ងុឺតតតត៎....
ឡានទំនើបខ្មៅក្រឹត្រូវបានបញ្ឈប់យ៉ាងទាន់ហន់ដោយសារអ្នកកម្លោះដែលជាម្ចាស់ឡាន។ ជុងហ្គុកជាន់ហ្គាសមួយទំហឹងបញ្ឈប់ឡានហើយក៏ប្រញាប់ចុះពីលើឡានទាំងកំហឹងឆាបឆួរស្ទើតែឆេះភូមិគ្រឹះទាំងមូលដោយសារចំហាយពិឃាដរបស់រាងក្រាស់ដែលកំពុងដើរយ៉ាងប្រញាប់ចូលទៅខាងក្នុង។
« ជុងហ្គុកបងមកវិ......អ្ហាយយ!! »គ្រាន់តែក្រឡែកភ្នែកឃើញរាងក្រាស់ត្រឡប់មកវិញភ្លាម ថេយ៉ុងក៏ដើរមកទទួលនាយដោយទឹកមុខញញឹមពព្រាយប៉ុន្តែក៏ត្រូវស្រែកត្អូញឡើងភ្លាមពេលត្រូវកម្លាំងដៃរបស់អ្នកកម្លោះចាប់ច្របាច់យ៉ាងណែន។
« ពូកែទូពិតណាស់មែទេ? »ជុងហ្គុក ចាប់ក៏ដៃរាងតូចច្របាច់មួយទំហឹង ចោទសួរឡើងដោយទឹកមុខមាំទាំងខឹងប្រៀនដូចជាតោកំណាចដែលកំពុងត្របាក់ចំណី
« បងនិយាយស្អីខ្ញុំមិនយល់ទេ »ថេយ៍ សួរបកទៅវិញទាំងមិនយល់ពីនាយកម្លោះនូវសំណួរដែលគេសួរខ្លួនមុននេះទាំងចម្ងល់ហើយក៏ប្រឹងរើ.កដៃចេញពីរាងក្រាស់ទាំងឈឺចង់បាក់ឆ្អឹងទៅហើយ។
« កុំមកធ្វើពុតនៅមុខយើង អាក្មេងចង្រៃ »ជុងហ្គុក លឺសម្ដីនាយតូចនិយាយបែបនេះហើយគេក៏និយាយឡើងទាំងឆេះដុំទៅវិញ។ គិតអ្ហេសថាគេជឿពាក្យកុហកទាំងនោះ សម្ដែងមែនទែនហើយ បើគេមិនស្គាល់សន្ដានក្មេងម្នាក់នេះទេគេបិះនិងលង់ជឿពាក្យកុហកទាំងនោះបាត់ទៅហើយ។
« ជុង...អ្ហឹកហុឹកៗលែងទៅអូនឈឺ »ថេយ៍ ព្យាយាមបេះដៃនាយចេញពីកដៃរបស់ខ្លួនទាំងទឹកភ្នែកព្រោះយែជុងហ្គុលប្រើកម្លាំងច្របាច់ដៃគេស្ទើរបាក់ឆ្អឹងហើយប៉ុន្តែអ្នកម្ខាងទៀតហាក់មិនស្ដាប់ទាល់តែសោះ។
« ឈឺត្រូវចាំផងទៅ បើឯងហ៊ានតែមិនស្ដាប់យើងទៀត យើងនិងសម្លាប់ឯង »ជុងហ្គុក និយាយដោយមុខមាំគម្រាមរាងតូចដោយសម្ដីម៉ាត់ហើយក៏បន្ថែមកម្លាំងច្របាច់លើសដើម។
« អូនសុំទោស ហុឹកៗ »ថេយ៍ យំឡើងពោលពាក្យសុំទោសទាំងខ្លួនញ័រទទ្រើតដូចជាកូនចាបដែលត្រូវទឹក។
« ចេញទៅចេញឲ្យឆ្ងាយពីមុខយើងទៅ »ជុងហ្គុក ស្រែកឡើងហើយក៏រុញនាយតូចឲ្យដួលទៅនិងឥដ្ឋហើយក៏ដេញឲ្យគេចេញពីមុខគេឲ្យបាត់ព្រោះគេមិនចង់ឃើញទឹកមុខអង្វរក.ដ៏គួរឲ្យសង្វេគរបស់ក្មេងម្នាក់នេះទេ ឃើញហើយទ្រាំមិនធ្វើបាបមិនបាន។ថាចប់នាយក៏នាយក៏ដើរចេញមកវិញទាំងខឹងមិនទាន់បាត់។
![](https://img.wattpad.com/cover/314818117-288-k39129.jpg)
ŞİMDİ OKUDUĞUN
💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)
Aksiyonមានឈ្មោះត្រឹមតែជាគូរដណ្ដឹងបង ប៉ុន្តែបេះដូងរបស់បងមិនមានអូនក្នុងចិត្តបងសម្បីតែបន្តិច.... Date: 19/08/22- 30/06/23