Ep23: យើងមិនចង់ឲ្យឯងគេងស្ងៀមបែបនេះទេ

1K 80 3
                                    

« ជុង!! យ៉ាងមិចហើយ »Tae ងាកមកសួរទាំងបារម្ភ

« បន្តិចទៀតមានអ្នកមកជួយហើយ »Jungkook

« ប៉ុន្តែពួកអ្នកភូមិនោះ អូនខ្លាចថាពួកគេមានគ្រោះថ្នាក់ដោយសារពួកយើង »Tae និយាយទាំងមិនសប្បាយចិត្តព្រោះពេលនេះពួកគេមិនបាននៅក្នុងភូមិទៀតទេ មូលហេតុនោះគឺ ហេអុីន បានប្រាប់ថាមានមនុស្សតាមរកពួកគេមកដល់ក្នុងភូមិ ទើបពួកគេប្រញាប់ចាកចេញពីក្នុងភូមិនោះ ហើយពេលនេះគឺពួកគេនៅក្នុងព្រៃដែលមានសេវាទូរស័ព្ទខ្លះអាចឲ្យពួកគេទាក់ទងគេឲ្យមកជួយ

« មិនអីទេ ជឿជាក់លើយើងទៅ »Jungkook ថាទាំងប្រាកដប្រជាហើយក៏លូកដៃទៅចាប់ដៃរាងតូច កុំឲ្យគេគិតច្រើនអី

« អ្នកណា »Jungkook លឺសម្រឹបជើងមនុស្សកំពុងដើរមក ទលបគេរហ័សទាញកាំភ្លើងទុកមកការពារខ្លួន ចាំមើលថាអ្នកណាកំពុងដើរមក

« គឺយើងទេ »Yoongi

« អាយ៉ុន!!! »Jungkook ហៅឈ្មោះអ្នកទាំងមុខទាំងទឹកមុខភ្ងាក់ផ្អើលមិនស្មានពួកគេមករកខ្លួនបានលឿនចឹងសោះ

« អឺគឺយើង ពួកឯងទាំងពីរមិនអីទេមែនទេ?? »Yoongi

« មិនអីទេ »Tae

« ចៅហ្វាយ »Mark រត់មកពីក្រោយយ៉ុនហ្គីទៅរកចៅហ្វាយយ៉ាងលឿនទាំងសប្បាយចិត្ត ព្រោះទំបំផុតគេរកចៅហ្វាយឃើញហើយ

« យើងមិនអីទេ ឆាប់ឡើងចេញពីទីនេះ ប្រយ័ត្នពួកវាតាមទាន់ »Jungkook ក្របីក្បាលប្រាប់ថាគេមិនបានកើតអ្វីទេ ហើយនាយក៏ប្រញាប់ឲ្យគ្នីគ្នាចាកចេញពីទីនេះឲ្យបានលឿន ខ្លាចថាពួកនោះមកតាមពួកគេដល់ទីនេះ

« អាយ៉ុនយើងមានរឿងពឹងឯងបន្តិច »Jungkook ដើរទៅខ្សឹបរឿងអ្វីម្យ៉ាងប្រាប់ទៅយ៉ុនហ្គី។ បន្ទាប់ពីស្ដាប់ហើយយ៉ុហ្គីក៏ងក់ក្បាលបន្តិច

« បាន »

ផាំងៗ

« ពួកវាមកហើយ ឆាប់ទៅ »លឺសម្លេងកាំភ្លើងលាន់ឡើងបែបនេះ ជុងហ្គុកក៏ប្រញឆបើឲ្យគ្នីគ្នារត់ទៅឲ្យលឿនដោយមានកូនចៅរបស់យ៉ុនហ្គីនៅបាញ់ការពារពីខាងក្រោយ។ រត់បានឆ្ងាយបន្តិចពួកគេក៏មកដល់មុខឡានរបស់យ៉ុនហ្គីដែលចតទុកនៅខាងមុខជាស្រេច

💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)Onde histórias criam vida. Descubra agora