Episode4:ចាំបងការពារអូន!

347 38 2
                                    

រំពេចនោះលេចចេញវត្តមានរបស់ ជូហ្វី មកពីណាមិនដឹងគេដាល់មួយទំហឹងដៃទៅផ្ទៃមុខរបស់ រ៉ូបឺត ហើយគេក៏ឈរពាំងការពា ថេយ៉ុង ហេតុការណ៍មួយនេះធ្វើអោយ ចៅហ្វាយរបស់ រ៉ូបឺតសន្មត់ថា ថេយ៉ុង មិនមែនជាមុខសញ្ញារបស់គេនោះទេ
« ចាំបងការពារអូន »ជូហ្វី ចូលមកកាពារ ថេយ៉ុង យ៉ាងហំហានតែ ចៅហ្វាយរបស់ រ៉ូបឺត គេបានដឹងហើយថាមនុស្សដែលគេត្រូវការមិនមែនជា ថេយ៉ុង នោះទេវាគ្រាន់តែជាការសម្ដែងរបស់ ជូហហ្វី ប៉ុណ្ណោះ
«[...] មិនមែនជាមុខសញ្ញានោះទេឯងចេញមកវិញមក »ចៅហ្វាយរ៉ូបឺត បញ្ជាក់ប្រាប់គេតាមប្រពន្ធ័ទាក់ទងមិនអោយឭសម្លេងដល់ ជុងគុក នោះទេប៉ុន្តែរគេនៅតែអាចឭបានព្រោះគេមានកម្លាំងពិសេស
«[...] ហេតុអីពួកវាដឹង? »ជូហ្វី(នៅពេលជា Superhero admin សុំហៅថា ជូហ្វី )ចាប់ផ្ដើមភ័យខ្លួននាយខំប្រឹងសម្ដែងអោយដូចការពិតហើយហេតុអីក៏ពួកវានៅតែមិនជឿ? រ៉ូបឺត ដកខ្លួនថយទៅវិញជាប្រញ៉ាប់ដោយមិនបានអោយ ជូហ្វី ដេញតាមគេទាន់នោះទេ
« អូនយ៉ាងមិចហើយ? »ជូហ្វី ងាកមកសួរនាំ ថេយ៉ុង វិញម្ដងតែវាជាការសម្ដែងជាបារម្ភមិនមែនជាការពិតនោះទេ ការបារម្ភរបស់គេគឺនៅលើ សូហ្វៀ ម្លេះ
« អូនមិនអីទេមានបងនៅក្បែរបែបនេះអូនគិតថាមានសុវត្តិភាពហើយ »ថេយ៉ុង រត់ទៅអោបគេយ៉ាងណែនញញឹមខ្ជឹបព្រោះមនុស្សដែលចូលមកជួយខ្លួនមុនគេក៏នៅតែជាប្រុសម្នាក់នេះ ជូហ្វី អង្អែលក្បាលគេថើៗមុននឹងទាញគេយកមកអោបយ៉ាងណែនហើយខ្លួនក៏ជាអ្នកជូនគេទៅផ្ទះវិញដោយប្រើវិធីរបស់ខ្លួនឯងផ្ទាល់ មកដល់រាលហាលខាងលើផ្ទះ ថេយ៉ុង គេចាប់ដៃ ជូហ្វី យ៉ាងណែនព្រោះមិនចង់អោយគេទៅណាចោលខ្លួន ហេតុការណ៍មុននេះបានធ្វើអោយគេភ័យមិនទាន់បាត់នោះទេ
« មិនអីទេណាវាមិនហ៊ានមកធ្វើអ្វីអូននោះទេ បើវាហ៊ានមកម្ដងទៀតអូនចុចលើប៊ូតុងនេះទៅបងនឹងមកជួយអូនអោយទាន់ពេលវេលា »ជូហ្វី ហុចរបស់ម្យ៉ាងអោយទៅ ថេយ៉ុង នាយទទួលយកទាំងញញិមសឹមងក់ក្បាលដាក់ ជូហ្វី វិញបែបនេះគេអស់ភាពភ័យខ្លាចហើយ
