រំលងទៅជាង15នាទី ណាមជូន ក៏នាំ ជុងគុក ចូលមកដល់ដោយមាយសម្ដៅមករក ថេយ៉ុង មុនគេចំនែកព្រះនាងដែលរត់ចេញទៅមុននេះគឺរត់ទៅរកពេទ្យអោយមកមើល ថេយ៉ុង
« បងនាំគេមកហើយ ថេយ៍ »ណាមជូន យកដៃទៅអង្រួនដើមដៃប្អូនតិចៗដាស់គេអោយងើបមកមើលមនុស្សប្រិសដែលខ្លួនបាននាំមកតែ ថេយ៉ុង មិនកម្រើតគ្មាប្រតិកម្មអ្វីទាំងអស់គឺនៅឆ្កឹងៗមួយកន្លែងតែម្ដង
« ថេយ៍?! យ៉ាងម៉េចហើយហេតុអីមិនឆ្លើយតបនឹងបង?ថេយ៍!! »ណាមជូន អង្រួនប្អូនខ្លាំងៗអោយគេភ្ញាក់តែគេបែរជាមិនភ្ញាក់គឺស្ងាត់ឆឹងមិនមាត់មិន.ក ជុងគុក ក៏ចាប់ផ្ដើមសង្ស័យរួចក៏ចូលទៅស្ទាប.ករបស់ ថេយ៉ុង ហើយក៏ហួសទៅដើមទ្រូង គេចាប់ផ្ដើមគាំងនិយាយមិនចេញព្រោះដង្ហើមរបស់ ថេយ៉ុង បានដាច់ហើយចំនែកបេះដូងក៏លែងលោតទៀតដែល វាមិនមែនជាការកុហកតែវាជាការពិតវាពិតជាមិនបានកុហកនោះទេ
« គេ...គេស្លាប់ហើយបងប្រុស!! »ជុងគុក និយាយត្រដិតបញ្ជាក់ថា ថេយ៉ុង បានស្លាប់ ណាមជូន សើចរហឹសអស់សំណើចនឹងឆាកជីវិតដ៏សែនល្វីងជូរចត់របស់ប្អូនប្រុស គេដាក់ខ្លួនអង្គុយទៅលើការ៉ូហើយក៏ចាប់ផ្ដើមនិយាយរៀបរាប់ការពិតអោយ ជុងគុក បានដឹងឥតមានចន្លោះ
« ថេយ៉ុង គេមានជំងឺដុះដុំសាច់ក្នុងខួរក្បាលបំណងប្រាថ្នាគេចុងក្រោយមុនស្លាប់គឺបានជួបឯង...ឯងមានដឹងទេថាគេរងចាំឯងនៅស្រះខាងក្រោយសួនច្បារាជវាំងតាំងពីព្រឹករហូតដល់ល្ងាចទោះមូសខាំយ៉ាងម៉េចក៏គេមិនព្រមចូលទៅក្នុងដំណាក់គេតែងតែទន្ទេញថាឯងមកវិញឥឡូវហើយ ដោយសារមិនចង់រំខានគេទើបយើងបណ្ដោយអោយគេនៅតែយើងគឺនៅចាំមើលថែគេរហូត សុខភាពគេចាប់ផ្ដើមខ្សោយរហូតដល់ពេលនេះគេគេងស្ងៀមនៅលើគ្រែទើបយើងសម្រេចចិត្តទៅហៅឯងអោយមកមើលគេ ប៉ុន្តែ...ឯងចូលមកហួសពេលហើយគេទៅបាត់ហើយ »ណាមជូន និយាយទាំងសើចតិចៗហួសចិត្តហើយក៏ហាក់អស់សំណើចជាមួយខ្សែរជីវិតរបស់ប្អូនប្រុស
« ហេតុអីហ្យុងមិនទៅហៅខ្ញុំអោយបានមុននេះ? »ជុងគុក ទម្លាក់ខ្លួនអង្គុយលើគ្រែក្បែ ថេយ៉ុង មុននឹងចោទសួរទៅកាន់ ណាមជូន តិចៗទាំងនិយាយសឹងតែមិនចង់ចេញ
