ពេលដើរលេងឆ្អែតហើយ អ្នកទាំងពីរក៏នាំគ្នាជិះឡានត្រឡប់មកផ្ទះវិញ។ នៅក្នុងឡានត្រឡប់ទៅវិញអ្នកទាំងស្ងៀមស្ងាត់មិននិយាយអ្វីមួយម៉ាត់ បើនិយាយពីជុងហ្គុកគេមិនហ៊ានទាំងមើលមុខថេយ៉ុងឲ្យចំផង មិនគួរណាគ្រាន់តែសារភាពអារម្មណ៍ខ្លួនឯងសោះក៏ធ្វើមិនបានដែល។ ចំណាយពេលមិនយូរប៉ុន្មានអ្នទាំងពីរក៏មកដល់ភូមិគ្រឹះវិញដោយមានសុវត្ថិភាពវិញ។ គ្រាន់តែមកដល់ភ្លាមអ្នកទាំងពីក៏ប្រញាប់ដើរចូលផ្ទះជាមួយគ្នា
« ឆាប់ចូលគេងទៅ យប់ហើយ »Jungkook និយាយឡើងពេលជូននាយតូចមកដល់បន្ទប់គេងហើយក៏ប្រញាប់ដេញគេឲ្យចូកគេង បង្ហាញពីការព្រួយបារម្ភទៅកាន់អ្នកម្ខាងទៀតដោយមិនដឹងខ្លួន
« បាទ »Tae ងក់ក្បាលហើយក៏ប្រញាប់រត់ចូលបន្ទប់យ៉ាងលឿនទាំងក្ដីរំភើប ចង្វាក់បេះដូងលោតដុកដាក់ៗមិនឈប់ទាល់តែសោះ ឯមុខគេក៏ប្រែជាក្រហមយ៉ាងគួរឲ្យស្រឡាញ់
« វាលោតលឿនណាស់ ខ្ញុំពិតជាមិនអាចឈប់ស្រឡាញ់បងបានទេ ជុងហ្គុក »Tae ដាក់ខ្លួនអង្គុយចុះផ្អែកខ្លួនជិតទ្វារ ញញឹមញញែមម្នាក់ឯង លើកដៃស្ទាបទ្រូងខាងស្រម៉ៃរូបភាពពេលដែលគេនៅជាមួយជុងហ្គុកតែពីរនាក់ លេងនិងសប្បាយជាមួយគ្នា គេពិតជាមានសេចក្ដីសុខខ្លាំងណាស់។ ចំណែកឯងអ្នកដែលឈរខាងក្រៅក៏មានអារម្មណ៍មិនខុសពីអ្នកខាងក្នុងដែល គេឈរញញឹមម្នាក់ឯងសម្លឹងមាត់ទ្វារទាំងអស់សំណើចទើបគេដើរទៅបន្ទប់របស់គេវិញ គេប្រាកដចិត្តហើយថាពេលនេះគេពិតជាស្រឡាញ់ក្មេងម្នាក់នេះមែនហើយ។
#ពេលព្រឹក
ព្រឹកនាថ្ងៃថ្មីបានចូលមកដល់ មនុស្សម្នានាំរូតរាបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួនចម្លែកអីតែនាយតូចម្នាក់នេះដែល នៅគេងមិនទាន់ងើបខុសពីសព្វដង
តុកៗ
« អ្នកណា?? »រាងតូចស្រែកសួរពីខាងក្នុង
« ខ្ញុំគឺជាMark អ្នកប្រុសតូចភ្ងាក់ឬនៅ »Mark ប្រាប់តបវិញ
« ចាំបន្តិច »Tae លឺហើយក៏ប្រញាប់រូតរះចុះពីលើគ្រែដើម្បីសម្អាតខ្លួននិងដូរខោអាវមុននិងចេញមកជួបនាយជំនិតដែលឈរចាំនៅខាងក្រៅ

VOCÊ ESTÁ LENDO
💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)
Açãoមានឈ្មោះត្រឹមតែជាគូរដណ្ដឹងបង ប៉ុន្តែបេះដូងរបស់បងមិនមានអូនក្នុងចិត្តបងសម្បីតែបន្តិច.... Date: 19/08/22- 30/06/23