Episode17:បាត់គេទៅណា?

271 27 0
                                    

ណាមជូន ទម្រេតក្បាលលើសាឡុងក្នុងយន្តហោះទាំងតានតឹង គេជិះយន្តហោះជាមួយអ្នកដំណើរដទៃទៀតទើបរាងរញ៉េរញ៉ៃ។
ចំណាយពេលសឹងតែមួយថ្ងៃទម្រាំតែគេបានមកដល់ USA នាយសង្ហារអូសវ៉ាលីចេញពីព្រលានយន្តហោះងាកមើលទិដ្ឋភាពជុំវិញនោះទាំងដកដង្ហើមធំ កាលពីមុនគេសង្ឃឹមទាំងថ្ងៃទាំងយប់ថានឹងបានមកទីនេះវិញចុះហេតុអីពេលនេះគេមកវិញហើយតែគេបែរជាមិនសប្បាយចិត្តទៅវិញ?
« លោកប្រុសបាទគឺ លោកគីម បញ្ជារអោយខ្ញុំមកចាំយកលោកប្រុសទៅភូមិគ្រឹះធំ »នាយជាជំនិតចំណាស់របស់លោកគីម អោនក្បាលគោរពអតីតកូនច្បងក្នុងគ្រួសារគីមទាំងខ្លាចរអា ក្នុងប្រទេសនេះអ្នកណាដែលថាមិនស្គាល់គ្រួសារគីមនោះ?ទាំងល្បីទាំងមានអំណាចពិសេសនោះគឺជាប់ខ្សែររាជវង្សហើយគេក៏ជាបុត្រាតែមួយដែលត្រូវបន្តរវង្សត្រកូលទៀតផង តាមពិតគេត្រូវមានដល់ទៅ2នាក់បងប្អូនតែចង្រៃអីប្អូនប្រុសពៅរបស់គេបែរជាត្រូវបាត់ខ្លួន វាពិតជាពិបាកណាស់ដែលគេចាំប្អូនខ្លួនឯងមិនបានព្រោះប្អូនគេបានបាត់ខ្លួនតាំងតែពីទើបប្រសូតចេញមកម្លេះ ការបាត់ខ្លួនរបស់ប្អូនគេគេគិតថាវាជាស្នាដៃរបស់អ្នកមីងរបស់គេដោយសារតែគាត់ក៏មានកូនប្រុសអាយុដំណាលប្អូនគេផងដែរវាអាចនឹងទៅជាទំនាស់រឿងសោយរាជ្យដោយសារតែគេមិនព្រមសោយរាជ្យថែមទាំងប្រគល់វាអោយទៅប្អូនទី2របស់គេដូចនេះបើរយៈពេល24ឆ្នាំគេរកប្អូនគេមិនឃើញនោះការសោយរាជនឹងអោយទៅ ដេវិត ដែលជាប្អូនប្រុសជីដូនមួយរបស់គេ គេមិនព្រមជាដាច់ខាតហេតុអីវាក៏ទៅជាបែបនេះក្រែងទ្រព្យសម្បិត្តវាជារបស់គ្រួសារគេមិនអ៊ីចឹង?!នៅក្នុងបណ្ដាំមរតមុនលោកតាគេស្លាប់បានសរសេរយ៉ាងច្បាស់ថាអោយគេជាអ្នកគ្រងរាជ្យប្រសិនបើគេមានប្រការណាមួយនោះអោយប្អូនប្រុសទី2គេជាអ្នកគ្រងរាជ្យបើគ្មានប្អូនប្រុសយ៉ាងណាក៏យកប្អូនស្រីមកក៏បាន ហើយអ្នកមីងគេលោកតាបានកាត់កាលចោលជាយូរណាស់មកហើយដោយសារតែមិនធ្វើតាមអ្វីដែលលោកផ្សំផ្គុំបែរជាព្រមទៅរៀបការជាមួយនឹងខ្មាំងសត្រូវទៅវិញ
