ជីមីនដោយឮយ៉ុនហ្គីនិយាយបែបនេះមកកាន់ខ្លួន ក៏សម្លឹងមុខយ៉ុនហ្គីទាំងក្រសែភ្នែកខឹង ហើយក៏ហូរទឹកភ្នែក យ៉ុនហ្គីដោយឃើញក្រសែភ្នែកជីមីនបែបនេះក៏ព្រលែងដៃជីមីនម្តងបន្តិចៗ ហើយជីមីនក៏បានដើរទៅបន្ទប់បាត់ទៅយ៉ុនហ្គីដោយឃើញបែបនេះក៏មិនយល់ ហេតុអ្វីជីមីននៅសុខៗបែបនេះ ព្រោះពីមុនមកគេមិនដែលឃើញជីមីនបែបនេះទេ ដោយមិនខ្វល់ច្រើនយ៉ុនហ្គីក៏បានរៀបចំខ្លួនទៅក្រុមហ៊ុន
ពេលដែលយ៉ុនហ្គីចេញទៅធ្វើការបាត់ មីលលីក៏បានគោះទ្វារជីមីន
< អ្នកនាងមានការអី > ជីមីននិយាយទាំងសុភាព
< នាងនៅក្នុងដល់កាលទៀត មិចមិនទៅរៀបចំបោសផ្ទះទៅ នៅផ្ទះគេសោះ ចង់អោយគេបម្រើមែន ? > មីលលីនិយាយទាំងពេបមាត់ពេបក
< ចា៎ស ខ្ញុំទៅឥឡូវហើយ > ជីមីននិយាយហើយក៏បានដើរទៅធ្វើការងារទាំងអស់នោះ ហើយមីលលីក៏បានមើលទូរទស្សន៍ធ្វើមិនដឹង
+ពេលថ្ងៃ
<នែ៎រ នាងយកទឹកអោយយើងមួយកែវមក > មីលលីបានប្រីជីមីនអោយយកទឹកអោយនាង
< ចា៎ស > ជីមីនឆ្លើយហើយក៏បានដើរទៅយកទឹកអោយមីលលី
ពេលជីមីនយកទឹកមកអោយមីលលីបម្រុងនិងហុចអោយ ក៏ស្របពេលដែលយ៉ុនហ្គីមកពីធ្វើការហើយបើកទ្វារចូលមក ក៏មីលលីបានទាញដៃជីមីនដែលកាន់កែវនោះមកជះទឹកដាក់មុខខ្លួនឯង
< ម៉េចបានឯងជេះទឹកដាក់យើងចឹង យើងធ្វើអីឯង ?? > មីលលីសម្តែងធ្វើជាកំសត់
< ខ្ញុំ...ខ្ញុំ..មិនបានធ្វើទេ > ជីមីននិយាយទាំងអាក់ៗ និងដូចគ្មាន អារម្មណ៍ក្នុងខ្លួនសោះ
យ៉ុនហ្គីដោយឃើញជីមីនជះទឹកដាក់មីលលីបែបនិងក៏ដើរទៅស្តីអោយជីមីនទាំងខ្លាំងៗ ព្រមទាំងលើកដៃចង្អុលទៅបន្ទប់ជីមីន ហើយដេញជីមីន
< ឆាប់ចេញទៅ > យ៉ុនហ្គី
ជីមីនដោយមិនសូវមានអារម្មណ៍ក្នុងខ្លួននោះក៏បានដើរចេញទៅបន្ទប់វិញហើយក៏អង្គុយយំយ៉ាងខ្លាំង ដោយយំខ្លាំងពេកធ្វើអោយជីមីនមានអារម្មណ៍ថាឈឺក្បាល និងមានឈាមហូរចេញតាមច្រមុះផងនោះ ជីមីនក៏បានទៅលាងច្រមុះចេញហើយ ក៏រៀបចំខ្លួនទៅពេទ្យ ដើម្បីពិនិត្យមើលថាកើតអី មិចបានសុខៗឈឺក្បាលហើយឈាមច្រមុះ
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................