EP2: លោក.....!!

1K 51 5
                                    


<ត្រូវហើយកូនគឺវាសំខាន់ណាស់ នេះគឺជាកូនស្រីមិត្តភក្តិរបស់ម៉ាក់>អ៊ុំស្រីក៏បានបង្ហាញជីមីនអោយអោយយ៉ុនហ្គីឃើញ

<កូនស្រីមិត្តភក្តិអ្នកម៉ាក់??> យ៉ុនហ្គីនិយាយហើយក៏បានកាន់វេនតាចុះក្រោមបន្តិចហើយសម្លឹងមើលទៅជីមីនហើយក៏សើចយ៉ាងហួសចិត្ត

ជីមីនដោយឃើញយ៉ុនហ្គីមើលមកខ្លួនបែបនេះក៏រាងភ័យហើយនិយាយក្នុងចិត្ត< មិចគាត់មើលមកខ្ញុំបែបនេះ គួរអោយខ្លាចណាស់ >

យ៉ុនហ្គីបានដោះវេនតាហើយក៏និយាយហើយនិងមិនមុខជីមីនយ៉ាងកំណាច

<ខ្ញុំគិតថាខ្ញុំដូចធ្លាប់ឃើញនាងពីមុនមក>យ៉ុនហ្គីក៏បនគិតនិងបាននឹកឃើញមុខជីមីននៅពេលដែលនៅក្លឹប

ឮបែបនោះអ៊ុំស្រីក៏បានមើលមុខពួកគេទាំងពីរហើយក៏សួរថា<ពួកឯងស្គាល់គ្នាមែនទេ??>

ពេលនោះពួកគេទាំងពីរនាក់បាននិយាយយ៉ាងព្រមគ្នាថា<អត់ទេ> ( ហឺ ទៅចឹងទៅ )

<យ៉ុនហ្គី ម៉ាក់គិតថាកូនគួរតែយកចិត្តទុកដាក់មើលថែជីមីនដូចប្អូនស្រីផងឮទេ គ្នាគ្មានទីពឹងទៀតទេ ចឹងឥឡូវម៉ាក់ត្រូវទៅហើយណាកូនទាំងពីរ កុំអោយគេចាំយូរ >អ៊ុំស្រីនិយាយហើយក៏បានដើរចេញទៅយ៉ាងប្រញាប់ ព្រោះមានការរវល់បន្ទាន់ អ៊ុំស្រីមិនទាន់និងងើបស្រួលបួលផង

<ហេតុអ្វីខ្ញុំត្រូវមើលថែនាងម្នាក់នេះម៉ាក់?> យ៉ុនហ្គីនិយាយទាំងមួរម៉ៅ និងហាក់ដូចមិនយល់ព្រម តែម៉ាក់គាត់មិនខ្វល់ ហើយក៏ដើរចេញទៅបាត់ដោយទុកអោយគេទាំងពីនៅជជែកគ្នា

ជីមីនក៏ប្រុងងើបទៅតាមអ៊ុំស្រីតែយ៉ុនហ្គីបានងើបចាប់ដៃជីមីនយ៉ាងខ្លាំងនិងបាននិយាយសង្កត់ធ្ងន់ទៅជីមីនយ៉ាងខ្លាំង

<តើនាងមកនេះដើម្បីចង់បានលុយមែនទេ??>យ៉ុនហ្គីសួរជីមីនទាំងក្រសែភ្នែកឌឺដងទៅកាន់ជីមីន ឯជីមីនដោយឮសំណួរបែបនេះក៏បានសម្លឹងមើលមុខយ៉ុនហ្គី ភាំងបន្តិច

< អត់ទេ មិនមែនទេ លោកកុំចេះតែថា  > ជីមិនប្រកែកទាំងឈឺដៃ តែទោះជាយ៉ាងណាក៏រើមិនកើតដែលព្រោះតែកម្លាំងយ៉ុនហ្គីចាប់គឺធ្ងន់

រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]Where stories live. Discover now