«[...] ចៅហ្វាយខ្ញុំឃើញថាវានៅតែបារម្ភអំពីក្មេងម្នាក់នោះ »រ៉ូបឺត ទាក់ទងទៅចៅហ្វាយគេតាមរយៈខ្សែរសម្ងាត់នៅចម្ងាយឆ្ងាយពីគ្នាបែបនេះ ជូហ្វី មិនអាចឭសម្លេងឆ្លើយឆ្លងរបស់ពួកគេទាំង2បាននោះទេបែបនេះហើយទើបគេមិនបានដឹងរឿងអ្វីសោះ
«[...] ត្រឡប់មកវិញ »និយាយបានតែប៉ុណ្ណេះគេក៏បិទវិញបាត់ រ៉ូបឺត ស្ដាប់តាមការបញ្ជារសឹមបកទៅកន្លែងពិសោធន៍របស់គេវិញ ជូហ្វី ចេញពី ថេយ៉ុង សម្ដៅទៅកន្លែងពិសោធន៍របស់បងៗទាំង3របស់គេ ចូលមកដល់នាយដាក់ខ្លួនអង្គុយលើសាឡុងទាំងធុញថប់
« យ៉ាងមិចហើយថ្ងៃនេះ? »ណាមជូន សួរទៅប្អូនប្រុសទាំងដៃកំពុងតែក្រឡុកដបថ្នាំពណ៌បៃតងមួយនោះ ជុងគុក ក៏គេមិនដឹងថាថ្នាំនេះបងគេយកទៅណាដែរព្រោះឃើញផលិតវាឡើងមករាល់ថ្ងៃតែមិនដែលឃើញប្រើមកលើគេសោះ
« រ៉ូបឺត គេដឹងថាខ្ញុំគ្រាន់តែសម្ដែងនៅជិត ថេយ៉ុង ហើយឭសម្លេងនណារម្នាក់ថា ថេយ៉ុង មិនមែនជាគោលដៅរបស់គេនោះទេ តើខ្ញុំគួរធ្វើយ៉ាងមិចបន្តរទៀតទៅ? »ជុងគុក នាយតប់ប្រមល់ជាខ្លាំងនឹករកនឹកអ្វីមិនចេញបានត្រឹមអង្គុយស្ងៀមៗដកដង្ហើមធំៗទាំងធុញថប់
« ឯងនៅក្បែរគេសម្ដែងអោយវាចេញពីបេះដូងធ្វើជាស្រឡាញ់គេពិតប្រាកដនោះគ្មានអ្នកណាបានដឹងថាឯងសម្ដែងនោះទេ ឯងសាកបារម្ភខ្វាយខ្វល់និងយកចិត្តទុកដាក់លើញេអោយដូច សូហ្វៀ ខ្លះទៅវាប្រាកដជាអាចទៅរួចដែលនណារក៏ច្រឡំ »ណាមជូន លើកឡើងនូវហេតុផលដ៏សមរម្យមួយ ជុងគុក ងក់ក្បាលផ្ងក់ៗបែបដឹងឭ សង្ឃឹមថា រ៉ូបឺត អាចនឹងគិតថាវាជាការពិតទៀតទៅចុះ ពិសេសនោះគឺគេត្រូវព្យាយាមលាក់សាវតារបស់ខ្លួនឯង
« បងធ្វើបែបនេះមិនគិតថាវានាំគ្រោះថ្នាក់ខ្លាំងពេកដល់ក្មេងនោះទេឬ? »ជេហុប ងាកមកសួរនាំពួកគេ គេពិតជាអាណិតដល់ក្មេងនោះដែលត្រូវគេលេងសើចផ្លូវអារម្មណ៍ហើយនៅត្រូវគេទុកជាឧបករណ៍ទៀតផងគិតទៅថាវាឈឺចាប់ខ្លាំងកម្រិតណា?
