-ពេលព្រឹកខ្ញុំភ្ញាក់ឡើងជាមួយអារម្មណ៍ស្រស់ថ្លា ពីរយប់មកនេះខ្ញុំមានអារម្មណ៍ធូរស្រាលបានច្រើនណាស់ ។
ខ្ញុំក្រឡេកឃើញហ្គីគេកំពុងរៀបចំឥវ៉ាន់មួយកាតាបធំ ដូចកំពុងរត់ចោលស្រុកខ្ញុំនេះភ្នែកស្លឺឆ្ងល់និងហ្ហាស!
« លោកកំពុងធ្វើអីនឹង?? »
« រៀបចំឥវ៉ាន់ ក្រែងចង់ទៅបោះតង់លើភ្នំហី? »« ហ្ហាស? » ខ្ញុំភ្ញាក់ផ្អើល យប់មិញគិតថាគេនិងមិនទៅតើ ប្រុសម្នាក់នេះចូលចិត្តយកភាពស្ងៀមស្ងាត់ធ្វើជាចម្លើយណាស់ ខ្ញុំឃើញគេមិនមាត់ស្មានតែគេមិនទៅតើ។
« ងូតទឹកទៅនិងអាលញុំាអាហារពេលព្រឹកពួកយើងត្រូវចេញដំណើរពីព្រឹក » ខ្ញុំងក់ក្បាលក្លាយជាក្មេងស្តាប់បង្គាប់តាំងពីពេលណាក៏មិនដឹង ខ្ញុំទើបតែចាប់អារម្មណ៍ថាខ្ញុំមិនទាន់បានទិញខោអាវនៅឡើយទេ ណ្ហើយខ្ញុំពាក់ខោអាវគេទៀតហើយ? ចុះពេលទៅឡើងភ្នំនោះ? មានពេលឯណាទៅទិញទាន់បើប្រុសម្នាក់នេះរៀបចំឥវ៉ាន់រួចអស់ហើយ មិនដឹងងើបរៀបតាំងស្មើណា! គ្រាន់តែនិយាយថាចង់ទៅ ព្រឹកឡើងទៅហ្មងចិត្តក្តៅជាងខ្ញុំទៅទៀត ។
អាហារពេលព្រឹកថ្ងៃនេះមិនមែនជាមីទៀតទេ គេបានឆាបាយយ៉ាងឈ្ងុយពេញច្រមុះខ្ញុំ មើលទៅទំនងញុំាដល់ហើយ ខ្ញុំមិនជាអៀនឬគួរសមប៉ុន្មានទេញុំាយកអស់ពីចានដោយសារតែអ្នកខ្លះពូកែធ្វើអោយត្រូវមាត់ពេកវាឆ្ញាញ់និងណា៎។
ពួកយើងជិះឡានក្រុងឆ្ពោះទៅតំបន់ព្រៃភ្នំ ខ្ញុំបានទិញនំជាច្រើនអង្គុយញុំាក្នុងឡានក្រុង ។ ញុំារួចក៏ទន់ភ្នែក មិនដឹងថានិងទៅដល់ពេលណាទេខ្ញុំងងុយមែនទែនក៏គេងលង់លក់លើស្មាប្រុសម្នាក់នេះទៅ ។
មិនយូរពួកយើងក៏បានធ្វើដំណើរមកដល់តំបន់ព្រៃភ្នំ ខ្ញុំសង្កេតឃើញហ្គីដូចជាស្គាល់អ្នកនៅទីនេះច្រើនណាស់ឬក៏គេឧស្សាហ៍មក? ពួកយើងបានមកផ្ទះមេភូមិមើលទៅហ្គីដូចជាស្និទ្ធស្នាលនិងគាត់ដល់ហើយ លោកមេភូមិបានអោយអារហាក្រៀមៗអោយយើងជាច្រើន។ នៅជើងភ្នំមានដាំដើមតែរាប់ហិចតាខៀវស្រងាត់ នៅទីនេះមានខ្យល់បរិសុទ្ធល្អណាស់ងាកទៅណាក៏ឃើញតែធម្មជាតិ។
YOU ARE READING
🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸
Historia Corta"រដូវផ្ការីកមិនត្រឹមតែធ្វើអោយពិភពលោកស្រស់បំព្រងនោះទេ ប៉ុន្តែវាបានធ្វើអោយជីវិតខ្ញុំពោពេញទៅដោយពណ៌សុីជម្ពូរ" ជីមីន ខេវីនតូ/យ៉ុនហ្គី ហាត់តុឈិ