« នៅសល់ពេលតែ1ឆ្នាំទៀតប៉ុណ្ណោះ »គេដកដង្ហើមធំបោះជំហានសម្ដៅទៅខាងក្នុងរថយន្តទាំងទឹកមុខតានតឹង 1ឆ្នាំទៀត!តើគេអាចទៅរកប្អូនគេនៅទីណាទៅ?បើសូម្បីតែអ្វីនៅលើខ្លួនប្អូនគេក៏គេមិនបានដឹងផងនោះ។
ប៉ារបស់គេជាអ្នកវិទ្យាសាស្ត្រដោយសារតែការស្រឡាញ់របស់គាត់សូម្បីគេក៏ដូចគ្នាបែបនេះហើយទើបនៅកូរ៉េគ្មានអ្នកណាបានដឹងថាគេជាស្ដេចប្រុងនឹងឡើងគ្រងរាជ្យក្នុងប្រទេស USA។
រថយន្តពណ៌ខ្មៅសេរីទំនើបក្នុងប្រទេស USA បញ្ឈប់ដំណើរនៅខាងមុខភូមិគ្រឹះមុននឹងបើកគូទរថយន្តដោយស្វ័យប្រវត្តិដើម្បីអោយអ្នកបម្រើរងាកមកទទួលយកអីវ៉ាន់ទៅទុកអោយអ្នកប្រុសយ៉ាងត្រឹមត្រូវ ណាមជូន បោះជំហានដើរចូលក្នុងភូមិគ្រឹះទាំងសម្លឹងមើលបរិវេណជុំវិញនោះ វាមិនប្រែប្រួលទៅណានោះទេបើទោះបីជាគេបានចាកចេញពីទីនេះជាង10ឆ្នាំក៏ដោយ
« នៅតែដដែល »គេឧទានឡើងមកមុននឹងបោះជំហានសម្ដៅទៅបន្ទប់របស់គេផ្ទាល់ក្រោមការអោនគោរពរបស់អ្នកបម្រើរនៅទីនោះ បន្ទាប់ពីងូចទឹករួចរាល់ហើយគេក៏ឡើងទៅបន្ទប់ពិសោធន៍របស់ឪពុករបស់គេព្រោះគោលដៅគេមកគឺដើម្បីផលិតថ្នាំមិនមែនមកសម្រាកលំហែរនោះទេ
/ តុតុ /
« ចូលមក »លោកគីម ងាកទៅអនុញ្ញាតអោយអ្នកខាងក្រៅនោះបានចូលមកខាងក្នុង ពេលទទួលបានការអនុញ្ញាតនាយក៏បើកទ្វាចូលមកខាងក្នុង
« ឯងមកដល់ហើយហ្ហេស?!យ៉ាងមិចហើយមានដឹងដំណឹងអំពីប្អូនឬអត់?! »លោកគីម សួរនាំទៅកូនប្រុសព្រោះគាត់បញ្ជូនគេទៅនេះកីគោលបំណងតាមរកប្អូនដែរ
« ហុឹមអត់ទេ »នាយដកដង្ហើមធំដាក់ខ្លួមអង្គុយលើសាឡុងទាំងទឹកមុខតានតឹង ហៃយ៉ាហេតុអីក៏រឿងមួយៗដែលចំណងចងគេជាប់បែបនេះ?ម្ខាងរកប្អូនម្ខាងបកស្រាយប្រាប់មនុស្សជាទីស្រឡាញ់ ហឺយអ្វីៗគឺដូចចំណងពេលនេះគឺចងគេជាប់ហើយគេមិនអាចស្រាយវាបានទេ
« ហុឹមសល់តែមួយឆ្នាំទៀតនោះទេធ្វើយ៉ាងមិចទៅ?! »លោកគីម ដកដង្ហើមធំពេលនេះគាត់ពិតជាតានតឹងខ្លួនណាស់មិនដឹងថាធ្វើយ៉ាងមិចទើបអាចរកឃើញកូនប្រុសបានទេសូម្បូតែប្រភេទឈាមក៏ខ្លួនមិនបានដឹងផងនោះ
« ប៉ាតើនៅលើខ្លួនគេអាចសម្គាល់ត្រង់ណាមួយទេ? »ណាមជូន សួរនាំទៅឪពុកទាំងទឹកមុខដូចជាជម្រិតចង់ដឹងចម្លើយ លោកគីម ក្រវីក្បាលតិចៗសឹមដកដង្ហើមធំព្រោះគាត់ពិតជាមិនដឹងមែន អ្នកណាទៅដឹងទៅបើកើតមកភ្លាមត្រូវបាត់ភ្លាមនោះ?!