« ដូចនិយាយពីដើមអ៊ីចឹងបើចង់ជួយជីវិតមួយត្រូវយកជីវិតមួយមកដោះដូរអ្នកដែលពលីគឺជាក្មេងម្នាក់នោះ »ណាមជូន ត្រូវហើយក្មេងម្នាក់នោះជាអ្នករត់មករកពួកគេដោយខ្លួនឯងបែបនេះហើយគេត្រូវតែជាអ្នកដោះដូរអ្វីៗគ្រប់សព្វបែបយ៉ាង
« ហ្យុងមិនគិតថាវាអត្មានិយមពេកទេឬ?ពួកយើងអ្នកបង្កើតកម្លាំងពិសេសអោយ ជុងគុក នៅពេលមានអ្នកមករារាំងក៏ពួកយើងទាំង4នាក់ត្រូវតែជាអ្នកដោះស្រាយចុះហេតុអីទាញក្មេងម្នាក់នោះចូលមកក្នុងរឿងមួយនេះដែល?គេមិនសមលូកដៃនោះទេព្រោះគេត្រឹមជាក្មេងធម្មតាម្នាក់មិនមែនជា ហេរ៉ូដូចជា ជុងគុក នោះទេ »ស៊ូហ្គា គេមិនបានពេញចិត្តដែរពីរនាក់បងប្អូននេះបាននាំគ្នារៀបផែនការមួយនេះឡើងមកនោះទេ គេមិនចង់បានបែបនេះ ពួកគេទាំង3ជានាក់ផលិតកម្លាំងមួយនេះអោយ ជុងគុក បើមានរឿងអ្វីទៅពួកគេជាអ្នកដោះស្រាយមិនមែន ក្មេងមិនដឹងខ្យល់អ្វីម្នាក់នោះចេញដោះស្រាយនោះទេ
« ឬក៏ឯងចង់ទុកអោយ សូហ្វៀ មានគ្រោះថ្នាក់?ក្រែងនាងត្រូវជាសង្សារ ជុងគុក មិនអ៊ីចឹងបែបនេះយើងត្រូវការពានាងបើទោះបីជាយកជីវិត100នាក់ទៀតមកដោះដូរក៏យើងព្រនដើម្បីប្អូនថ្លៃយើងដែល »ណាមជូន គេនិយាយដោយអះអាងយ៉ាងអំនត់ថាគេពិតជាចង់ចូលដៃ ការពារ សូហ្វៀ ណាមួយនាងជាប្អូនថ្លៃរបស់គេផងនោះ
« បងការពានាងក្នុងនាមជាប្អូនថ្លៃឬអ្វីផ្សេង?កុំស្មានតែខ្ញុំមិនដឹងអំពីគោលបំណងរបស់បងអោយសោះ គីមណានជូន »ជេហុប គេដឹងថាបងប្រុសគេចង់ធ្វើអ្វីហើយអ្វីដែលកំពុងកើតឡើងនេះជាស្នាដៃអ្នកណាប៉ុន្តែរគេមិនបាននិយាយក៏ព្រោះតែចង់លាក់វាជាការសម្ងាត់ប៉ុណ្ណោះ
« ប្រាកដហើយថាជាប្អូនថ្លៃវាគ្មានអ្វីលើសពីនេះទេឯងក៏ដឹង...ឯងគិតថាយើងចង់ដណ្ដើមរបស់ប្អូនប្រុសខ្លួនឯងមែនទេ?វាមិនអាចទៅរួចនោះទេ ជេហុប »ណាមជូន គេនៅតែប្រកែកនណាទៅអាចដឹងបានទៅថាការគិតរបស់គេបែបមិចនោះ?បើសូម្បីតែគេខ្លួនឯងក៏មិនបានដឹងផង
« ប្រាកដ? »ស៊ូហ្គា និង ជេហុប មើលមុខគ្នាទៅមកទាំងហួសចិត្តរួចក៏បែរមកធ្វើកាងាររបស់ខ្លួនវិញ កុំស្មានតែពួកគេមិនដឹងអោយសោះថារឿងរញ៉េរញ៉ៃមួយនេះនណារជាអ្នកបង្កើតវាឡើងមក
« ពួកបងធ្វើដូចជាមានអ្វីលាក់លាមខ្ញុំអ៊ីចឹង? »ជុងគុក លូកមាត់ចូលមកទាំងឆ្ងល់ ម្នាក់ៗហាក់បីដូចជាមានរឿងអ្វីមួយកំពុងលាក់បាំងជាមួយនឹងគេ អ្នកខ្លះក៏និយាយដូចជាមិនចូលគ្នាចង់តែឈ្លោះខ្លះក៏ប្រកែកយកឈ្នះទាំងដែលរាល់ដងពួកគេមិនដែលបែបនេះសោះឡើយ
« គ្មានអ្វីទេឯងគិតខ្វាយខ្វល់តែជាមួយកាងាររបស់ឯងទៅកុំគិតច្រើនអីខាងនេះពួកយើងចេះរៀបចំហើយ »ណាមជូន ហុចថ្នាំមួយគ្រាប់អោយទៅគេវាជាថ្នាំជួយអោយកម្លាំងគេរឹតតែខ្លាំងខ្លា រំពេចនោះសម្លេងនាឡិការរបស់គេបានរោទិ៍ឡើង ជុងគុក រហ័សទាញស្រោមមុខយកមកពាក់រួចក៏សម្ដៅទៅកន្លែង ថេយ៉ុង ជាប្រញ៉ាប់
« មានរឿងស្អីនេះ? »ណាមជូន យកដៃអេះក្បាលតិចៗលើកនេះមានរឿងអ្វីបានជា នាឡិការធំរបស់គេមិនរោទ៍តែមករោទ៍នាឡិការរបស់ ជុងគុក ទៅវិញ?
