ថ្ងៃថ្មី!
បន្ទាប់ពីដំណើរកសាន្តត្រូវបានបញ្ចប់ពួកយើងក៏ត្រឡប់ទៅផ្ទះវិញ។ ណាមួយហ្គីក៏មានការងារជាច្រើនត្រូវធ្វើ។ ទទួលស្គាល់ថាព្រឹកនេះគឺជាព្រឹកដ៏ស្ងប់ស្ងាត់នឹងសោះកក្រោះជាទីបំផុត ខ្ញុំមិនចង់អោយមានថ្ងៃនេះឡើយ។ សារភាពត្រង់ចុះអារម្មណ៍របស់ខ្ញុំហាក់ចង់នៅក្បែរហ្គីខ្លាំងឡើងៗ ប្រហែលជាខ្ញុំលង់ស្នេហ៍គេពិតមែនហើយ។ ខ្ញុំមិនអាចដកភ្នែកពីផ្កាLilyមួយបាច់ដែលនៅនឹងដៃហ្គីបានឡើយ ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ថាអ្នកណាជាម្ចាស់បាច់ផ្កាមួយនេះ?
ងឺត!
ឡានឈប់ចតនៅទីកន្លែងមួយ ខ្ញុំងាកមើលមុខហ្គីឆ្លាស់ជាមួយរូបភាពនៅខាងក្រៅ ខ្ញុំច្បាស់ក្នុងចិត្តណាស់ថាទីនេះជាវាលបញ្ចុះសព។ ថ្ងៃនេះខ្ញុំបានមើលឃើញពីទឹកមុខដ៏សោកសៅរបស់ហ្គីច្បាស់ៗ ក៏ព្រោះតែគេលែងមានកម្លាំងលាក់បាំងបន្តទៀត។ ហ្គីបោះជើងដើរទៅមុខខណៈដៃកាន់ផ្កាជាប់ រីឯខ្ញុំក៏ដើរតាមពីក្រោយគេ។ មកដល់ផ្នូរមួយ ហ្គីលុតជង្គង់ចុះ ដាក់ផ្កាថ្នមៗមុខម្ចាស់រូបដែលមានស្នាមញញឹមដ៏ស្រទន់។
« ហ្ហឺម??? » ខ្ញុំលើកដៃផ្ទប់មាត់ បន្ទាប់ពីបញ្ជេញសំឡេងភ្ញាក់ផ្អើលអម្បាញ់មិញ។ ខ្ញុំស្ទើតែមិនជឿនិងភ្នែកថារូបថតដែលនៅចំពោះមុខខ្ញុំនេះជារូបអ្នកផ្សេង ព្រោះស្ទើតែដូចខ្ញុំទាំងស្រុងទៅហើយ។
« នេះ? » សំឡេងខ្ញុំញ័របន្តិចព្រោះមិនទាន់បាត់ភាពតក់ស្លុត។
« ខាមិ អូតូឈិមុ សង្សាររបស់ខ្ញុំ » ខ្ញុំអស់ចម្ងល់សស្រឹមៗបន្ទាបជង្គង់ចុះក្បែរហ្គី ដៃខ្ញុំលើកដាក់លើស្មាហ្គីជាការលួងលោម។
« កន្លងទៅ5ឆ្នាំ គឺ5ឆ្នាំហើយដែរ..... » ហ្គីនិយាយទៅមុខតទៀតមិនបានព្រោះអួលដើមក។ ខ្ញុំកាន់តែស្រណោះចំពោះគេទ្វេដង។ បាត់បង់មនុស្សជាទីស្រលាញ់ឈឺចាប់ខ្លាំងបំផុត មិនមែនអ្នកណាៗសុទ្ធតែអាចទទួលយកបានឡើយ។ បន្ទាប់ពីសម្រួលអារម្មណ៍រួចពួកយើងក៏ត្រឡប់មកឡានវិញ ខ្ញុំទើបតែដឹងថាថ្ងៃនេះគឺជាថ្ងៃគម្របខួប5ឆ្នាំនៃការចាកចេញសង្សារហ្គី។ ខ្ញុំពិតជាសសើរនូវចិត្តស្មិះរបស់ហ្គីណាស់ ដែលគេនៅតែរក្សារក្តីស្នេហ៍ចំពោះគូស្នេហ៍គេដោយមិនបើកបេះដូងទទួលយកអ្នកផ្សេង។ ភាពស្ងប់ស្ងាត់ចូលមកគ្របដណ្តប់ម្តងទៀត ឡានក៏បរទៅមុខដើម្បីឆាប់បានដល់គោលដៅ ម្យ៉ាងវិញទៀតថ្ងៃក៏កាន់តែជ្រេណាស់ដែរ។
នាពេលយប់!