« ហុឹស!!យើងនាំគេទៅជួបឯងម្ដងហើយឯងជាអ្នកដេញគេមកវិញដោយខ្លួនឯង ពេលនោះហើយដែលគេមានផ្ទុកជំងឺមួយនេះគេទៅជួបឯងបើឯងនៅស្រឡាញ់គេគេនឹងវះកាត់តែមកពីឯងតោះតើយដាក់គេទើបគេដោះដៃចេញៈីឯងហើយសម្រេចថាមិនទទួលការវះកាត់បណ្ដោយតាមវាសនាហើយពិសេសនោះគេក៏មិនបានស្រឡាញ់ព្រះនាងដែរ កាលដែលគេព្រមរៀបការជាមួុយព្រះនាងព្រោះគេអាណិតតែឯងមិនបានយល់អំពីអ្វីដែលគេបានធ្វើនោះទេថែមទាំងដោះដៃចោលគេកណ្ដាលទីទៀតផង...មកទល់ពេលនេះទើបយ៉ាងបានដឹងថាអ្នកដែលព្យាយាមគឺមានតែប្អូនយើងតែម្ខាងប៉ុណ្ណោះចំនែកឯងគឺតែងតែចុះចាញ់រាថយ »ណាមជូន ហាស្ដីអោយគេខ្លាំងៗព្រោះខ្លួនហាក់មិនពេញចិត្តជាមួយនឹង ជុងគុក នៅពេលនេះ គេពីមុនមិនដូចពេលនេះនោះទេពីមុនអ្វីក៏ដោយបើគេចង់បានហើយគេជំនះយកវាទាល់តែបានតែពេលនេះគេបែរជាទន់ខ្សោយអន់ទៅវិញពិតជាគួរអោយខឹងណាស់
« ហ្យុងចង់អោយខ្ញុំធ្វើបែបម៉េច?វាមានគ្រឿងរាំងមុខច្រើនពេកហើយទើបខ្ញុំព្យាយាមដោះលែងគេ បើខ្ញុំខំអោបក្រសោបគេមិនលែងអ្នកឈឺចាប់គឺជាខ្ញុំមិនមែនគេទេ »ដោយសារតែខឹងគេក៏បាននិយាយចេញមកទាំងភ្លេចអស់ថាពេលនេះអ្នកណាជាអ្នកស្លាប់ពិតប្រាកដ?
« គេមិនឈចាប់ទេហ្ហេស?បើគេមិនឈឺចាប់ហេតុអីគេមិនទទួលការវះកាត់បើគ្រាន់តែវះកាត់ហើយបាត់ការចងចាំទាំងស្រុងបាត់វត្តមានឯងចេញពីបេះដូងនឹងខួរក្បាលគេ?បើគេមិនខូចចិត្តហេតុអីគេសម្រេចចិត្តរើសយកស្លាប់ក៏មិនព្រមបំភ្លេចឯង? »ណាមជូន ហាក់អស់សំណើចពេលគេនោះសម្ដីមកថាគេជាអ្នកត្រូវដែលព្រមដោះលែង ថេយ៉ុង តាមពិតនាយមិនបានបំបែកពួកគេទាំង2នោះទេគឺមានតែស្ងាត់ព្រោះចង់ដឹងថាពួកគេដោះស្រាយឧបស្គមួយនេះបែបម៉េចតែគួរអោយស្ដាយដែលខាងប្អូនគេគឺជាអ្នកចុះចាញ់
« ហ្យុងនិយាយថាយ៉ាងម៉េចមុននេះ? »គេមិនបានផ្ទៀងត្រចៀកស្ដាប់ទេនៅមុននោះតែគេបានស្ដាប់នៅពេលនេះថា ថេយ៍ មិនព្រមវះកាត់មិនព្រមបំភ្លេចគេចោលតែជ្រើសយកវិធីស្លាប់វិញ
« ឯងស្ដាប៊មិនច្រឡំទេ »ណាមជូន ដឹងថាគេកំពុងតែមិនជឿពាក្យដែលខ្លួនបាននិយាយទើបខំសួរបញ្ជាក់តែយ៉ាងណាៗទោះបីគេសួរបញ្ជាក់1000ដងទៀតក៏ ថេយ៉ុង មិនអាចងើបមកនិយាយជាមួយបានទៀតដែល
