច់ទទ្រើកស្ទុះងើបឈរស្រែកយកៗសឹងតែបែកថ្នាក់រៀន នាងឆ្កួតឬយ៉ាងមិចបានជាជះទឹកលើនាងបែបនេះ?
« នេះជាផលដែលនាងហ៊ានមើលងាយមើលថោកមិត្តរបស់ខ្ញុំ...បើទោះបីជាគេបែរជារៀនមិនសូវពូកែក៏មិនដូចជានាងដែលគេប្រ៖ងតែស៊កលុយគ្រូយកព្រីយ៉ុង »យ៉ននូ ខឹងញ័រសាច់ហាស្ដីអោយនាងខ្លាំងៗតាមអារម្មណ៍ខឹង ពាក្យនាងនិយាយក៏មិនបានខុសដែលនាងបានឃើញផ្ទាល់ភ្នែកទាំងពីរថានាងជាអ្នកស៊កលុយគ្រូរយកព្រីយ៉ុង ដើម្បីប្រឡងជាប់ចំនែក ថេយ៉ុង បើទោះបីជាគេប្រឡងមិនជាប់ក៏គេមិនបានស៊កយកលុយគ្រូទាញយកព្រីយ៉ុងដូចនាងដែរ
« នាង?នាងក្មេងឆ្កួតនាងទៅដឹងមកពីណាកុំចេះតែនិយាយបង្ខូចយើងអោយសោះ »សូហ្វៀ ចាប់កន្រ្តាក់បោចសក់ យ៉ននូ ពេញទំហឹងនាងចាប់ផ្ដើមបង្ហាញចរិករបស់នាងចេញមកដោយខានមិនបាន រំពេចនោះ ជីននី ក៏ចូលទៅជួយដោយចាប់បេះដៃនាងចេញរួចទាញ យ៉ននូ មកវិញ
« ក្មេងយ៉ាងមិច?នាងនិង យ៉ននូ អាយុស្មើរគ្នាហេតុអីនាងមកហៅគេថានាងក្មេង? »ជីននី និយាយដោយត្រជាក់ស្រេបតែ សូហ្វៀ ប្រុងនឹងលើកដៃទះដាលទាំង ជីននី ទៀតប៉ុន្តែរ ជីមីន និង ថេយ៉ុង ក៏មិនស្ងាត់ដែរ
« លោកប្រាកដជាស្ដាយក្រោយដែលយកនាងចូលក្នុងជីវិត »យ៉ននូ សម្លឹងទៅមុខ ជុងគុក ជាលើកចុងក្រោយរួចក៏អូសដៃគ្នាពួកគេដើរចេញទៅបាត់ សូហ្វៀ ក្ដាប់ដៃសម្លឹងទៅពួកគេទាំងខឹងចិត្ត ជុងគុក កំពុងតែអង្គុយឆ្ងល់នូវពាក្យមុននេះមិនទាន់បាត់ ស្ដាយក្រោយ?គេបានធ្វើអ្វីមួយឬបោះបង់អ្វីមួយមែនទេបានជា យ៉ននូ និយាយពាក្យមួយម៉ាត់នេះមកកាន់គេ?
     ពេលក្បាលល្ងាច ជុងគុក នៅមិនសុខព្រោះនាឡិការបស់គេមិនបានរោទិ៍អោយគេទៅជួបជាមួយ ថេយ៉ុង ជិត2ខែទៅហើយវាជារឿងធម្មតាដែលនាឡិការគេរោទ៍ប៉ុន្តែរវាហាក់បីដូចជាបានលើកលែង ថេយ៉ុង មួយមិនអាចអោយគេបានដឹងថាក្មេងនេះមានគ្រោះថ្នាក់អ្វីនោះទេ
     « មិនបានទេខ្ញុំត្រូវតែទៅរកគេ »ជុងគុក ចាប់ផ្ដើមផ្លាស់ប្ដូរសម្លៀកបំពាក់រួចក៏ទៅរកគេ ប៉ុន្តែរចង្រៃអីគេមិនបានឃើញក្មេងម្នាក់នោះទេ
       / រឺងៗ /
     រំពេចនោះនាឡិការបស់គេបានរោទ៍ឡើងវាបានបញ្ជាក់ថា រ៉ូបឺត ចេញប្រតិបត្តការម្ដងទៀតហើយលើកនេះប្រាកដជា ថេយ៉ុង ហើយប៉ុន្តែររំពេចបោះនាឡិការបស់គេក៏រោទ៍ម្ដងទៀត ដោយលើកនេះទើបជា ថេយ៉ុង ពិតប្រាកដ
