ភាគទី26 : រស់នៅក្នុងនរក

4.3K 274 0
                                    

Jin នឹង Jhope ដែលនៅខាងក្រោមបានលឺសម្លេងស្រែករបស់ NamJoon ក៏ប្រញាប់នាំគ្នារត់ឡើងទៅលើ HyoRin ឃើញបែបនេះចង់ដឹងថាមានរឿងអ្វីទើបឡើងទៅតាម

< NamJoon មានរឿងស្អីនិង? > Jin សួរពេលមកដល់ឃើញ NamJoon បី Taehyung
ចេញមកពីក្នុងបន្ទប់ទឹកទាំងខ្លួនទទឹកជោក

< មិនដឹងទេតែ Jhope ឯងទៅយកប្រអប់មកលាងរបួសអោយ Taehyung សិនមកឈាមគេហូរច្រើនណាស់ > NamJoon និយាយប្រាប់ទៅ Jhope ហើយយកកន្សែងទៅរុំខ្លួនអោយរាងតូចដែលអង្គុយស្ងៀមមិនព្រមមាត់.កអ្វីនោះ

< អឺៗ! > Jhope តបហើយដើរចេញទៅក្រោមវិញតែក៏ជួបនឹង HyoRin នៅមាត់ទ្វាបន្ទប់ប៉ុន្តែគេមិនខ្វល់ហើយដើរចេញទៅបាត់! មួយសន្ទុះក្រោយមក Jhope មកវិញជាមួយនឹង SooYeon ទាំងកាន់ប្រអប់ថ្នាំមកជាមួយ

< អ្នកប្រុស! > SooYeon

< SooYeon នាងមកល្អហើយជួយលាងរបួសអោយ Taehyung បន្តិចទៅ > NamJoon ប្រាប់ព្រោះគេដៃធ្ងន់អាចធ្វើអោយរាងតូចឈឺថែមទៀតបានទើបគេអោយ SooYeon ជាអ្នកធ្វើវិញ

< ចា៎ស! > SooYeon អង្គុយចុះជិត Taehyung ហើយលាងរបួសអោយគេ

< អួយយ!!! > Taehyung ស្រែកនៅពេល SooYeon លាបថ្នាំរុំរបួសអោយគេ

< ទ្រាំបន្តិចណាអ្នកប្រុស > SooYeon

< មិនដឹងជាស្អីណាស់ណាទេ! > HyoRin ឈរអោបដៃនៅខាងក្រៅបន្ទប់និយាយពេបមាត់ជ្រេញនឹង Taehyung ពេលឃើញគ្រប់គ្នាដូចបារម្ភពីគេណាស់គ្រាន់តែមុតដៃនឹងអំបែងកែវប៉ុណ្ណឹងសោះ

< រួចហើយហើយ > SooYeon

< អរគុណហើយ SooYeon > Taehyung

< ពួកយើងចេញទៅក្រៅសិនទៅអោយគេផ្លាស់ខោអាវសិនព្រោះខោអាវគេទទឹកជោកអស់ហើយ > NamJoon ប្រាប់ហើយគ្រប់គ្នាក៏ចេញទៅវិញ HyoRin ឃើញពួកគេនាំគ្នាចេញមកក៏ប្រញាប់រត់ចុះទៅខាងក្រោមវិញ

< មុននេះតើមានរឿងអីទើប Taehyung ក្លាយទៅ ជាបែបនេះ? > NamJoon សួរទៅ SooYeon

< គឺមុននេះបន្តិចអ្នកប្រុសចូលក្នុងផ្ទះបាយយកទឹកក្រូចមួយកែវហើយក៏ចេញមកក្រៅវិញរួចហើយខ្ញុំក៏មិនដឹងដូចគ្នាថាមានរឿងអ្វីព្រោះខ្ញុំនៅក្នុងផ្ទះបាយរៀបចំអាហារអោយស្រីម្នាក់នោះ > SooYeon និយាយចង់សម្ដៅទៅ HyoRin

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now