« សូមអង្វរលោក ទុកជីវិតឲ្យខ្ញុំផងអ្ហឹក!! »
៚ផាំងៗ....ផាំងៗ
ស្នូរកាំភ្លើងលឺលាន់សូរឡើងស្របពេលដែលគ្រាប់កាំភ្លើងកំពុងហោះសម្ដៅបុកទម្លោះលើរាងកាយបុរសម្នាក់ដែលកំពុងតែលត់ជង្គង់ចុះចំណែកឯដៃទាំងពីរក៏ត្រូវជាប់ចំណងដូចគ្នា។
« យកសពវាបោះចោលឲ្យត្រីសុីទៅ ហើយសម្អាតឈាមដ៏កង្វក់ទាំងនេះឲ្យស្អាតផង » Jungkook ស្រែកឡើងបញ្ជាកូនចៅឲ្យសម្អាតសពដែលគេទើបតែសម្លាប់ហើយ ឯភ្នែកក៏ផ្ដោតទៅកាំភ្លើងរបស់ខ្លួននិងទាញកន្សែងយកមកជូតកាំភ្លើងសំណព្វចិត្ត។
« បាទ »Mark ជាដៃឆ្វេងរបស់ Jungkook និយាយឡើងរួចក៏សុីញ៉ូភ្នែកបញ្ជាឲ្យកូនចៅក្រោមបង្គាប់ផ្សេងទៀត ឲ្យចាត់ការឈាមនិងសាកសពទាំងនោះ ព្រោះដឹងចាហ្វាយមិនចូលចិត្តក្លិនឈាមឆ្អាបទាំងនេះ។ ថាហើយ Jungkook ក៏ដើរចេញមកក្រៅរួចក៏បើកទ្វារចូលឡានដោយមាន Mark ជាអ្នកបើកឡានជូននាយ។ ដោយសារតែ Jungkook ជាម៉ាហ្វៀលមានសត្រូវរាប់មិនអស់ចឹងគេតែងតែប្រុងប្រយ័ត្នជានិច្ច ហើយមានតែ មនុស្សពីរប៉ុន្នោះដែលគេទុកចិត្ត ដែលក្នុងចំណោមនោះមានMarkជាដៃឆ្វេងនេះឯង។
« ចាហ្វាយចង់ទៅណាបន្ត »Mark
« ទៅភូមិគ្រឹះវិញ »Jungkook បង្ហើបមាត់ប្រាប់រួចក៏បិទភ្នែកសង្ងំចង់ដេកប៉ុន្តែស្រាប់តែមានសម្លេងមួយបន្លឺឡើងធ្វើឲ្យគេបើកភ្នែកមកវិញភ្លាមៗ
៚រុឺងៗ~~រុឺងៗ
Jungkook ដកទូរស័ព្ទពីហោប៉ៅអាវមកមើលក៏ឃើញថាជាលេខរបស់ម៉ាក់របស់គេ។ នាយឃើញហើយដកដង្ហើមព្រូសខ្យល់បន្តិចមុននិងសម្រេចចិត្តចុចទទួល
« អាឡូម៉ាក់ »
« Jungkook ឯងនៅឯណា? »អ្នកស្រីចន
« កំពុងទៅភូមិគ្រឹះវិញ »Jungkook ជ្រួញចិញ្ចើមពីលើសំណួរចម្លែកព្រោះគាត់មិនដែលសួរថាគេនៅឯណាឬកំពុងធ្វើអ្វីទេ ប៉ុន្តែគេក៏មិនភ្លេចតបនិងសំណួរគាត់ដូចគ្នា
« ម៉ាក់ឲ្យ Tae រើលទៅនៅជាមួយឯងហើយ មើលថែប្អូនផង កុំឲ្យម៉ាក់ដឹងឲ្យសោះថាឯងធ្វើបាបប្អូន »
« អីគេ!! ម៉ាក់ឲ្យអាក្មេងនោះមកនៅជាមួយខ្ញុំ ម៉ាក់កំពុងគិតអី? »Jungkook ស្រែកទាំងបើកភ្នែកធំៗទៅកាន់ម៉ាក់របស់គេវិញពេលលឺបែបនេះ ធ្វើចិត្តខឹងរបស់គេកើតចិត្តឡើងភ្លាមៗព្រោះតែគេស្អប់ក្មេងម្នាក់នោះខ្លាំងណាស់ តែគាត់បែរជាឲ្យគេមករស់នៅជាមួយខ្លួនទៅវិញ
YOU ARE READING
💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)
Actionមានឈ្មោះត្រឹមតែជាគូរដណ្ដឹងបង ប៉ុន្តែបេះដូងរបស់បងមិនមានអូនក្នុងចិត្តបងសម្បីតែបន្តិច.... Date: 19/08/22- 30/06/23