« បើខ្ញុំសុំគេយកទៅពិសោធន៍ដូចមុនហ្យុងអនុញ្ញាតឬអត់? »ជុងគុក គេនឹកឃើញការពិសោធន៍ដូចលើកមុនទើបគិតចង់សុំយក ថេយ៉ុង ទៅពិសោធន៍ក្រែងលោបានជោគជ័យដូចមុនតែពីមុនក៏គេមិនដឹងថាគេបានលាយថ្នាំអ្វីទើប ថេយ៉ុង អាចរស់បានវិញដែរ
« យកទៅចុះយើងអនុញ្ញាតបើគេដឹងខ្លួនឬរស់ឡើងវិញម្ដងទៀតយើងនឹងរៀបពីធីអភិសេកអោយពួកឯងទាំង2 »ខណៈនោះស្ដេចទ្រង់ក៏យាងចូលមកដល់អនុញ្ញាតអោយ ជុងគុក យក ថេយ៉ុង ទៅសង្រ្គោះបើគេងើបទ្រង់នឹងអនុញ្ញាតអោយពួកគេរៀបការជាមួយគ្នា
« ពិត...ពិតមែន?! »ជុងគុក ងាកមកសម្លឹងមុខរបស់ទ្រង់វិញទាំងមានសង្ឃឹមស្នាមញញឹមរបស់គេដូចជាកាំពន្លឺព្រះអាទិត្យ ជុងគុក ស៊កដៃលើកបី ថេយ៉ុង ដើរចេញទៅតាម ណាមជូន សម្ដៅទៅបន្ទប់ពិសោធន៍ គេយករាងកាយ ថេយ៉ុង ទៅដាក់នៅលើគ្រែហើយក៏យកកន្សែងមកជូតខ្លួនអោយគេអោយស្អាតមុននឹងដាក់ចូលទៅក្នុងកែវចិញ្ចឹម
« ឯងនៅចាំរូបមន្តដែលផ្សំជួយជីវិតគេកាលពីប៉ុន្មានខែមុនឬអត់? »ណាមជូន ចោទសួរទៅប្អូនប្រុសព្រោះគេចាំបានថា ថេយ៉ុង ធ្លាប់ត្រូវថ្នាំអ្វីម្យ៉ាងរបស់ ជុងគុក ទើបគេអាចងើបមកវិញបាន
« ខ្ញុំភ្លេចបាត់ទៅហើយដបថ្នាំក៏ត្រូវ សូហ្វៀ យកបោះចោលដែលដោយសារតែនាងចូលទៅរៀបចំបន្ទប់ពិសោធន៍របស់ខ្ញុំ »ជុងគុក យកដៃញីសៀតផ្កាតិចៗព្រោះគេចាំបានថា សូហ្វៀ បានយកដបថ្នាំរបស់គេទៅបោះចោលបាត់ទៅហើយ គេមិនហានដឹងនោះទេថា ថេយ៉ុង អាចស្លាប់ម្ដងទៀតនៅពេលនេះទើបគេអនុញ្ញាតអោយ សូហ្វៀ យកវាទៅបោះចោល
« ហឺយធ្វើយ៉ាងម៉េចតរទៀតទៅ? »ណាមជូន យកដៃច្បូតសក់ឡើងលើទាំងធុញថប់ព្រោះរូបមន្តមួយនេះវាកម្រនិងពិបាកធ្វើបំផុតហើយក៏ចំណាយពេលមិនតិចដែល
« ហឺៗ »សម្លេងដកដង្ហើមខ្លាំងៗរបស់ ថេយ៉ុង បានបន្លឺឡើងមកគេហាក់បីដូចជាបានដឹងខ្លួនម្ដងទៀតខណៈដើមទ្រូងនិងពោះរបស់គេលោតផតផើតៗតំណាងអោយការដកដង្ហើម
« ថេយ៍? »ជុងគុក ចូលទៅចាប់ក្រសោបដៃគេយ៉ាងណែនយកដៃទៅទះថ្ពាល់តិចៗតែហាក់បីដូចជាគ្មានប្រសិទ្ធភាព មិនចាំយូរ ណាមជូន ចូលមកចង្កត់ក្បាលគេអោយបបូរមាត់គេទល់ជាមួយបបូរមាត់ ថេយ៍
