Ep20:ត្រូវចាំថាឯងស្អប់គេ

1K 82 2
                                    

« ជុងហ្គុក ពេលណាពួកយើងចាកចេញពីទីនេះ »Tae សួរឡើងព្រោះពួកគេមិនស្គាល់ផ្លូវចេញពីទីនេះទេ

« ពួកយើងចាកចេញភ្លាមៗបានទេ ពួកវាប្រហែលជាកំពុងតាមរកយើងមិនខាន យើងត្រូវរកមធ្យោបាយបាយដើម្បីទាក់ទងទៅMark និង Steven ជាមុនសិន »Jungkook និយាយប្រកែកព្រោះពួកគេមិនអាចចាកចេញពីនេះបានទេ ណាមួយពេលនេះ ទីនេះគឺជាកន្លែងសុវត្ថិភាពបំផុតសម្រាប់ពួកគេ ហើយអ្វីដែលគេត្រូវធ្វើនៅពេលនេះគឺត្រូវរកវិធីទាក់ទៅកូនចៅរបស់គេ តែថាអ្នកភូមិនៅទីនេះមិនមានអ្នកណាប្រើទូរស័ព្ទទេ

« ត្រូវហើយជុងគឺមុននិងអ៊ុំស្រីម្ចាស់ផ្ទះចេញទៅគាត់ក៏បានឲ្យរបស់របដែលនៅជាប់ខ្លួនពួកយើងមកវិញដែល ចាំបន្តិចខ្ញុំទៅរកសិន »Tae ស្រាប់តែនឹកឃើញហើយក៏ប្រញាប់ចូលទៅក្នុងផ្ទះ

« ឃើញមានទូរស័ព្ទទេ »Jungkook ចោទសួរពេលរាងតូចដើរត្រឡប់មកវិញនិងដាក់ខ្លួនអង្គុយក្បែរគេ

« គឺមាន »Tae

« បើកមិនចេញទេ ប្រហែខូចដោយសារចូលទឹកហើយ »Jungkook ធ្វើមុខគ្មានសង្ឃឹមពេលដែលទូរស័ព្ទរបស់គេបើកមិនចេញទាល់តែសោះ

« នេះរបស់ខ្ញុំបងបើកទៅមើល ក្រែងអាចប្រើការបាន »Tae ហុចទូរស័ព្ទរបស់ខ្លួនទៅឲ្យជុងហ្គុក ក្រែងវានៅអាចប្រើបាន

« ចេញហើយ តែគ្មានសេវ៉ាទេ »Jungkook ទទួលមកហើយក៏ចុចបើកហើយក៏ឃើញថាវាដំណើរការពិតមែនធ្វើឲ្យនាយសប្បាយចិត្តជាខ្លាំងតែក៏ទម្លឆកើទឹកមុខវិញពេលឃើញទូរស័ព្ទគ្មានសេវ៉ាសម្បីតែមួយកាំ

« ទីនេះជាទីដាច់ស្រយ៉ា ជាធម្មតាវាគ្មានសេវ៉ាបែបនេះហើយ »Tae

« អ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះគឺមានតែរង់ចាំប៉ុណ្ណោះ »Jungkook បន្តនិយាយទាំងមុខស្ងួត មិនដឹងពេលនេះការងាររបស់គេយ៉ាងមិចហើយទេ ជាពិសេសគឺ Mark មិនដឹងថាគេអាចយករួចខ្លួនឬក៏អត់? ទោះបីជាខ្លួនជឿជាក់លើសម្ថភាពរបស់ Mark ប៉ុន្តែគេពិតជាព្រួយបារម្ភខ្លាំងណាស់ព្រោះគេចាត់ទុក Mark ដូចជាប្អូនប្រុសរបស់គេអញ្ចឹង។

« ពួកក្មួយស្រួលបួលហើយមែនទេ? »អ៊ុំចាន់ដែលជាម្ចាស់ផ្ទះចូលមកសួរ។ ពេលនេះគាត់ត្រឡប់មកវិញហើយបន្ទាប់ពីលក់បន្លែអស់

💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)Where stories live. Discover now