មួយស្របក់អំពូលភ្លើងក៏ជួសជុសរួចរាលល់ ហ្គីគេពូកែដល់ហើយ ចេះមួយចប់រូបរាងក៏សង្ហារទៀតបើអ្នកណាបានធ្វើប្រពន្ធមិនដឹងជាសំណាងយ៉ាងណាទេ??« រួចរាល់ហើយ » គេចេញមកប្រាប់ខ្ញុំ
« អុីចឹងហ៎? » ខ្ញុំក្រោកទៅបន្ទប់ឃើញថាក្នុងបន្ទប់ភ្លឺមែនតើ ទើបហុចទូរស័ព្ទអោយគេវិញ« ទៅគេងទៅយប់ហើយ » គេតឿនខ្ញុំ ខ្ញុំងក់ក្បាលបន្ទិចរត់ទៅគេងលើគ្រែ មិនខ្ចីដើរតាមសម្រួលដូចទ្រង់អាម៉េចៗទេ គេគ្រវីក្បាលបន្ទិចយកសម្ភារៈជួសជុលទៅទុក រួចមកអានសៀវភៅវិញយ៉ាងធម្មតា។
« ពេលណាទើបចូលគេង? » ខ្ញុំនេះចេះឈឺឆ្អាលរឿងគេពីកាលណានៀកបានជាសួរសំណួរអ៊ីចឹង?
« មិនទៀងទេ » មាត់គេឆ្លើយតែភ្នែកសម្លឹងមើលអក្សរក្នុងសៀវភៅជាប់ មើលទៅគេដូចជាចូលចិត្តអានសៀវភៅដល់ហើយប្រុសម្នាក់នេះមានចំណុចជាច្រើនដែលគួរអោយចាប់អារម្មណ៍។
« ឆាប់ចូលគេងណា » ផ្តាំគេរួចខ្ញុំស្ងាត់មាត់សម្ងំគេងមិនយូរខ្ញុំក៏លង់លក់ទៅមិនដឹងតាំងពីពេលណាឡើយ ។
-ពេលព្រឹក
ពន្លឺព្រះអាទិត្យកំពុងចាំងចូលមកទម្លុះតាមបង្អួចមកប៉ះផ្ទៃមុខរបស់ខ្ញុំដែលកំពុងលង់លក់ស្រួលអោយភ្ញាក់ពីដំណេកទាំងមិនចង់ ។
ខ្ញុំក្រោកពត់ពែនខ្លួនដូចមនុស្សកម្ទិល រួចងាកឆ្វេងស្តាំបាត់វត្តមានម្ចាស់បន្ទប់ ទា្វបន្ទប់ទឹកក៏បើកចោល ភ្នែកខ្ញុំរវាសដែលឃើញក្រដាសគេសរសេរទុកបិទជាប់និងក្បាលគ្រែ ខ្ញុំយកក្រដាសណូតយកមកអាន។
" ខ្ញុំទៅរៀនហើយ មិនបានធ្វើអ្វីអោយញុំាទេបើឃ្លានអាចឆុងមីបានឬក៏ចង់ទៅទិញខាងក្រៅក៏បាន កាតាបរបស់ឯងនៅលើតុរៀនរបស់ខ្ញុំ"
អានចប់ខ្ញុំស្ទុះទៅមើលនៅលើតុរៀនរបស់គេឃើញមានកាតាបខ្ញុំពិតមែន ខ្ញុំយកមកឆែកឆេរមើលនៅគ្រប់ទាំងអស់ សប្បាយចិត្តណាស់។
សប្បាយអរអស់ចិត្តខ្ញុំក៏ចូលបន្ទប់ទឹកលុបលាងមុខ ប្រុសម្នាក់នេះប្រើតែហ្វូនលាងសម្អាតមុខមួយទេគេគ្មានប្រើម្សៅអ្វីសោះតែមុខបែរជាសររលោងសូម្បីតែមុនមួយគ្រាប់គ្មានផង ។
YOU ARE READING
🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸
Short Story"រដូវផ្ការីកមិនត្រឹមតែធ្វើអោយពិភពលោកស្រស់បំព្រងនោះទេ ប៉ុន្តែវាបានធ្វើអោយជីវិតខ្ញុំពោពេញទៅដោយពណ៌សុីជម្ពូរ" ជីមីន ខេវីនតូ/យ៉ុនហ្គី ហាត់តុឈិ