ភាគទី15 : មកតាម Taehyung?

5.9K 366 0
                                    

ក្រោយពេលនិយាយគ្នារួចហើយ NamJoon
ក៏ត្រឡប់ទៅវិញ Jungkook ដើរឡើងទៅបន្ទប់ទាំងមុខមិនសូវស្រស់

< ក្រោក >

ក្នុងបន្ទប់មិនមាន Taehyung ឡើយទើបនាយដឹងថាគេប្រាកដជានៅលេងខាងក្រៅជាមួយនឹង SooYeon បាត់ហើយ

< ហ្ហេឺយ! > Jungkook ដកដង្ហើមធំហើយកាន់កន្សែងចូលក្នុងបន្ទប់ទឹកបាត់

ប្រហែលជាមួយសន្ទុះក្រោយមក Jungkook ចេញមកវិញទាំងរុំកន្សែងនឹងចង្កេះតែក៏ឃើញ Taehyung កំពុងនៅអង្គុយលើពូកសម្លឹងមើលមុខនាយទាំងធ្វើភ្នែកម៉កៗ

< ទើបមកពីណា? > Jungkook

< មកពីលេងនៅខាងក្រៅវិមានជាមួយនឹង SooYeon > Taehyung

< កើតអីមុខមិនស្រស់សោះចឹង? > Taehyung សួរពេល Jungkook មិនមាត់និយាយអីជាមួយខ្លួនបន្តិចសោះមុខក៏មិនស្រស់ទៀត

< គ្មានទេ > Jungkook

< មិនជឿ! > Taehyung តាមសម្លឹងមើលមុខនាយពេល Jungkook កំពុងឈរស្លៀកពាក់ខោអាវ

< មុននេះ NamJoon មកទីនេះ > Jungkook

< ពិតមែនឬ? ហេតុអីខ្ញុំចូលមកមិនឃើញគាត់ ចឹង ?? > Taehyung

< គាត់ទៅវិញបាត់ហើយ > Jungkook ដើរមកឈរជិតរាងតូចដែលអង្គុយលើពូកនោះ

< គាត់មកធ្វើអី? > Taehyung

< មកនិយាយរឿងឯង > Jungkook

< រឿងខ្ញុំ? > Taehyung និយាយហើយចង្អុរខ្លួនឯងទាំងមិនយល់

< ពិតមែនហើយគាត់មកប្រាប់ថាអោយឯងត្រឡប់ ទៅធ្វើការវិញ3ថ្ងៃ > Jungkook

< ហ្ហាស ?!! > Taehyung

< ស្រែកស្អីយ៉ាងមិចសប្បាយចិត្តអរខ្លាំងណាស់ទៅឬពេលបានទៅធ្វើការនៅទីនោះវិញនិង! > Jungkook មុខប្រែជាមាំកាន់តែខ្លាំង

< ខ្ញុំគ្រាន់តែភ្ញាក់ផ្អើលតើ > Taehyung តបទាំងអោនមុខចុះមិនបាច់សួររកហេតុផលថាហេតុអីបានជានាយមុខមិនស្រស់នោះទេព្រោះគេដឹងហើយថាដោយសារអី!

< ថ្ងៃស្អែកឯងនឹងត្រូវត្រឡប់ទៅធ្វើការវិញហើយ > Jungkook

< លោកយល់ព្រមដែរ? > Taehyung ងើយមុខមើលនាយទាំងញញឹមដោយសារតែទឹកមុខ Jungkook ពេលនេះមើលក៏ដឹងថានាយកំពុងតែប្រច័ណ្ឌខ្លួន

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now