រឿង វិមានទឹកសន្សើម
« ភាគទី1 »
តុក ៗ តុក ៗ តុក ៗ តុក ៗ តុក ! សម្លេងកុំព្យូទ័រវាយអក្សរ
បានបន្លឺឡើងម្ដងទៀត ក្រោយពេលបាត់មួយសន្ទុះមក ។
សភាពក្នុងបន្ទប់ ងងឹតសូន្យឈឹងដូចចោលួចសេះ ។ គ្មានពន្លឺ
ភ្លើងបើកបំភ្លឺបន្ទប់បន្តិចសោះឡើយក្រៅពីពន្លឺភ្លើងដែលចេញពីកុំព្យូទ័រនោះ ។ម្រាមដៃដ៏ស្រឡូនៗដូចបន្លាក្រូច ក្រចកស៊ីជម្ពូរថ្លាចាំងៗ កំពុងតែចុចកុំព្យូទ័រនោះយ៉ាងមមាយញឹក ។ ក្មេងប្រុសអាយុ
ប្រហែលជា 17 ទៅ 18 ឆ្នាំ មុខមាត់ស្អាតដូចក្មេងស្រី សម
គ្រប់ជ្រុង ច្រមុះសមនឹងចង្ការ ភ្នែកសមនឹងបបូរមាត់ ថ្ពាល់សមនឹងទម្រង់មុខ គន់មើលទៅរឹតតែសម ។ សក់ខ្មៅរលោង
សិតទម្លាក់មកខាងមុខសមនឹងវែនតាមូលៗធំៗ អមដោយកែវ
ភ្នែកពណ៍ខ្មៅមុតថ្លារ កំពុងតែសម្លឹងកុំព្រូទ័រមិនពព្រិចភ្នែក
សូម្បីតែបន្តិច ។ រូបរាងស្ដើងតូចច្រឡឹងដូចក្មេងស្រី ដៃជើង
ស្រាលស្រទន់ ស្បែកពណ៍សម្បុរសខ្ចីរលោងម៉ត់ខៃដូចបណ្តូលចេក ។ បើគឹតមើលទៅ ស្រមោចវាលើ អាចនឹងជ្រុះ
ក៏ថាបាន ។ក្មេងប្រុសម្នាក់នោះ ពាក់អាវពណ៍ខ្មៅវាលក្លៀក ស្លៀកខោ
ពណ៍ខ្មៅជើងខ្លី នឹងពាក់ស្រោមជើងពណ៍សវែង ។ កំពុងតែ
អង្គុយសរសេររឿងប្រលោមលោកជាការងាររបស់ខ្លួនប្រចាំ
ថ្ងៃយ៉ាងឈ្លួកវង្វែង ។ នាយតូចសរសេរបានមួយសន្ទុះ ក៏ឈប់អង្គុយសញ្ជឹងគឹតមួយស្របក់ ក៏ចាប់សរសេរមន្ថែម
ទៀត ។ មើលទៅតាមកាយវិការ ក៏ដឹងជាក់ច្បាស់ហើយថា
កំពុងតែរកនឹកសាច់រឿងបណ្តើរ ហើយសរសេរបណ្តើរ ។ មើលទៅនាយតូច គឺពិតជាមានក្ដីសុខណាស់ ក្នុងការបំពេញការងារជាអ្នកសរសេររឿងមួយនេះ ។នាយតូចមានឈ្មោះថា Tea Value តែគេហៅខ្លីៗឲ្យស្រួលថា Tea Va ។ មានអាយុ 18 ឆ្នាំ ជាសិស្សវិទ្យាល័យ
មួយក្នុងទីក្រុង ។ Tea Va រៀនបណ្តើ ធ្វើជាអ្នកនិពន្ធប្រលោមលោមក្នុងសម្ព័ន Social មួយបណ្តើ ។ បើនិយាយ
ឲ្យស្រួលស្តាប់ទៅ នៅក្នុងក្រុមមួយនៃវិទ្យាល័យរបស់គេ
មានអ្នកដឹកនាំមួយដែលគេតាំងឲ្យធ្វើជាមេ ហើយបង្កើតបណ្តាញសង្គមនាៗហើយដាក់ឈ្មោះ រួចដើរប្រមូលអ្នកដែលចូលចិត្តសរសេរប្រលោមលោកទាំងអស់ ដែលស្ថិតក្នុងវិទ្យាល័យរបស់គេ ឲ្យចូលក្នុងសម្ព័ននោះ រួចហើយសរ
សេរបង្ហោះក្នុងបណ្តាញ Social ទាំងនោះសម្រាប់អ្នកដែលចូលចិត្តអានប្រលោមលោក ។ ហើយប្រលោមលោកដែលមានក្នុងសម្ព័ននោះ គឺបែងចែកជាច្រើនប្រភេទទៀតទៅ
តាម Writer ដែលមានចំណង់ចំណូលចិត្តសរសេរបែបណា ។ សម្រាប់ Tea Va ជាអ្នកនិពន្ធក្នុងផ្នែក BL ដែលគេស្គាល់ថាជា Writer ទឹកសន្សើម ។ ឲ្យតែនាយចេញម្ដងៗ គឺអ្នកគាំទ្រតែងតែនិយាយថា " អ្នកនិពន្ធ Tea Va ពូកែសរសេររឿងសើមពូកណាស់ ! " ។ ហើយឲ្យតែដល់ឈុតឆាក 18+ គឺមានគេគាំទ្រ ចុច Like ចូល Commitment ចូលShare ជាច្រើនគទឹកគដី មិនថាអ្នករៀនក្នុងវិទ្យាល័យជាមួយ ឬអ្នកគាំទ្រផ្សេងៗដែលស្ថិតនៅគ្រប់ទិសទីនោះទេ ។ បើសិនជារឿងរបស់អ្នកនិពន្ធមួយណាមានការគាំទ្រខ្លាំងជាងគេ ខាងសម្ព័ន្ធ ព្រមទាំងនាយកវិទ្យាល័យ នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តទ្វេរដង ក្នុងប្រាក់ខែរបស់អ្នកនិពន្ធទាំងនោះផង
ដែរ ។ មិនមែនសរសេរអត់ប្រយោជន៍ តែបានប្រាក់ខែពីសាលា ហើយល្បីឈ្មោះថែមទៀតផង ។
ESTÁS LEYENDO
រឿង វិមានទឹកសន្សើម The Series
Fantasíaប្រភេទរឿងស្នេហាបុរស លក្ខណះអភិនីហា អាថ៍កំបាំង ស្នេហារោលរាលក្ដៅត្រជាក់ រវាងបីសាចជញ្ជក់ឈាមនឹងមនុស្សលោក ឈ្នានីស ឬស្យា ភ័យរន្ធត់ រួមគ្នាក្នុងរឿងមួយ ។