« បញ្ចូលខ្យល់អោយគេទៅអោយលឿនឡើង!! »ណាមជូន មិនបានបញ្ជាក់គេតែបែរជារុញអោយគេបឺតមាត់ ថេយ៉ុង ដូចនេះគេម៉េចនឹងដឹងថាបំណង ណាមជូន គឺជាអ្វីទៅ?មិនរងចាំអោយវេលារំលងហួសនាយកម្លោះ ជុងគុក ចាប់ក្រសោបមុខនាយល្អិតមកថើបរួចបញ្ចូលខ្យល់អោយគេតាមមាត់ចំនែក ណាមជូន ក៏បែររត់ទៅរកឧបករណ៍ជំនួយការដកដង្ហើមអោយ ថេយ៉ុង
« ហ្អឹក ជុងគុក ? »ថេយ៉ុង ដឹងខ្លួនឡើងមកវិញតែនាយបើកភ្នែកសឹងតែមិនចង់រួច នាយសម្លឹងទៅមុខអ្នកចំពោះមុខទាំងភ្នែកនៅបើកព្រឹមៗនៅឡើយ តើគេកំពុងតែសុបិន្តមែនទេ?ហេតុអី ជុងគុក នៅទីនេះ?ហើយទីនេះជាកន្លែងណាហេតុអីគេមើលវាមិនច្បាស់សោះអ៊ីចឹង?
« អូនដឹងខ្លួនវិញហើយហ្ហេស?ហ្អឹកៗអូនយ៉ាងម៉េចហើយមានឈឺត្រង់ណាអត់?មុននេះបងភ័យណាស់អូនដឹងទេ? »ជុងគុក យំរហេមរហាមស្ទុះអោប ថេយ៉ុង យ៉ាងណែនបើទោះបីជាពេលនេះគេគ្មានកម្លាំងងើបក៏គេអាចមានកម្លាំងញញឹមបានដែលព្រោះសុបិន្តនេះគឺមានក្ដីសុខ
« អូនសុបិន្តទេឬ? »ថេយ៉ុង យកដៃស្ទាបថ្ពាល់ ជុងគុក ហើយក៏អង្អែលវាតិចៗនាយ ជុងគុុក ចាប់ដៃគេយកមកថើបស្រាលៗសឹមបញ្ជាក់ថាគេមិនបានសុបិន្តនោះទេ
« អូនមិនបានសុបិន្តទេនេះជាការពិតបងកំពុងនៅជាមួយអូនហើយអូនសម្លាញ់ »ជុងគុក លើកគេអោយអង្គុយហើយក៏អោបគេយ៉ាងណែនថែមទាំងបញ្ជាក់ទៀតថាគេមិនបានសុបិន្តនោះទេ ថេយ៉ុង ញញឹមសប្បាយចិត្តគេចង់លើកដៃអោប ជុងគុក ណាស់តែគេមិនអាចធ្វើរួចពេលនេះរាងកាយគេកំពុងតែស្ពឹកស្រពន់ធ្វើអ្វីមិនបានគឺបានត្រឹមគេងស្ងៀមៗ
« ថេយ៉ុង? »ណាមជូន គាំងឆ្កឹងសម្លឹងមើលទៅប្អូនប្រុសព្រោះឃើញគេបើកភ្នែកម៉ក់ៗសម្លឹងមើលមកគេ មុននេះមានរឿងអ្វីអោយប្រាកដទៅទើបបានជាវាទៅជាបែបនឹង?
« មុននេះ ថេយ៍ គេដឹងខ្លួនវិញទើបខ្ញុំទាញគេយកមកអោប...កុំរងចាំយូរនាំគេទៅមន្ទីពេទ្យតែម្ដងទៅ »ជុងគុក លើកបី ថេយ៉ុង ឡើងរត់សម្ដៅទៅរកកន្លែងពេទ្យដោយមាន ណាមជូន ជាអ្នកនាំផ្លូវមកដល់ខាងក្នុងបន្ទប់ពេទ្យគេក៏ដាក់ ថេយ៉ុង នៅលើគ្រែពេទ្យហើយព្យាយាមបង្ខំអោយពេទ្យពិនិត្យគេម្ដងទៀតថាអាចវះកាត់យកដុំសាច់ចេញបានឬអត់?
___