ណាមជូន ហាក់អស់សំណលចបន្ទាប់ពីបានអានសំបុត្រនោះរួចរាល់មិននឹកស្មានថា ជីននី មានមនោសញ្ចេតនាដល់ថ្នាក់នេះទាល់តែសោះ នាយចង់ត្រូវគ្នាជាមួយ ណាមជូន វិញតែគេមិនព្រមនិយាយបែរជាសារភាពតាមសំបុត្រទៅវិញ ណាមជូន ទាញទូរសព្ទលើតុចុចវាយលេខខលទៅ ជីននី យ៉ាងលឿនបន្ទាប់ពីបានដឹងរឿងគ្រប់យ៉ាងអស់
«[...] ហាឡូខ្ញុំ គីមជីននី និយាយតើមានការអ្វីមែនទេ? »បន្ទាប់ពីបានចុចទទួលហើយសម្លេងស្រទន់ដូចកណ្ដឹងបានបន្លឺឡើងមកស្រាលៗហាក់ដូចជាចង់បញ្ជាក់ប្រាប់ខ្សែរម្ខាងទៀតថាគេគឺជា គីមជីននី
« ហាឡូ...គឺខ្ញុំ...គឺ គីម ណាមជូន »គេនិយាយហើយក៏ស្ងាត់នាយកម្លោះ ជីននី គេក៏មិនបានបិទទូរស័ព្ទនោះទេព្រោះរងចាំស្ដាប់ពាក្យសារភាពរបស់អ្នកខ្លះ
«[...] លោកមានការអ្វីមែនទេ? »គេធ្វើជាសួរព្រោះគេមិនបានដឹងនោះទេថាសំបុត្រដែលគេសរសេរគឺស្ថិតនៅក្នុងដៃរបស់ ណាមជូន នោះឡើយ
« ខ្ញុំបានអានសំបុត្រដែលឯងបានសរសេររួចហើយ »គេនិយាយតែប៉ុណ្ណឹងក៏ស្ងាត់ទៅវិញហើយរងចាំស្ដាប់ការឆ្លើយតបរបស់ខ្សែរម្ខាងទៀត សង្ងំអស់មួយសន្ទុះគេក៏ព្រមនិយាយតបទៅ ណាមជូន វិញព្រោះសង្ងំបុកពោះជិត1នាទីទៅហើយ
«[...] ហេតុអីបានជាវាធ្លាក់ទៅលើដៃលោក? »ស្ងាត់មួយសន្ទុះគេក៏សួរនាំទៅ ណាមជូន បន្ទាប់ពីបានសង្ងំបុកពោះអស់មួយស្រឡេតនោះទៅ ណាមជូន ហាក់អស់សំណើចរួចក៏ឆ្លើយតបទៅគេវិញទាំងនៅមានស្នាមញញឹមជាប់លើផ្ទៃមុខ
« ខ្ញុំមិនដឹងទេសង្ស័យសំបុត្រនេះចេះដើរទេដឹងបានជាសុខៗមកនៅក្នុងដៃខ្ញុំបែបនេះ »គេសើចសប្បាយបន្ទាប់ពីបានដុត ជីននី នាយទទួលស្គាល់ថានាយអានហើយមានអារម្មណ៍រំភើបប៉ុន្តែវាក៏រឹតតែសប្បាយចិត្តទៅទៀតនៅពេលដែល ជីននី មិនបានស្រែកគំហកឡូឡាដាក់គេដូចកាលពីថ្ងៃមុននោះនាយថែមទាំងមិនមាត់បន្លឺបានត្រឹមតែខ្យល់ដង្ហើមសឺតៗ ជីននី លើកដៃខ្ទប់បបូរមាត់ព្រោះមាមអារម្មណ៍ថាអៀនប្រៀនបន្ទាប់ពីបាននឹកឃើញដល់ពាក្យដែលនាយបានសរសេរនៅខាងក្នុងនោះ
«[...] វាមិនអាចនោះទេដែលសំបុត្រចេះដើរនោះលោកប្រាកដជាគាស់ធុងសំបុត្រលួចយកសំបុត្រខ្ញុំទៅមិនខានទេ »នាយល្អិតខាំមាត់ចោទថា ណាមជូន ជាចោលួចសំបុត្រទាំងដែលខ្លួនមិនទាន់បានដឹងទាល់តែសោះអំពីសាវតារបស់ គីមណាមជូន ថាគេអស្ចារ្យខ្លាំងកម្រិតណា
