Episode 9 : ថាមិចជួបគ្រោះថ្នាក់ចរាចរណ៍??

721 33 0
                                    


មីលលីក៏បានជិះឡានទៅដល់មុខមន្ទីរពេទ្យហើយក៏បានជួបនិងអេរិច ពួកគេទាំងពីរក៏បានអោបគ្នាដោយក្តីនឹកយ៉ាងខ្លាំងបន្ទាប់មកមីលលីក៏បានសួរ

< តើគេចេញមកវិញនៅ > មីលលីសួរទៅអេរិច

< នៅទេអូន > អេរិច

< ចឹងអូនចូលទៅហើយ ពេលបងឃើញគេចេញមកបងត្រូវតាមគេអោយជាប់ អូនចឹងដឹងថាគេនៅផ្ទះឯងណា > មីលលី

< បាទបងដឹងហើយ ចឹងអូនឆាប់ចូលទៅ > អេរិច

មីលលីក៏បានដើរចូលទៅក្នុងមន្ទីរពេទ្យ ដោយដើរអស់មួយសន្ទុះមីលលីក៏បានឃើញជីមីនដើរចេញពីបន្ទប់ពិនិត្យធ្មេញជាមួយនិងកូនក្មេងម្នាក់ហើយក្រោយពីជីមីនដើរចេញទៅ មីលលីក៏បានដើរចូលទៅក្នុងបន្ទប់ពិនិត្យធ្មេញនោះ

< អ្នកនាងមកពិនិត្យធ្មេញមែន ??? > លោកគ្រូពេទ្យម្នាក់ក៏បានសួរទៅមីលលី

មីលលីដោយឮបែបនោះក៏បានបដិសេធយ៉ាងលឿន

<អ....អត់ទេ ខ្ញុំចង់មកសួរលោកគ្រូពេទ្យថា តើម្នាក់ដែលមានឈ្មោះថាជីមីននិង មកពិនិត្យធ្មេញមែនទេ??> មីលលីសួរទៅកាន់លោកគ្រូពេទ្យ

< ត្រូវហើយអ្នកនាង អ្នកម៉ាក់ឈ្មោះជីមីនបាននាំកូនប្រុសមកពិនិត្យធ្មេញ >លោកគ្រូពេទ្យបាននិយាយរៀបរាប់អោយមីលលីបានស្តាប់

< កូនប្រុស?? កូនប្រុសជីមីន ???> មីលលីបានសួរទៅកាន់លោកគ្រូពេទ្យបន្ថែម

< ត្រូវហើយអ្នកនាង ម៉ាក់ៗជីមីនតែងតែមកពេទ្យនេះជាប្រចាំ ខ្ញុំគឺជាគ្រូពេទ្យដែលតែងតែពិនិត្យ និងជាអ្នកបង្កើតកូនអោយម៉ាក់ៗជីមីនផ្ទាល់ > លោកគ្រូពេទ្យបានរៀបរាប់

មីលលីភាំងមួយភ្លែតហើយក៏សួរបន្ថែម< ចុះពេលគាត់មកពិនិត្យសុខភាពកូន តើគាត់បានប្រាប់ថាឪពុករបស់ក្មេងឈ្មោះអ្វីអត់??  >

< បាទ អ្នកនាង គាត់ប្រាប់តើ តែខ្ញុំមិនដែលឃើញមុខរបស់ប្តីអ្នកនាងជីមីនទេ គាត់ក៏ប្រាប់ឈ្មោះដែល តែខ្ញុំភ្លេច ចាំខ្ញុំរកឯកសារអោយ > លោកគ្រូពេទ្យនិយាយហើយក៏បានឆែករកឯកសារក្នុងកុំព្យូទ័រ ហើយក៏បានអោយមីលលីមើល

រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]Where stories live. Discover now