ភាគទី29 : លោកសម្លាប់នាងហ្ហេស?

5.7K 300 0
                                    

@ពេលយប់ //

ក្រោយពេលគេងលក់អស់ជាច្រើនម៉ោង Jungkook ក៏ភ្ញាក់ពីគេងវិញ! នៅពេលបើកភ្នែកឡើងស្រាប់តែបានឃើញមុខក្មេងម្នាក់ដែលកំពុងគេងលក់នៅក្នុងរង្វង់ដៃខ្លួន

< សូមទោស > Jungkook ពោលពាក្យសូមទោសទាំងនាយខ្លួនឯងក៏មិនដឹងដូចគ្នាថាហេតុអីទើបនិយាយបែបនេះនាយគ្រាន់តែដឹងថាខ្លួនឯងកំពុងតែធ្វើខុសអារម្មណ៍ដែលដឹងខុសនៅ តែមានក្នុងចិត្តនាយ

< ហុឹម!! > Taehyung គ្រហឹមនៅដើម.កបម្រាស់ខ្លួនតិចៗរួចហើយក៏បើកភ្នែកឡើងឃើញមុខ Jungkook នៅជិតមុខរបស់ខ្លួន

< ភ្ញាក់ហើយ > Jungkook

< លោកនៅមិនទាន់ចេញទៅវិញទៀតឬ ?? > Taehyung

< បើចេញទៅហើយឯងនឹងឃើញយើងនៅដេកអោបឯងចឹង? > Jungkook

< លេងខ្ញុំបានហើយ > Taehyung ប្រាប់ព្រោះ Jungkook រឹតខ្លួនគេខ្លាំងពេកមួយទៀតគេឃ្លានព្រោះគេបានញាំបាយពេលព្រឹកម្ដងនឹងឯងរួច ហើយគេក៏មិនទាន់បានញាំអ្វីទៀតឡើយ

< យប់ហើយឯងចង់ទៅ? > Jungkook

< ខ្ញុំឃ្លានខ្ញុំនៅមិនទាន់បានញាំអ្វីទេ > Taehyung

< ចុះពេលព្រឹក? > Jungkook

< ក៏បានញាំតែពេលព្រឹកម្ដងនឹងឯង > Taehyung

< ហេតុអីមិនញាំ ?? > Jungkook

< មកពីមិនឃ្លាន > Taehyung

< លើកក្រោយហាមធ្វើបែបនេះទៀតយល់ទេទោះមិនឃ្លានឯងក៏ត្រូវតែញាំដែលចុះបើឈឺតើគិតយ៉ាងមិច ?! > Jungkook និយាយស្ដីអោយគេ

< លោកបារម្ភពីខ្ញុំ? > Taehyung ញញឹមតិចៗមានអាម្មណ៍ថានាយដូចជាមនុស្សពីមុន! តើថ្ងៃនេះនាយលេបថ្នាំអ្វីខុសមកឬអត់បានជាចេះស្ដាប់
ហេតុផងខ្លួននិយាយហើយមិនស្រែកសម្លុតធ្វើបាបគេថែមទាំងនៅនិយាយដូចជាកំពុងតែបារម្ភពីគេទៀតផង

< ទេ! យើងខ្លាចមានមនុស្សស្លាប់ក្នុងផ្ទះយើងច្រើនជាង > Jungkook ថាហើយងើបដើរចេញទៅបន្ទប់ខ្លួនវិញបាត់

< ឆើស!! > Taehyung អង្គុយញញឹមម្នាក់ឯងទោះបីជានាយនៅនិយាយកំរួសកំរើយដាក់ខ្លួនក៏ ដោយតែគេក៏សប្បាយចិត្តនៅពេលខ្លួនបានជិតនាយបែបនេះ។

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now