« ហុឹសៗឯងនេះពេលណាទើបចោលគំនិតស្មោគគ្រោគគិតអាក្រក់ៗមកលើខ្ញុំទៅហាស៎?ឬក៏ចាប់ខ្ញុំញាត់គុកដូចជា ជុងគុក ទើបឯងអស់ចិត្ត? »ណាមជូន និយាយទៅគេទាំងសើចរហុឹស ជីននី ជាប់គាំងមួយកន្លែងរួចក៏បិទភ្នែកមុននឹងតបទៅគេវិញទាំងគ្មានភាពក្លាហ៊ាននៅក្នុងខ្លួនតែដោយសារតែចង់ឈ្នះទើបគេព្យាយាមប្រកែកបើទោះបីពេលខ្លះគេនិយាយខុសក៏ដោយ
«[...] សំខាន់សំបុត្រនេះខ្ញុំមិនបានសរសេរសម្ដៅទៅលោកឯណា?យកវាមកអានធ្វើអីដុតចោលភ្លាមទៅ »គេប្រកែកទាំងភ្លេចគិតថាខ្លួនឯងបានសរសេរឈ្មោះ ណាមជូន យ៉ាងច្បាស់ៗនៅលើនោះមិនមែនមានតែ ណាមជូន ធម្មតានោះទេគឺថែមដល់ទៅ គីមណាមជូន ទៀតផងតើមិមអោយនាយជឿថាសំបុត្រនេះសរសេរសម្ដៅមកនាយយ៉ាងមិចនឹងកើតទៅ?
« ចាំខ្ញុំអានអោយឯងស្ដាប់ទៅចុះ គីមណាមជូន អូនដឹងថាកំហុសអូនបានសាងវាធំដុំអូនបែរជាហ៊ានប្ដឹងប៉ូលីសអោយចាប់ប្អូនរបស់បងទាំងមិនបានគិតជ្រៅជ្រះថែមទាំងបានគិតអាក្រក់មកលើបងទៀតផងពេលនេះអូនដេងកំហុសហើយសង្ឃឹមថាបងនិងលើកលែងទោសអោយអូននិងវិលត្រឡប់មកដូចកាលពីមុនទៅចុះ »ណាមជូន គេអានហើយក៏ញញឹមយ៉ាងសមចិត្ត ជីននី ស្ងាត់មាត់និយាយអីលែងចេញព្រោះគេបានសរសេរឈ្មោះរបស់ ណាមជូន ពីដើមសំបុត្រពិតមែន
« យ៉ាងមិចជឿឬនៅថាវាជាសំបុត្ររបស់ឯង? »ណាមជូន សើចសមចិត្តចោទសួរទៅ ជីននី វិញយ៉ាងជ្រឡឺមបើសួរថាគេចង់ត្រូវគ្នាជាមួយ ជីននី វិញឬទេ?ចម្លើយប្រាកដជាយល់ព្រមហើយព្រោះគេក៏នៅមានចិត្តស្រឡាញ់ទៅលើ ជីននី ដែរ
«[...] ចុះលោកយល់ព្រមតាមអ្វីដែលខ្ញុំបានសរសេរក្នុងសំបុត្រនេះដែលឬទេ? »ជីននី ប្រមូលភាពក្លាហ៊ានចោទសួរទៅគេនាយសម្រេចចិត្តហើយថានឹងសុំ ណាមជូន ត្រូវគ្នាវិញដោយមិនចាំអោយ ណាមជូន មកសុំគេមុននោះទេព្រោះគេជាអ្នកខុសគេជាអ្នកសាងកំហុសពិតប្រាកដ
« អុឹម...គិតមើលសិន »គេសង្ងំស្ងៀមអស់មួយសន្ទុះរួចក៏ពោលថាគិតមើលសិននាំអោយ ជីននី ចាប់ផ្ដើមតឹងចិត្តព្រោះគេចង់ដឹងចម្លើយភ្លាមៗតែម្ដង
/ ងុឺត ផាំង /
សម្លេងជាន់ហ្រ្វាំងនិងបុកទង្គិចបានបន្លឺឡើងវាមិនមែនចេញពីខាងរបស់ ណាមជូន នោះទេតែវាជាសម្លេងលាន់ចេញពី ជីននី ទៅវិញទេ