យប់នេះជាយប់ចុងក្រោយដែលខ្ញុំនៅទីនេះ ខ្ញុំសម្រេចចិត្តហើយថានឹងមិនរំខានហ្គីបន្តទៀតឡើយ។ កាលពីថ្ងៃមិញគេក៏បាននិយាយប្រាប់ខ្ញុំខ្លះៗដែលថា ការដែលអោយខ្ញុំនៅនេះ ព្រោះតែខ្ញុំមានមុខមាត់ដូចទៅនឹងគូស្នេហ៍របស់គេ។
« អរគុណរយះពេលប៉ុន្មានថ្ងៃមកនេះ ខ្ញុំពិតជារីករាយខ្លាំងណាស់ » ខ្ញុំស្ររឹងដល់ថ្នាក់សំឡេងប្រែជាង៉ុលៗ តែនៅមានសតិខ្លះៗសម្រាប់និយាយ។
« អឹម » ហ្គីក្រហឹមក្នុងដើមកហើយទាញកែវស្រាមកផឹក
« ខ្ញុំច្រណែនសង្សារលោកណាស់ » គេថាមនុស្សស្រវឹងនឹងនិយាយការពិតចេញមក ខ្ញុំក៏ដូចគ្នា ខ្ញុំកំពុងទេនិយាយពាក្យពិតចេញពីចិត្តខ្ញុំ។
« វាកន្លងផុត5ឆ្នាំហើយតើលោកមិនបើកចិត្តទទួលយកអ្នកថ្មីទេមែនទេ? » ខ្ញុំគិតថាខ្ញុំបាត់បង់សតិហើយដែលសួរសំណួេបែបនេះទៅកាន់គេ។
«....» ស្ងាត់! ហ្គីស្ងាត់ទើបខ្ញុំបន្តនិយាយម្នាក់ឯង
« ខ្ញុំចាប់អារម្មណ៍លោកតែបើដឹងថាកាលដែលលោកអោយខ្ញុំក្បែរលោក ព្រោះតែខ្ញុំមានមុខមាត់លោកសង្សារលោក ខ្ញុំទទួលយកមិនបានទេ អ្ហឹក » ខ្ញុំនិយាយោងត្អើកផង មិនដឹងថាពេលនោះហ្គីស្តាប់បានឬអត់។
« លោកមិនគួរដិតដាមនិងអតីតកាលឡើយ លោកគួរតែបើកចិត្តទទួលយកអ្នកថ្មីទៅ » ជាសារផ្តាំចុងក្រោយ មុននិងខ្ញុំក្រោកនាំយករាងកាយដែលទន់ដួលមិនត្រង់ផ្លូវទៅបន្ទប់ តែខណៈពេលខ្ញុំក្រោកមិនទាន់ទាំងឈានជើងចេញផង ពេលនោះស្រាប់តែ៖
« អ៊ុប??? » ហ្គីកន្ត្រាក់ដៃខ្ញុំបណ្តាកអោយរាងកាយខ្ញុំដួលទៅលើគេ បបូរមាត់ខ្ញុំត្រូវហ្គីគ្រប់គ្រងភ្លាមៗ។ ខ្ញុំបិទភ្នែកទទួលយកស្នាមថើបនេះ បេះដូងខ្ញុំប្រាប់ថាគឺជាបុរសម្នាក់នេះហើយដែលខ្ញុំចង់អោយក្លាយជាមនុស្សចុងក្រោយរបស់ខ្ញុំ តែខួរក្បាលបានប្រាប់ថា បេះដូងរបស់គេបានប្រគល់អោយអ្នកផ្សេងតាំងពីខ្ញុំមិនទាន់ឈានជលងចូលមកក្នុងជីវីតគេមកម្ល៉េះ។ ខ្ញុំមិនដឹងថាទង្វើមួយនេះហ្គីចង់មានន័យដូចម្តេចឡើយ ព្រោះបន្ទាប់ពីខ្ញុំបិទភ្នែកហើយសតិខ្ញុំក៏រលត់ទៅ។
ព្រឹកថ្ងៃថ្មី!
