+ មន្ទីរពេទ្យ
< ក្មួយបាត់យំទៅណាតិចទៀតម៉ាក់ក្មួយដឹងខ្លួនហើយ > មីលលីដែលកំពុងតែពរនិងលួងកូថេសាន់របស់ជីមីនអោយបាត់យំ ទោះលួងយ៉ាងណាក៏មិនបាត់
មួយសន្ទុះក្រោយមកអេរិចក៏បានមកដល់ហើយក៏បានប្រលែងលេងជាមួយកូនរបស់ជីមីន និងបានបង្ហាញរបស់លេងទៅកូនរបស់ជីមីន ដោយឃើញបែបនោះ កូនជីមីនឈប់យំភ្លាមៗ ហើយអេរិចក៏បាននាំថេសាន់ចេញទៅលេងនៅខាងក្រៅ ស្របពេលនោះដែលជីមីនក៏បានដឹងខ្លួនឡើងវិញ
បើកភ្នែកមិនទាន់និងចង់រួចផង ជីមីនក៏ស្ទុះងើបស្រវេស្រវាស្រែកភ្លាម < បងយ៉ុនហ្គី យ៉ាងមិចហើយ គាត់យ៉ាងមិចហើយ > និយាយទាំងយំយ៉ាងខ្លាំង
< បងយ៉ុនហ្គី ផុតគ្រោះថ្នាក់ហើយកុំបារម្ភអី សម្រាកយកសម្លាំងសិនចុះណា > មីលលីនិយាយសម្រួលអារម្មណ៍របស់ជីមីនអោយស្ងប់
< ចុះថេសាន់កូនរបស់ខ្ញុំនៅឯណា > ជីមីនរិទ្ធតែឆ្លេរឆ្លានៅពេលដែលមិនឃើញថេសាន់ដែលជាកូនប្រុសតែមួយគាត់របស់នាង
< ក្មួយថេសាន់ ចេញទៅលេងខាងក្រៅជាមួយបងអេរិចហើយ មិនអីទេក្មួយថេសាន់មិនកើតអ្វីនោះទេ > មីលលីខំប្រឹងនិយាយរហូតទាល់តែជីមីននាងស្ងប់ចិត្តព្រមសម្រាក
មីលលីមើលទៅមុខជីមីនដែលកំពុងគេងបិទភ្នែកនៅលើគ្រែទាំងអាណិត និងបន្ទោសខ្លួនឯង ដែលលេងជ្រុលខ្លាំង
ទីង....ទីង.....ទីង.... ទូរស័ព្ទជីមីនបានរោទ៍ឡើង មីលលីបានលើកជំនួស
< អាឡូ >
បន្ទាប់ពីមើលជីមីនគេងបានមួយសន្ទុះ មីលលីក៏បានដើរចេញទៅក្រៅ
មួយម៉ោងក្រោយមក
ជីមីនក៏បានបើកភ្នែកព្រឹមៗតិចៗហើយនិងបានមើលជុំវិញខ្លួនឯង ក៏បានឃើញយ៉េប៊ីនដែលមិត្តភក្តិសម្លាញ់និងលោកដុកទ័រអាន់ កំពុងតែអង្គុយចិតផ្លែឈើ
< យ៉េប៊ីន > ជីមីនបានហៅឈ្មោះយ៉េប៊ីនតិចៗ
យ៉េប៊ីនក្រោយពីរឮមិត្តរបស់ខ្លួនភ្ញាក់ហើយក៏ស្ទុះទៅចាប់ដៃជីមីនហើយសួរទាំងក្តីបារម្ភ
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................