ភាគ០៧:ឈ្មោះគូរស្នេហ៍

305 34 6
                                    

ខ្ញុំផឹកកាហ្វេអស់តែពីក្អឹក ក៏ចាប់ផ្តើមធីងធោងទើបក្រោកថានិងទៅរកទឹកលុបមុខ តែមានឯណាគ្រាន់តែក្រោកឈរបន្ទិចស្រាប់តែទន់ជើងរកដួល ។ ហ្គីរហ័សមកទប់ខ្ញុំជាប់កុំតែបានហ្គីទេកុំអីខ្ញុំដួលចូលភ្នក់ភ្លើងមិនខាន។

« យ៉ាងម៉េចនិង? បើមិនចេះផឹកខំផឹកធ្វើអី? » គេដូចជាដឹងស្ថានភាពខ្ញុំណាស់

« ខ្ញុំ ខ្ញុំស្តាយនិងណា៎ លោកខំឆុងអោយហើយបើមិនផឹកវាមិនសម »

« ទៅសម្រាកទៅ » ខ្ញុំងក់ក្បាលដើរសុីសឺៗទៅរកតង់ ហ្គីពិបាកភ្នែកមើលពេកទើបជួយគ្រាខ្ញុំទៅក្នុងតង់ សភាពខ្ញុំដូចមនុស្សស្រវឹងអ៊ីចឹងខ្ញុំក្រពុលមុខខ្លាំងណាស់

« គួរធ្វើយ៉ាងម៉េចទៅ? »
« មិនអីទេខ្ញុំគេងបន្ទិចលែងអីហើយ »

គេក៏ក្រោកចេញទុកពេលអោយខ្ញុំសម្រាក កំឡុងពេលដែលខ្ញុំសម្រាក គេក៏ដើរទៅរកមើលបន្លែផ្លែឈើព្រៃ ហើយមិនយូរគេក៏ត្រឡប់មកវិញជាមួយនិងផ្សិតមួយដៃ។

ក្លិនឈ្ងុយនៃសាច់អាំងហោះចូលច្រមុះខ្ញុំ ធ្វើអោយខ្ញុំបើកភ្នែកឡើងពោះវិញកូរគ្រូកៗ កំពុងតែប្រាប់ខ្ញុំថាវាត្រូវការអាហារខ្លាំងណាស់ ។ មិនបង្អន់យូរខ្ញុំចេញពីតង់ ក៏ឃើញគេកំពុងតែអាំងសាច់និងអាំងផ្សិត សាច់និងជាសាច់ក្រៀមៗដែលយើងយកមកពីផ្ទះទេ ។

« លែងអីហើយ? » ហ្គីគេសួរខ្ញុំ
« អស់អីហើយ » ខ្ញុំឆ្លើយរួចអង្គុយលើស្លឹកឈើដែលគេរៀបអោយអង្គុយកុំអោយប្រលាក់ដី

« ញុំាទៅ » គេហុចសាច់អាំងជាមួយផ្សិតអោយខ្ញុំមួយចង្កាក់ ។ ខ្ញុំប្រឹងទប់សំឡេងសើចកុំអោយលេចចេញមកក្រៅដោយសារតែមុខរបស់គេមានប្រលាក់ធ្យូង ឡើងស្រមាងដូចកូនឆ្មាអុីចឹងមិនដឹងថាគួរប្រាប់គេឬអត់ទេ ។
« ហិហិ »
« សើចអី? » គេចាប់បានស្រេច

« មុខ មុខលោកប្រលាក់ហើយ »
« ហ្ហាស៎? ត្រង់ណា? »

« ត្រង់នេះ » ខ្ញុំលើកដៃចង្អុលច្រមុះខ្លួនឯងបង្ហាញគេ គេជូតវាចេញជ្រះអស់តែនៅថ្ពាល់

« ថ្ពាល់លោក ក៏មានប្រលាក់ដែរ »

« កន្លែងណា? »

🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸Where stories live. Discover now