ភាគទី1 : ហែងចាប់អញមកធ្វើស្អីអាឆ្គួត ?!

18.7K 686 3
                                    

@ផ្ដើមរឿង....

នៅក្នុងក្លឹបដល់ធំមួយដែលមានពពួកអ្នកមានៗជាច្រើនតែងតែមកទីនោះជាប្រចាំព្រោះតែនៅទីនោះមាន DJ ក្មេងខ្ចីល្បីឈ្មោះម្នាក់ដែលធ្វើការនៅក្នុងក្លឹបមួយនោះ

< Jimin ពួកយើងទៅញាំអីទេ? > សម្លេងក្មេង ប្រុសអាយុទើបតែ20 ឆ្នាំម្នាក់ស្រដីឡើងសួរទៅកាន់មិត្តរបស់ខ្លួនយ៉ាងគួរអោយស្រលាញ់! ចរឹកគេរួសរាយមួយតែមនុស្សដែលគេស្គាល់ប៉ុណ្ណោះបើជាមួយមនុស្សណាដែលប្លែកមុខអីជេហែងបែកផ្សែងលូវហើយ

< ក៏បានតែខ្ញុំត្រូវរៀបចំសម្អាតកន្លែងសិន > Jimin ប្រាប់ព្រោះនេះទើបតែពេលព្រឹកនោះទេដូច្នេះហើយគេត្រូវធ្វើការរៀបចំជូតតុកន្លែងអីអោយបានស្អាតមួយទៀតគេទើបតែចូលមកធ្វើការនៅទីនេះប៉ុណ្ណោះ

< មិនអីទេចាំមកវិញធ្វើបន្តទៀតក៏បានដែរ > Taehyung ចាប់ដៃគេរកអូសចេញទៅតែម្ចាស់ក្លឹបមួយនោះក៏ដើរចូលមករកពួកគេ

< អៅ! Taehyung នៅទីនេះឬយប់មិញឯងមិន បានទៅផ្ទះវិញទេហេ្ហស ?? > NamJoon ត្រូវជាម្ចាស់ក្លឹបក៏សួរគេចាប់ទុក Taehyung ដូចជាប្អូនរបស់គេម្នាក់អ៊ីចឹង

< យប់មិញខ្ញុំគេងទៅទីនេះជាមួយនឹង Jimin
តើអ្នកបើកឡានមិនបានប្រាប់បងទេឬ? > Taehyung សួរព្រោះពេលចេញពីធ្វើការ NamJoon មិនដែលអោយគេត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងទេគេតែងតែងអោយអ្នកបើកឡានជូនខ្លួនត្រលប់ទៅផ្ទះវិញរហូត

ព្រោះតែ Taehyung គឺជា DJ ទាំងក្មេងទាំងស្អាតយ៉ាងនឹងទោះបីគេជាប្រុសតែក៏នៅតែមានអ្នកចង់បានគេដូច្នោះហើយទើប NamJoon ចេះតែខ្លាចមានអ្នកតាមរាងតូចបានជាគេអោយអ្នកបើក ឡានជូន Taehyung ទៅមកបែបនេះ

< បងទើបតែមកទីនេះទេព្រោះយប់មិញបងរវល់រឿងការខ្លះៗ > NamJoon

< អរ~ > Taehyung

< ហើយនេះគិតនាំគ្នាចង់ចេញទៅណា ?? > NamJoon សួរព្រោះតែឃើញពួកគេដូចជាកំពុង តែរៀបនឹងចេញទៅណា

< ពួកយើងចេញទៅញាំអីរួចហើយទើបខ្ញុំត្រឡប់ ទៅផ្ទះវិញ > Taehyung

< ចឹងចាំបងអោយអ្នកបើកឡានជូនទៅ > NamJoon

< មិនបាច់ទេខ្ញុំអាចទៅខ្លួនឯងបានមែនទេ Jimin? > Taehyung ងាកទៅសួរ Jimin

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now