« ហុឹម »ណាមជូន ដកដង្ហើមធំទាំងតឹងចិត្តគេមិនដឹងថាគួរនិយាយបែបមិចនោះទេសូម្បីតែរកប្អូនក៏គេមិនអាចធ្វើអ្វីបាននោះទេ។
ងាកមកមើលប្រទេសកូរ៉េខាងត្បូងឯនេញវិញ ជីននី អង្គុយចាំឆាតរបស់ ណាមជូន តាំងពីព្រឹករហូតមកដល់ម៉ោងថ្មើរនេះមិនទាន់បានឃើញគេទាក់ទងមកសូម្បីតែបន្តិច
« ហេតុអីគេមិនទាក់ទងមកទៀតអ៊ីចឹង?! »ជីននី សម្លឹងទៅទូរសព្ទ័ទាំងធុញថប់ គេមិនចង់ចុចមើលសារប៉ុន្មាននោះទេដោយកុំអោយគេគិតថានាយជាមនុស្សចិត្តទន់
«[...] អាឡូ មីននី យ៉ាងមិចហើយហេតុអីបានអត់ទាក់ទងមកយើងសោះអ៊ីចឹង?! »គេខលទៅសួរនាំ ជីមីន វិញមិនមែនខលទាក់ទងទៅ ណាមជូន នោះទេបើទោះបីជាគដខលទៅក៏ ណាមជូន មិនបានតបដែរព្រោះគេបានដោះសុីមនោះបោះចោលបាត់ទៅហើយនោះគ្មានអ្វីទាក់ទងគ្នាបាននោះទេ
«[...] ទាក់ទងអីបើយើងកំពុងតែអារម្មណ៍មិនល្អផងនេះ »មីននី ខាំមាត់តបតរជាមួយអ្នកជាមិត្តវិញទាំងអារម្មណ៍មិនសូវល្អគេមិនដឹងថាគួរនិយាយតបយ៉ាងមិចនោះទេព្រោះគេពិតជាអារម្មណ៍មិនល្អមែន
« វាថីឯងហាស៎ មីននី?! »ជីននី ចោទសួរទៅមិត្តសម្លាញ់ទាំងទឹកមុខមាំមានរឿងអ្វី?អ្នកណាធ្វើអោយមិត្តគេមិនសប្បាយចិត្ត?
«[...] គ្មានអីទេយើងគ្រាន់តែធុញទ្រាន់ជាមួយនឹងពួកសម្លាប់ ថេយ៉ុង ចោលហើយនៅមកចង់យកយើងជាខ្មាំងទៀតនោះពួកវាស្មានតែយើងល្ងង់ទេតើ »មីននី អោបដៃតបទៅមិត្តវិញទាំងញញឹម ហុឹសគិតខុសហើយគេមិនល្ងង់ដល់ថ្នាក់នឹងនោះទេ
« យើងកំពុងតែឆ្ងល់ថាបើសាកសព្វ ថេយ៉ុង បានរលឃើញហើយចុះ ថេយ៉ុង ដែល ជុងគុក បីនោះជាអ្វី?ឬក៏គេយកសាកសព្វ ថេយ៉ុង យកទៅពិសោធន៍អ្វីទៀតទេដឹង? »ជីននី និយាយទៅកាន់មិត្តវិញដោយលើកហេតុផលពួកគេក្នុងផ្លូវអាក្រក់ព្រោះពួកគេមិនដែលល្អស្រាប់ទៅហើយ
«[...] មែនហើយចំជាចោលម្សៀតមែនពួកគេនេះសម្លាប់ ថេយ៉ុង ហើយនៅចង់បាន ថេយ៉ុង យកទៅពិសោធន៍ទៀតគិតៗទៅអាណិត ថេយ៍ ណាស់មិនគួរណាស់ស្លាប់ដោយបែបនេះសោះ »មីននី យកដៃទៅវាយលើជញ្ជាំងទាំងខឹងក្រេវក្រោធមិននឹកស្មានថាមិត្តរបស់គេស្លាប់ទាំងបែបនេះសោះពិតជាគួរអោយអាណិតណាស់
« យើងគួរតែប្ដឹងប៉ូលីសអំពីរឿងមួយនេះទេ? »ជីននី លើកសំណើរឡើងមកសមហេតុផលទើបពួកគេសម្រេចនាំគ្នាថានឹងទៅដាក់ពាក្យបណ្ដឹងប្ដឹងអោយប៉ូលីសនាំគ្នាចុះឆែកឆេទីតាំងពិសោធន៍របស់ពួកគេទាំង2គឺ ចនជុងគុក នៅព្រឹកស្អែកនេះ។
ថ្ងៃស្អែកបានឈានមកដល់វេលាម៉ោងប្រហែល1ថ្ងៃត្រង់ក្រុមប៉ូលីសប្រមាណ2ក្រុមចុះមកឆែកឆេភូមិគ្រឹះរបស់ ជុងគុក ដោយគ្មានការអនុញ្ញាតដោយសំណាងថាគេមានច្បាប់ស្ដីពីការឆែកឆេពីថ្នាក់លើ
« ធ្វើស្អីនឹងហាស៎!! »ជុងគុក ស្រែកអស់សម្លេងពេលឃើញពួកគេប្រុងនឹងបើកទ្វាបន្ទប់សម្រាករបស់ខ្លួន នេះគេត្រូវឆែកឆេដល់បន្ទប់សម្រាកទៀតឬ?ហេតុអីក៏ដល់ថ្នាក់នេះ?
