ភាគទី23 : គេប្រែហើយ

4.3K 278 0
                                    

គ្រប់គ្នាដែលនៅក្នុងបន្ទប់ឈរសម្លឹងមើលគ្នាទៅមកដោយការហារស្ដីមិនចេញរាងតូចក៏ Taehyung
ដើរតិចៗចូលទៅក្បែរ Jungkook អោយកាន់តែជិតនាយ

< Jung បងមិនអីទេតើមែនទេ ?? > Taehyung ស្រដីសួរព្រមទាំងលើកដៃប៉ះថ្ពាល់របស់នាយតែ Jungkook បានគ្រវាស់ដៃគេចេញមួយទំហឹងមិនអោយគេប៉ះខ្លួន

< យើងសួរថាឯងជាអ្នកណា ?! > Jungkook ស្រាប់តែដំឡើងសម្លេងស្រែកសម្លុតគេខ្លាំងជាងមុន

< Jungkook បង~បងមិនចាំអូនទេឬ ?? > Taehyung សួរដោយសម្លេងប្រែទៅជាញ័រព្រោះអ្វីដែលគេតែងតែភ័យខ្លាចមិនចង់អោយវាកើតឡើង
ពេលនេះវាក៏បានកើតឡើងពិតមែន Jungkook មិនបានចាំគេឡើយ!

< ឯងជាអ្នកណាហេតុអីទើបយើងត្រូវចាំ? > Jungkook

< គេជាប្រពន្ធឯងណាឯងមិនចាំទេហ្ហេស? > NamJoon ចូលមកនិយាយប្រាប់ជំនួស

< ខ្ញុំគ្មានប្រពន្ធថែមជាមនុស្សប្រុសបែបនេះទេ! > Taehyung លឺសម្ដីរបស់ Jungkook និយាយហើយកាន់តែឈឺជាងមុនទៅទៀត

< Jhope ឆាប់ទៅហៅគ្រូពេទ្យមក! > Jin ងាក
ទៅប្រាប់ Jhope ទើបគេប្រញាប់ដើរចេញទៅ! មួយសន្ទុះក្រោយក៏បានឃើញគេត្រឡប់មកវិញជាមួយនឹងលោកគ្រូពេទ្យពិនិត្យមើលអាការៈរបស់
Jungkook

< គឺដូចដែលខ្ញុំធ្លាប់បាននិយាយប្រាប់អ្នកទាំងអស់ គ្នាអញ្ចឹងអ្នកជំងឺអាចនឹងមិនចាំមនុស្សដែលគេទើប តែស្គាល់ឡើយ > លោកគ្រូនិយាយប្រាប់ទៅគ្រប់គ្នា

< បើចឹងមានន័យថា Jungkook បានភ្លេច Taehyung បាត់ហើយឬ ?? > Jhope អោនខ្សឹបសួរទៅកាន់ Jin ព្រោះតែមិនចង់អោយរាងតូចឈរនៅក្បែរនោះនឹងបានលឺធ្វើអោយគេត្រូវឈឺចាប់កាន់ តែខ្លាំងប៉ុន្តែចុងក្រោយគេនៅតែបានលឺដដែល

< Jungkook គេកំពុងត្រឡប់ទៅរកសភាពដើមវីញហើយ > NamJoon ឈរនៅមាត់ទ្វានិយាយជាមួយនឹង Yoongi ដោយសម្លឹងមើលទៅ Jungkook

ចរឹករបស់ Jungkook កាលពីមុនគឺជាមនុស្សដែលមិនចូលចិត្តនរណាឬចេះស្រលាញ់អ្នកណា ច្បាស់លាស់ឡើយព្រោះនាយគិតថាគ្មានអ្នកណាស្រលាញ់ខ្លួនដោយស្មោះត្រង់ថែមទាំងជាមនុស្សដែលកាចសាហាវខ្លាំងជាងមុនពេលនាយបាត់ការចងចាំនេះទៅទៀតប៉ុន្តែដោយសារនាយចាប់ផ្ដើមស្រលាញ់ Jungkook ទើបធ្វើអោយនាយចេះរៀនកែប្រែចរឹកបានខ្លះចេះលេងសើចនិយាយសម្ដីផ្អែមតែពេលនេះនាយកំពុងវិលត្រឡប់ទៅរកសភាពដើមវិញហើយ

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now