« ជីននី?!ឯងកើតអី ជីននី! »ណាមជូន បុកពោះផឹបៗព្យាយាមស្រែកសួរទៅអ្នកម្ខាងទៀតតែគេបែរជាមិនឆ្លើយតបអ្វីៗគឺស្ងាត់ជ្រងំ ឮតែសម្លេងងុឺតៗរបស់កង់ឡាន
«[...] មានកើតអីឯណាមុននេះខ្ញុំកំពុងតែមើលរឿងហើយដល់វគ្គតួរជួបគ្រោះថ្នាក់ទើបឭសម្លេងបែបនេះលោកបារម្ភអំពីខ្ញុំឬ? »គេសួរនាំទៅ ណាមជូន វិញនាំអោយនាយរហ័សខ្ជឹបបបូរមាត់ចូលគ្នាហួសចិត្តជាមួយនិង ជីននី កាន់តែខ្លាំងនាយខំតែបារម្ភមិននឹកស្មានថាក្មេងនេះនាំអោយនាយភ័យបុកពោះសឹងស្លាប់បែបនេះទាល់តែសោះ
« យើងស្មានតែឯងមានគ្រោះថ្នាក់អ្វីអំម្បាញ់មិញទើបយើងខំស្រែកសួរ ឥឡូវពួកយើងត្រូវគ្នាវិញក៏បានដែលដើម្បីកុំអោយឯងមិនសប្បាយចិត្ត »នាយនិយាយចោលតែការពិតនាយចង់ត្រូវគ្នាជាមួយនិង ជីននី ឡើងញ័រខ្លួនទទ្រើកទៅហើយ
«[...] ព្រមទាំងមិនចង់មិនបាច់ក៏បានដែលខ្ញុំមិនសប្បាយចិត្តអោយលោកមកត្រូវគ្នាជាមួយខ្ញុំដោយមិនសប្បាយចិត្តនោះទេ »ជីននី ងរខ្ទើតពេលគេឆ្លើយទាំងបន្លំៗហាក់បីដូចជាមិនមែនជាការពិតនាំអោយនាយកាន់តែមួលម៉ៅទើបនាំរឿងប្រុងប្រកែកជាមួយប្រុសម្នាក់នេះម្ដងទៀត
« ហេៗយើងពិតជាចង់ត្រូវគ្នាជាមួយឯងពិតមែនណា »ណាមជូន ព្យាយាមនិយាយហាមឃាត់គេពេលគេប្រុងនិងបិទទូរស័ព្ទរបស់ខ្លួន
«[...] ពិត?! »ជីននី សួរនាំបន្ថែមដើម្បីជីកឬសជីកគល់អោយវាយល់ពិតប្រាកដ ណាមជូន មិនចាំយូររហ័សឆ្លើយយល់ព្រមទើបពួកគេអាចវិលមកផ្អែមល្ហែមវិញបាន។
ងាកមកមើលខាង ថេយ៉ុង ឯនេះវិញនាយអង្គុយភ្លឹកៗមិនតបមិននិយាយជាមួយអ្នកណាទាំងអស់ហើយរឿងយប់មិញក៏គេមិនបានប្រព្រឹត្តដែរព្រោះគេខ្លាចមិនគប្បីជាមួយនិង ជុងគុក ពេលនេះក៏បាត់វត្តមាន ជុងគុក សូន្យឆឹងធ្វើអោយគេចាប់ផ្ដើមមិនសប្បាយចិត្ត
« ព្រះអង្គទ្រង់កំពុងតឬគិតដល់អ្វីឬក្រាលទូល? »ព្រះនាងទ្រង់ចូលមកសួរនាំស្វាមីតាមបែបប្រពន្ធយល់សុខទុក្ខស្វាមីតែវាបែរជានាំអោយនាយធុញទ្រាន់ទៅវិញនាយព្យាយាមគេចមុខចេញពីនាងតែនាងព្យាយាមបោះបោយទៅតាមនាយមិនឈប់
« ហេតុអ្វីទ្រង់ព្យាយាមគេចចេញពីខ្ញុំ? »ព្រះនាងទ្រង់កើតទុក្ខមិនសុខព្រះទ័យព្យាយាមចូលទៅអង្គុយជិតគេបើទោះបីជាគេខំងើបចេញពីនាងក៏ដោយ