« នេះ?! »ពួកគេបើកទ្វាឡើងបង្ហាញអោយឃើញ គីមថេយ៉ុង ដែលអង្គុយអានសៀវភៅនៅលើគ្រែ គេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរព្រោះគេមិនបានដឹងរឿងអ្វីសោះនៅមុននេះ
« ពួកលោករកស្អី?!កុំចូលមកចេញទៅកុំចូលមក! »ថេយ៉ុង លើកខ្នើយលើករបស់របរនៅទីនោះគប់ពេលឃើញថាពួកគេកំពុងតែសម្រុកមកខ្លួន ជុងគុក រហ័សចូលទៅបាំងពីមុខ ថេយ៉ុង មុននឹងសង្គ្រឺតជើងធ្មេញតបតរទៅពួកគេវិញ
« ពួកលោកមករកស្អី!ហេតុអីចង់មកចាប់គេគេមានពាក់ពន្ធ័អីនឹងរឿងមួយនេះ?! »ជុងគុក គេដឹងថាពួកគេចូលឆែកឆេនេះដោយសាររឿងអ្វីតាមការផ្ដឹងផ្ដល់របស់អ្នកណាតែសូមប្រាប់ទៅចុះគេមិនអោយចាប់យក ថេយ៉ុង របស់គេទៅទទេរៗនោះទេ
« បើលោកមិនព្រមអោយគេមកខ្ញុំពួកខ្ញុំនឹងប្ដឹងលោកពិបទចាប់ជម្រិតមនុស្ស »សែប និយាយឡើងទាំងលើកកាំភ្លើងភ្ជង់ទៅកាន់ ជុងគុក ថេយ៉ុង ភ័យញ័រជើងព្យាយាមចាប់អោប ជុងគុក យ៉ាងណែនព្រោះគេខ្លាច ជុងគុក មានរឿងអ្វីមិនល្អបានកើតឡើង ណាមួយគេក៏ខ្លាចពួកប៉ូលីសអស់នោះបាញ់ ជុងគុក ផងដែរ
« យ៉ាងមិចក៏យ៉ាងមិចទៅខ្ញុំមិនព្រមអោយគេទៅពួកលោកជាដាច់ខាត »ជុងគុក ប្រកែកដាច់ផឹងមិនព្រមអោយ ថេយ៍ ទៅពួកគេនោះទេបើទោះបីជាគេត្រូវស្លាប់ក៏គេមិនព្រម
« សែបចូលទៅចាប់គេយកមក »នាយងាកទៅបញ្ជារកូនចៅអោយចូលទៅចាបំបែក ជុងគុក និង ថេយ៉ុង ចេញពីគ្នា ពួកគេអាចចូលមកបានយ៉ាងងាយស្រួលបែបនេះព្រោះផ្ទះ ជុងគុក គ្មានសន្តិសុខអ្នកបម្រើរឬអង្គរក្សឡើយបែបនេះហើយទើបពួកគេងាយស្រួលចូលមក ថេយ៉ុង ត្រូវគេចាប់លីយកទៅដាក់ឡានផ្សេងចំនែក ជុងគុក ត្រូវជាប់ខ្នោះរួចអូសទៅឡានអ្នកទោសយ៉ាងអយុត្តិធម៌បណផុត។
______________

He so Superhero💫Where stories live. Discover now