     « ចុះម្នាក់ទៀត?ប្រាកដជា សូហ្វៀ ហើយតែណាស់ហើយចុះ ថេយ៉ុង មានគ្រោះថ្នាក់ជាងខ្ញុំត្រូវតែជួយ ថេយ៉ុង ជាមុនសិន »ជូហ្វី សម្ដៅទៅជួយ ថេយ៉ុង ជាមុនសិនណាមួយបើគេស្ទុះទៅជួយ សូហ្វៀ មុន រ៉ូបឺត អាចនឹងបែគោលដៅទៅរក សូហ្វៀ តែបើគេមកជួយ ថេយ៉ុង មុន រ៉ូបឺត ប្រាកដជាគិតថា ថេយ៉ុង ជាគោលដៅរបស់គេមិនខាន។
     « គ្រោះថ្នាក់របស់អូនដូចជាការសម្ដែង »គេនិយាយទៅកាន់ ថេយ៉ុង ទាំងទឹកមុខមាំបន្ទាប់ពីបានជួយ ថេយ៉ុង រួចគេគិតថាគ្រោះថ្នាក់ដែល ថេយ៉ុង បានជួបវាជាការសម្ដែងព្រោះអោយតែចូលមកជួយ ថេយ៉ុង គ្មានអីក្រៅពីប្រុងសម្លាប់ខ្លួនទេ
« ហេតុអីបងគិតថាវាជារឿងក្លែងក្លាយ?អូនត្រូវគេពង្វក់ស្មារតីអោយមកទីនេះច្បាស់ណាស់ »ថេយ៉ុង ព្យាយាមប្រកែកព្រោះគេពិតជាមិនដឹងរឿងអ្វីពិតមែនគឺមានអ្នកណាម្នាក់មិនដឹងពង្វក់អោយគេមកកន្លែងនេះ
« បងស្អប់ការកុហក អូនចូលចិត្តកុហកបងម្ដងហើយម្ដងទៀតដើម្បីអោយបងងាកមកចាប់អារម្មណ៍នឹងអូនមែនទេ?ហុឹស គីមថេយ៉ុង គ្រោះថ្នាក់របស់អូនវាជាការសម្ដែង »ជូហ្វី នៅតែគិតថា ថេយ៉ុង កុហកហើយគ្រោះថ្នាក់របស់គេទាំងមុននឹងក្រោយវាជាការសម្ដែងវាសម្ដែងទាំងអស់
« ហេតុអីបងមិនជឿអូន?អូនពិតជាត្រូវគេពង្វក់មែនណា ជូហ្វី អូនមិនកុហកបងនោះទេ »ថេយ៉ុង នៅតែចាប់ទាញដៃគេមកវិញពេលគេរៀបនឹងចាកចេញពីខ្លួន ពេលនេះពួកគេគឺនៅក្នុងឃ្លាំងមួយកន្លែងទីនេះគឺស្ងាត់គ្មានមនុស្សនោះទេ
« បងមិនចង់ស្ដាប់អ្វីទាំងអស់ »គេរលាស់ដៃ ថេយ៉ុង ចេញតែ ថេយ៉ុង នៅតែព្យាយាមទាញគេមកវិញរហូតដល់ចាប់ដោះស្រោមមុខរបស់គេចេញទៀតផង
« ជុងគុក? »ថេយ៉ុង សម្លឹងមើលទៅផ្ទៃមុខរបស់គេពេលនេះគេប្រាកដ100%ហើយថា ជូហ្វី គឺជា ចនជុងគុក
« ត្រូវហើយជាយើង!យ៉ាងមិច!បានហើយយើងមិនចង់នៅជាមួយមនុស្សកុហកដូចជាឯងនោះទេបែកគ្នាទៅយើងស្អប់ឯង »គេឆក់ទាញស្រោមមុខពី ថេយ៉ុង វិញរួចយកមកពាក់
« បងទៅណា?ចនជុងគុក មកនិយាយជាមួយអូនសិនបងចង់ទៅណា »ថេយ៉ុង នៅតែមានៈទាញគេយកមកអោបបើទោះបីជាដឹងថាប្រុសម្នាក់នេះជាអ្នកណាក៏គេទទួលទទួលយកគ្រប់បែបយ៉ាង
« ហុឹស...យើងទៅជួយ សូហ្វៀ មានអ្វីពាក់ពន្ធ័នឹងឯងមែនទេ?បើដឹងថាឯងកុហកយើងបែបនេះយើងប្រាកដជាទុកអោយឯងស្លាប់មិនមកជួយនោះទេ »ជុងគុក ច្រានគេចេញអោយដួលទៅលើដីហើយខ្លួនក៏បោះពាក្យសម្ដីប៉ុន្មានម៉ាត់ចុងក្រោយ។
__________

He so Superhero💫Where stories live. Discover now