ភាគទី12 : លោកសម្លាប់មនុស្សដូចគេនិយាយពិតមែនឬ?

6K 386 0
                                    

Taehyung នៅអង្គុយក្នុងបន្ទប់ទាំងនៅគិតពី
ហេតុការណ៍ដល់តក់ស្លុតដែលខ្លួនបានឃើញមុននេះហេតុអីទើប Jungkook ឃោរឃៅយ៉ាងនឹងតើ...អ្នកបន្ទាប់អាចនឹងជាគេទេ ??

< ឈប់គិតៗ Taehyung វាគ្មានអ្វីឡើយ > Taehyung ព្យាយាមប្រាប់ខ្លួនឯងអោយកុំគិតដល់រឿងនោះទៀតតែខួរក្បាលគេដូចជាមិនស្ដាប់គេទាល់តែសោះ

< ក្រោក >

< កើតអី? > Jungkook សួរពេលបើកទ្វាចូលមកក្នុងបន្ទប់ឃើញរាងតូចដូចជាភ្ញាក់ផ្អើលខ្លាំងណាស់

< គ្មាន....គ្មានអីទេ > Taehyung តបទាំងអោនមុខចុះទាំងមិនហ៊ានងើបមុខសម្លឹងមើលទៅនាយ

< មិនស្រួលខ្លួនឬ? > Jungkook អង្គុយចុះចាប់ ដៃគេសួរទាំងបារម្ភពេលឃើញរឹកពាប្លែកៗរបស់គេ

< កុំប៉ះខ្ញុំ !!! > Taehyung ស្រែកហើយគ្រវាសដៃ Jungkook មួយទំហឹងដោយសារតែគេភ័យខ្លាចពេកទើបធ្វើអោយគេគ្រប់គ្រងអាម្មណ៍ខ្លួនឯងមិនបាន

Jungkook សម្លឹងមុខរាងតូចទាំងមិនមាត់អ្វីតែក្នុងចិត្តក៏អន់ចិត្តដូចគ្នាខ្លួនខំបារម្ភពីគេតែគេបែរជាមកស្រែកដាក់ខ្លួនទៅវិញ

< Jungkook គឺ...គឺខ្ញុំ > Taehyung ស្រាប់តែភ្ញាក់ខ្លួនបានឡើងវិញខ្លះ

< សម្រាកទៅបើឯងមិនស្រួលខ្លួនចាំពេលឯង
អាម្មណ៍ល្អវិញចាំនិយាយគ្នាទៀត > Jungkook ថាហើយងើបដើរទៅយកកាន់កន្សែងចូលទៅបន្ទប់ ទឹកបាត់

< គេខឹងយើងឬ? > Taehyung និយាយទាំងអង្គុយសម្លឹងមើលទៅទ្វាបន្ទប់ទឹក។

មួយសន្ទុះក្រោយមក Jungkook បានដើរចេញមកវិញទាំងមិនមាត់អ្វីទាំងអស់នោះបីដឹងថារាងតូចកំពុងតែតាមមើលខ្លួនក៏ដោយតែនាយធ្វើជាមិនខ្វល់

< លោកចង់ទៅណា ?? > Taehyung សួរពេលឃើញនាយស្លៀកពាក់ទំនងដូចជាចេញទៅខាង ក្រៅ

< ទៅក្រៅ > Jungkook

< ទៅណា? > Taehyung

< ទៅក្លឹប NamJoon > Jungkook ប្រាប់ទាំងមិនមើលមុខរាងតូចដដែល

< ទៅធ្វើអី ?? > Taehyung ងើបដើរទៅឈរជិតនាយ

< ទៅផឹក! ឆាប់ចូលគេងកុំនៅយប់ជ្រៅពេក > Jungkook លើកដៃញីសក់ក្បាលរាងតូចបន្តិចរកនឹងដើរចេញទៅហើយតែ Taehyung បាននិយាយឡើងធ្វើអោយនាយលឺហើយឈប់ដើរ
ភ្លាមៗ

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now