« ខ្ញុំគ្មានអារម្មណ៍និយាយជាមួយព្រះនាងនោះទេទ្រង់ចូលសម្រាកចុះចាំល្ងាចខ្ញុំនាំទ្រង់ទៅទតសួនច្បារនៅខាងក្រោយរាជវាំង »គេនិយាយហើយក៏ងើបចេញពីនាងដើរចេញទៅបាត់ទាំងមិនចាំស្ដាប់ការនិយាយស្ដីរបស់នាងសូម្បីតែមួយម៉ាត់ ទ្រង់ចាប់ផ្ដើមមួលម៉ៅមិនដឹងថាធ្វើយ៉ាងណាអោយ ថេយ៉ុង សព្វព្រះទ័យជាមួយនិងនាងនាងខំលេងល្បិចអស់ហើយរំអួយមាយាតែនៅតែមិនអាចនាំអោយ ថេយ៉ុង ងាកមកចាប់អារម្មណ៍និងនាងបាន
« អាយ៎!!ហេតុអីទ្រង់មើលមិនឃើញទូលបង្គំបែបនេះហាស៎! »នាងសែនគ្រឺតក្នាញ់ជាមួយនិងចរិករឹកពារបស់ ថេយ៉ុង នាងបានត្រឹមខាំមាត់សង្កត់ចិត្តព្យាយាមលួងលោមអោយគេបាក់ចូលក្នុងអន្លង់ស្នេហ៍របស់នាងនេះត្រឹមតែជាថ្ងៃទី3ប៉ុណ្ណោះកុំទាន់អាលអស់សង្ឃឹមដរាបណាគ្មានវត្តមានរបស់អង្គរក្សម្នាក់នោះនាងអាចនិងយកឈ្នះហើយអោយទ្រង់ងាកមកសព្វព្រះរាជហរទ័យជាមួយនាងមិនខានទេ
« ដរាបណាគ្មានវត្តមានរបស់គេម្នាក់នោះទូលបង្គំអាចនិងយកឈ្នះបេះដូងដ៏រឹងដូចដុំដែករបស់ព្រះអង្គអោយទាល់តែបានចាំមើលចុះ »នាងញញឹមញញេមពេញដោយក្ដីសង្ឃឹមនាងមិនបានអាក្រក់នោះទេតែនាងជាអ្នកមកមុនហើយ ថេយ៉ុង ក៏ជារបស់នាងតាំងពីដំបូងមកម្លេះមិនមែនជារបស់អ្នកណាទាំងអស់។
ជុងគុក កំពុងចម្អិនអាហារពេលល្ងាចសម្រាប់អោយទៅ សូហ្វៀ និងកូនរបស់នាយចម្អិនអាហារបណ្ដើរនិយាយសើចសប្បាយបណ្ដើរហាក់បីដូចជាគ្រួសារតូចមួយដែលពោពេញទៅដោយក្ដីសុខដុភមង្គលដែលមិនអាចកាត់ថ្លៃបាន
« ជុងគុក ឆាបន្លែររបស់បងហេតុអីក៏ដាក់ម្ទេស?អូនមិនចេះញ៊ាំហិលនោះទេ »សូហ្វៀ រំលឹកនៅពេលដែលឃើញគេប្រុងនិងយកម្ទេសចាស់លីងចូលគ្នាជាមួយនិងបន្លែរ សម្ដីរបស់នាងធ្វើអោយគេបង្អាក់សកម្មភាពភ្លាមៗព្រោះនឹកឃើញដល់សម្ដីរបស់ ថេយ៉ុង
«[...] ជុងគុក ហេតុអីបងដាក់ម្ទេសចូលបាយឆាអ៊ីចឹង?អូនមិនចេះញ៊ាំហិលទេណា »សម្លេងនិងកាយវិការញញឹមញញេមរបស់ ថេយ៉ុង ធ្វើអោយ ជុងគុក ធ្លាក់វែកឆាចេញពីដៃ គេសឹងតែភ្លេចទៅហើយថាគេនៅមាន ថេយ៉ុង តែពេលនេះ ថេយ៉ុង លែងមានគេក្នុងខួរក្បាលទៀតហើយ
/ ឆីវៗ /
« ជុងគុក ខ្លោចអស់ហើយ?! »សូហ្វៀ ស្ទុះងើបពីលើកៅអីមកបិទហ្គាសព្រោះតែ ជុងគុក រវល់ភ្លឹកភ្លាំងនាំអោយអាហារនៅក្នុងខ្ទះខ្លោចអស់រលីង។
________