ភាគទី 11 : ចាប់ផ្តើមមិនទុកចិត្ត

6.4K 363 0
                                    

@Next Day ~~~~~~

នេះក៏រយៈពេល2 ខែហើយទៅហើយដែល Taehyung រស់នៅជាមួយនឹង Jungkook រាល់ថ្ងៃពួកគេនៅតែប្រើសព្វនាម < ខ្ញុំយើង >
ដដែល! ទោះពួកគេមិននិយាយពាក្យស្រលាញ់ដាក់ គ្នាពិតមែនតែទង្វើរបស់ពួកគេវាក៏បង្ហាញអោយឃើញទៅហើយថាពួកគេទាំងពីរគិតអ្វីលើគ្នាហើយអ្វីនឹងគ្នាអោយប្រាកដ!

< ថ្ងៃនេះរៀងយប់បន្តិចទើបយើងត្រឡប់មកផ្ទះវិញ > Jungkook ស្រដីប្រាប់ទាំងដៃអោបចង្កេះតូចជាប់ពេលគេឈរចងក្រវ៉ាត់.កអោយខ្លួន

< តើដល់យប់ជ្រៅទេ? > Taehyung

< អឹម! មិនបាច់ចាំយើងទេញាំបាយហើយក៏ចូល គេងមុនទៅ > Jungkook និយាយតែរាល់ដង Taehyung តែងតែនៅចាំនាយមកពីធ្វើការវិញរហូតទោះយប់យ៉ាងណាក៏គេនៅតែអង្គុយចាំ

< មិនអីទេខ្ញុំនៅចាំបាន > Taehyung

< បើឈឺគិតយ៉ាងមិចកុំចចេស > Jungkook សម្លឹងមើលមុខរាងតូចដោយគំរាមនាយមិនចង់អោយគេនៅចាំខ្លួនដល់យប់ៗជ្រៅពេកទេព្រោះគេអាចនឹងឈឺបាន

< ក៏បាន > Taehyung តបហើយទើប Jungkook អោនថើបថ្ងាសគេបន្តិចបានកាន់ដៃគ្នាចុះទៅខាងក្រោមហើយក៏នាំគ្នាស្រស់ស្រូបអាហារពេលព្រឹកក្រោយពេលរួចហើយ Jungkook
ក៏ទៅធ្វើការបាត់។

< ពួកបងចង់ទៅណា? > Taehyung ដើរចេញពីក្នុងបន្ទប់ទទួលភ្ញៀវសួរទៅពួកអ្នកបម្រើពេលឃើញពួកនាងរកនឹងដើរចេញទៅទំនងដូចជាចេញទៅខាងក្រៅតែគេហៅពួកនាងថាបងព្រោះតែពួកនាងមានអាយុច្រើនជាងគេ

< ពួកយើងទៅផ្សារអ្នកប្រុស > SooYeon ដើរចេញមកនិយាយប្រាប់ទៅ Taehyung

< ចឹងខ្ញុំសុំទៅជាមួយដែរ > Taehyung ប្រាប់ទាំងញញឹម

< មិនបានទេអ្នកប្រុស !! > SooYeon

< ហេតុអី? > Taehyung ប្រែទឹកមុខយ៉ាងលឿន

< ចៅហ្វាយហាមមិនអោយអ្នកប្រុសចេញទៅណាដោយគ្មានគាត់ឡើយ > SooYeon និយាយព្រោះ Jungkook បានប្រាប់បែបហ្នឹងពិតមែន

< តែខ្ញុំទៅជាមួយពួកបងតើគេប្រាកដជាមិនថាអីទេ > Taehyung

< តែ....> SooYeon រកប្រកែកទើប Taehyung
និយាយកាត់

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now