ខ្ញុំអង្គុយរៀបខោអាវចូលវ៉ាលី ទាំងដកដង្ហើមធំមិនដឹងថាប៉ុន្មានដងហើយនោះទេ។ បេះដូងខ្ញុំវាទើបតែធូរស្បើយបន្ទាប់ពីជួបស្នេហ៍បោកប្រាស់ ឥឡូវវាក៏ឈឺម្តងទៀត ព្រោះស្រលាញ់មនុស្សដែលមិនដឹងថាគេនិងបើកចិត្តទទួលយកនៅពេលណា។ ខ្ញុំសម្រេចចិត្តថានឹងមិមសារភាពប្រាប់គេទេ ហើយនឹងព្យាយាមកាត់ចិត្តពីគេវិញស្ងាត់ៗ។ ខ្ញុំលើកម្រាមដៃស្ទាបបបូរមាត់ខ្លួនឯង បន្ទាប់មកប្រាប់ខ្លួនឯងថាបំភ្លេចចោលទៅចុះ។ ខ្ញុំអូសវ៉ាលី ចេញពីបន្ទប់ដោយក្តីអាឡោះអាល័យ ក្រាក! បើកទ្វារភ្លាមក៏ប្រទះឃើញហ្គីឈរនៅចំពោះមុខ។ ទឹកមុខគេហាក់ដូចជាមានរឿងចង់និយាយជាមួយខ្ញុំ តែមិនទុកឪកាសអោយគេនិយាយខ្ញុំក៏និយាយកាត់។
« អរគុណសម្រាប់រយះពេលខ្លី ខ្ញុំនឹងចងចាំឈ្មោះលោកទុក លាសិនហើយហ្គី » ខ្ញុំសម្រេចចិត្តថាដើរទៅមុខដោយមិនងាកក្រោយឡើយ តែភ្លាមនោះសំឡេងហ្គីក៏បន្លឺឡើយបង្អាក់ ដំណើររបស់ខ្ញុំ។
« ឈ្មោះរបស់ខ្ញុំគឺ យ៉ុនហ្គី ហាត់តុឈិ » ខ្ញុំគ្រាន់តែងាកមកញញឹមដាក់គេ ហើយចាកចេញទៅ យ៉ាងហោចណាស់ខ្ញុំក៏បាន ស្គាល់ឈ្មោះពេញរបស់គេ។ ស្នេហានេះវាកើតឡើងដោយចៃដន្យហើយកើតឡើងតែម្ខាង តែម្តេចក៏មានអារម្មណ៍ថាឈឺចាប់យ៉ាងនេះ?
To be continued
YOU ARE READING
🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸
Conto"រដូវផ្ការីកមិនត្រឹមតែធ្វើអោយពិភពលោកស្រស់បំព្រងនោះទេ ប៉ុន្តែវាបានធ្វើអោយជីវិតខ្ញុំពោពេញទៅដោយពណ៌សុីជម្ពូរ" ជីមីន ខេវីនតូ/យ៉ុនហ្គី ហាត់តុឈិ