+ ពេលមកដល់ផ្ទះ< ខ្ញុំអរគុណលោកហើយ > ជីមីននិយាយទាំងមុខមិនរីកហើយក៏ដើរចូលបន្ទប់បាត់ទៅ
យ៉ុនហ្គីចង់ឃាត់ដែលតែឃាត់មិនកើតទុកអោយជីមីនសម្រាកសិនទៅ ហើយក៏ដើរទៅបន្ទប់
< នេះខ្ញុំអាក្រក់ខ្លាំងមែនអត់ ??? > ជីមីននិយាយទាំងដៃប៉ះផ្ទៃមុខរបស់ខ្លួនឯងហើយ ស្រក់ទឹកភ្នែកចុះទាំងមិនដឹងខ្លួន
< ខ្ញុំពិតជាអាក្រក់ដូចគេនិយាយមែន?? ហេតុអ្វីជីវិតខ្ញុំមកជួបរឿងឆ្កួតៗបែបនេះ ខ្ញុំមិនយល់ទេ ហេតុអ្វី?? ខ្ញុំចង់តែស្លាប់ឥឡូវនេះទេ ខ្ញុំមិនយល់ហេតុអ្វីក៏គេហ៊ាននិយាយបែបមកដាក់ខ្ញុំ > ជីមីននិយាយបន្ទោសខ្លួនឯង ហើយយំកាន់តែខ្លាំង ហើយក៏ទៅដេកយំលើពូក ពេញមួយយប់ ដោយមិនមានអ្នកខ្វល់
+ពេលយប់
< ហៅជីមីនមកញាុំបាយមក > យ៉ុនហ្គីបានធ្វើម្ហូប ហើយក៏ប្រាប់ថេស៊ូដែលជាអង្គរក្សអោយទៅហៅជីមីន
តុកៗ តុកៗ
< អ្នកនាងលោកប្រុសហៅពិសាបាយ > ថេស៊ូគោះទ្វាផងស្រែកហៅផង តែជីមីនមិនព្រមបើកទ្វាសោះ ដោយសារតែមិនបើកទ្វារទើបថេស៊ូក៏បានទៅប្រាប់យ៉ុនហ្គីវិញ
< លោកប្រុស អ្នកនាងមិនបើកទ្វារទេ ប្រហែលជាដេកមិនទាន់ក្រោកហើយហៅយ៉ាងណាក៏មិនឮ> ថេស៊ូរៀបរាប់ទៅចោហ្វាយរបស់ខ្លួន
< មិនអីទេ ម្ហូបនេះឯងញាុំទៅ ទុកក៏គ្មានពីណាញាំុំដែល > យ៉ុនហ្គីនិយាយហើយក៏ដើរទៅបន្ទប់
ថេស៊ូដោយឃើញចៅហ្វាយនិយាយបែបនេះហើយក៏មិនចាំយូរក៏បានទៅអង្គុយញាំុំម្ហូបលើតុនោះដោយ
ចាង៉ាញ់ទៅ-,-ថេស៊ូកពុងតែញាំុសុខៗ ក៏បានឮសំឡេងគេគោះទ្វារហើយក៏ប្រញាប់ទៅបើក
បើកទ្វារភ្លាមថេស៊ូក៏មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដែល ដែលថេស៊ូបានឃើញនារីម្នាក់ ដែលត្រូវជាកូនស្រីខាងមិត្តភក្តិម៉ាក់របស់យ៉ុនហ្គី នាងមានឈ្មោះថា មីលលី នាងបានស្រលាញ់យ៉ុនហ្គី និងតាមយ៉ុនហ្គីស្អិតដូចតុកកែ នាងទើបតែមកពីសហរដ្ឋអាមេរិក
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romansaស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................