   មកដល់រាលហាលខាងមុខបន្ទប់របស់ ថេយ៉ុង ជុងគុក គេដើរយឺតៗទាំងមិនសូវមានកម្លាំងសម្ដៅទៅខាងក្នុង ក្រែងមុននេះនាឡិការរបស់គេរោទ៍ច្បាស់ណាស់ហេតុអីក៏បាត់ដំណឹង ថេយ៉ុង សូន្យបែបនេះ?គេងាកឆ្វេងស្ដាំក៏ប្រទាក់ភ្នែកជាមួយនឹងក្រដាស់មួយសន្លឹកនៅលើតុរួមជាមួយនិងនាឡិកររបស់ ថេយ៉ុង ដែល ជុងគុក បានហុចអោយមុននេះផងដែល
«[...] សួស្ដីយើងគឺ រ៉ូបឺត មកជួបគ្នានៅកន្លែងដែលយើងបានជួបគ្នាលើកទី1 »អត្តន័យដែលបានសរសេរនៅខាងក្នុងក្រដាស់នេះធ្វើអោយ ជុងគុក ភ័យឡើងស្លេកមុខបុឹមរហ័សរត់សម្ដៅទៅកន្លែងរថភ្លើងតែពេលនេះវាបានបិទទៅហើយដោយសារតែខូចខាតកាលពីលើកមុននោះ មកដល់ខាងក្នុង ជុងគុក គេដើរយឺតៗរេភ្នែកសម្លឹងមើលឆ្វេងស្ដាំហាក់ដូចជាកំពុងតែរកមើលពួកគេទាំង2
     « ហ្អឹម? »ថេយ៉ុង ត្រូវគេចងព្យួរពីលើទម្លាក់ជើងចុះក្រោមឯនោះវិញខំប្រឹងរើចង់ស្រែកអោយ ជូហ្វី ជួយគេតែគេធ្វើមិនបានព្រោះមាត់របស់គេត្រូវប្រុសម្នាក់នោះយកក្រណាត់មកបិទទៅហើយ
     « ថេយ៍? »ជូហ្វី ងើយមើលទៅប្រភពសម្លេងធ្វើអោយនាយហួសចិត្តដល់ថ្នាក់ស្ទើតែគាំងស្លាប់ ថេយ៉ុង ត្រូវគេចងទម្លាក់ជើងចុះមកក្រោមដោយប្រើខ្សែរតែមួយប៉ុណ្ណោះ ចុះបើវាដាច់វិញទៅ?
« ចាំណាចាំបងទៅជួយអូន »ជូហ្វី ព្យាយាមឡើងទៅជួយគេអោយអស់ពីសម្ថភាព ឡើងទៅមិនទាន់ប៉ុន្មានផងក៏ត្រូវធ្លាក់មកវិញដោយស្នាដៃរបស់ រ៉ូបឺត
« សួស្ដីសត្រូវចាស់យើងជួបគ្នាជាលើកទី3ហើយណា៎ »គេនិយាយទាំងញញឹមយ៉ាងកំណាចបង្ហាញធ្មេញធំៗសរស្ញាចដាក់ ជូហ្វី នាយព្យាយាមរើរួចក៏ចាប់បោះ រ៉ូបឺត អោយបុកទៅនឹងជញ្ជាំងហើយគេត្រូវតែទៅជួយ ថេយ៉ុង។
________________

He so Superhero💫Where stories live. Discover now