Ep14: តែមើលឯងយូរក៏ស្អាតខ្លះដែរ

1.1K 70 4
                                    

   ពេលយប់បានចូលមកដល់ បន្ទាប់ពីញុាំអាហារពេលល្ងាចរួចរាល់េជុងហ្គុកក៏ចូលទៅក្នុងបន្ទប់វិញដោយមិននិយាយជាមួយថេយ៉ុងសម្បីតែមួយម៉ាត់ ចំណែកឯថេយ៉ុងវិញក៏មិនហ៊ាននិយាយជាមួយនិងជុងហ្គុកដែល។ ក្រោយបពីបញ្ចប់ការទទួលទានអាហារយ៉ាងរអាក់រអួលរួចថេយ៉ុងក៏ជាអ្នករៀបចំនិងលាងចានទុកដាក់។ ពេលធ្វើកិច្ចការរួចរាល់ថេយ៉ុងក៏នឹកឃើញថារបួសជុងហ្គុកមិនទាន់បានប្ដូរបង់ម្ដងទៀតនោះ ទើបគេប្រញាប់ទៅយកប្រដាប់ប្រដាល់ហើយក៏ទៅរកជុងហ្គុកនៅឯក្នុងបន្ទប់

« អ៎ា »ថេយ៉ុង ស្រែកឡើងពេលជុងហ្គុកបើកទ្វាចេញមកធ្វើឲ្យគេភ្ងាក់ព្រឺតតែម្ដង កំពុងតែមិនហ៊ានចូលផងឥឡូវបែរជាមកជួបគ្នាក្នុងស្ថានភាពបែបនេះទៅវិញ

« ឯងធ្វើស្អីនៅទីនេះ? »ជុងហ្គុក ជ្រួញចិញ្ចើមឡើងចាប់សួរពេលឃើញរាងល្អិតឈររុញរានៅខាងបន្ទប់របស់គេ ។ នេះក្មេងនេះមកបន្ទប់គេធ្វើស្អីទាំងយប់បែបនេះ

« គឺអូនមកប្ដូរបង់ឲ្យ »ថេយ៉ុង អោនមុខចុះធ្វើមុខស្រពោនតបទៅវិញតិចៗ

« ចូលមក »ជុងហ្គុក មិននិយាយអីក៏បើកទ្វារឲ្យរាងតូចចូលមកឯគេក៏ដើរមកអង្គុយនៅលើគ្រែទាំងមុខមាំ សម្លឹងមើលអ្នកម្ខាងទៀតទាំងស្ងៀមស្ងាត់ រង់ចាំឲ្យគេមកដូរបង់របួសឲ្យខ្លួន។

   ក្រោយទទួលការអនុញ្ញាតពីម្ចាស់បន្ទប់ ថេយ៉ុង ក៏បោះជំហានចូលមកអង្គុយក្បែរជុងហ្គុកហើយក៏បើកប្រអបើថ្នាំចេញមក និងងាកមកដោះបង់រុំដៃជុងហ្គុកចេញយឺតៗនិងថ្នមៗយ៉ាងផ្ចិតផ្ចង់និងយកចិត្តទុកដាក់ ធ្វើឲ្យរាងក្រាស់ដែលស្ងាត់ជាយូរអង្គុយមើលទាំងញញឹមភ្លឹកមើលមុខសស្អាតរបស់ក្មេងម្នាក់នេះដោយមិនដឹង ហេតុអីគេមានអារម្មណ៍ថាក្មេងនេះស្អាតម្លេះពេលគេយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយ

« មើលទៅរបួសជិតក្រៀមហើយ ពីរបីថ្ងទៀតប្រហែលជាហើយ រួចហើយ »ថេយ៉ុង ឈ្ងោកមុខលាបរបួហើយក៏រុំបង់ឲ្យជុងហ្គុកវិញហើយឆ្លៀតនិយាយប្រាប់គេឲ្យដឹង។ ពេលលាបរួចរាល់ថេយ៉ុងក៏ប្រញាប់រៀបចំទុកដាក់វិញយ៉ាងលឿន

« អ្ហឹម អរគុណ »

« អរគុណ? »ថេយ៉ុង ក្រឡែកភ្នែកសម្លឹងទៅជុងហ្គុកដោយការភ្ងាក់ផ្អើល ពេលទទួលបានពាក្យអរគុណចេញពីមាត់ជុងហ្គុក ធ្វើបេះដូងគេរំភើបញាប់ញ័រក្នុងចិត្តលួចសប្បាយចិត្តមិនស្ទើរ ព្រោះដឹងថានាយជាមនុស្សចិត្តរឹងមិនងាយពោលពាក្យអរគុណអ្នកណាឡើយ

💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)Unde poveștirile trăiesc. Descoperă acum