« ថេយ៉ុងកូនយ៉ាងមិចហើយ? »អ្នកស្រីចន បើកទ្វារចូលមកឃើញថេយ៉ុងកំពុងអង្គុយលើគ្រែដោយមានបណ្ដោងសេរ៉ូមហើយគាត់ក៏សួរឡើងទាំងបារម្ភទៅកាន់រាងតូច
« ខ្ញុំមិនអីទេ »ថេយ៉ុង ញញឹមតិចៗតបទៅគាត់វិញ
« បើទ្រាំមិនបានប្រាប់ម៉ាក់ ម៉ាក់និងរំសាយមង្គលការព្រោះម៉ាក់មិនចង់ឃើញកូនវេទនាទេ »អ្នកស្រីចន និយាយឡើងពេលដាក់ខ្លួនអង្គុយកៅអី បន្លឺសម្ដីប្រាប់ ថេយ៉ុង ឲ្យបានដឹងព្រោះគាត់មិនចង់ឃើញថេយ៉ុងមកត្រូវឈឺខ្លួនដោយសារកូនគាត់ទេ ហើយទម្រាំតែពួកគេរៀបការទៀតមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ។
« ខ្ញុំមិនអីពិតមែន »ថេយ៉ុង ញញឹមខ្សោះប្រាប់ទៅវិញ ណាមួយគេមង្គលការមួយនេះគេជាអ្នកស្ម័គ្រខ្លួនឯង ហើយគេក៏ត្រៀមសម្រាប់ទទួលយកអ្វីៗគ្រប់យ៉ាងដូចគ្នា ទាំងដឹងថាគេស្អប់ខ្លួនប៉ុណ្ណា ប៉ុន្តែនៅតែយកខ្លួនពាក់ព័ទ្ធនិងគេ។
« បានហើយ នេះញុាំអីឬនៅ ម៉ាក់បានធ្វើអាហារប៉ូវមកឲ្យកូនណា ញុាំទៅ »អ្នកស្រីចន ដកដង្ហើមហើយក៏និយាយឡើងមិនចង់រំលឹករឿងនេះបន្តទៀត គិតពេលណាឈឺក្បាលពេលនិងតែម្ដងហើយ។
« បាទ »
@សណ្ឋាគារ
នៅក្នុងសណ្ឋាគារលំដាបើផ្កាយប្រាំមួយកន្លែងដែលជាល្បីសម្រាប់អ្នកមានប៉ុណ្ណោះដែលចូលមកបាន។ នៅក្នុងបន្ទប់ដល់ធំទូលាយបង្ហាញឲ្យរាងកាយហាប់ណែនដែលកំពុងតែងូតទឹក។ មិនយូរបុ៉ន្នាននាយកម្លោះក៏សម្អាតខ្លួនរួចរាល់ទើបគេចេញពីបន្ទប់ទឹកព្រមជាមួយនិងអាវក្រៅចងពណ៌ស។
តុកៗៗ
« លោកចនខ្ញុំគឺ អេណា ណា»សម្លេងមយបានបន្លឺឡើងពីខាងក្រៅបន្ទប់របស់អ្នកកម្លោះ
« ចូលមក »
« មើលទៅលោកមិនសប្បាយចិត្តសោះ »អេណា បើកទ្វារចូលទៅឃើញរាងក្រាស់កំពុងឈរមុខកញ្ជក់ដោយមុខមាំៗ
« រឿងរបស់ខ្ញុំនាងមិនចាំបាច់ចេះដឹងទេ ធ្វើតែតួនាទីនាងទៅ »ជុងហ្គុក ងាកមកនិយាយជាមួយយនាងដោយទឹកមុខរាបស្មើទៅកាន់ស្រីស្រស់ដែលអង្គុយនៅលើគ្រែ
YOU ARE READING
💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)
Actionមានឈ្មោះត្រឹមតែជាគូរដណ្ដឹងបង ប៉ុន្តែបេះដូងរបស់បងមិនមានអូនក្នុងចិត្តបងសម្បីតែបន្តិច.... Date: 19/08/22- 30/06/23