ភាគ០៦:សំឡេងហ្គីតាសណ្តំចិត្ត

195 30 0
                                    


សំឡេងទឹកជ្រោះកំពុងអង្រួនចិត្តខ្ញុំយ៉ាងខ្លាំង ខ្ញុំដើរតាមពីក្រោយហ្គីយ៉ាងកកិត ចង់ឃើញទឹកជ្រោះឡើងញ័រហើយ ។

« ស្អាតណាស់ » ទីនេះមិនធ្វើអោយខកបំណងទេ វាស្អាត ស្អាតខ្លាំងណាស់ខ្ញុំគិតថាចំណាយពេលដើរមួយកំណាត់ថ្ងៃមកនេះមិនអត់ប្រយោជន៍ទេព្រោះបានឃើញភាពដ៏ស្រស់ស្អាតក្នុងព្រៃដ៏ក្រាស់ឃ្មឹកមួយនេះ។

ទឹកថ្លាឈ្វេងអាចអោយខ្ញុំមើលឃើញពីហ្វូងមច្ឆាតូចៗកំពុងហែលជាហ្វូងៗ វាគួរអោយស្រឡាញ់ណាស់ចង់តែហក់ទៅសង្គ្រប់ចាប់ទេ ។

ហ្គីដោះអាវចេញដូចកំពុងងូតទឹក ទទួលស្គាល់រាងកាយគេពិតជាស្អាតណាស់ សាច់ដុំកង់ៗធ្វើអោយខ្ញុំងាកមុខចេញយ៉ាងលឿនដូចជាកំពុងអៀននិងរាងកាយរបស់គេ ។

ព្រូង..! គេហក់ចូលទឹកចំណែកឯខ្ញុំវិញត្រាំជើងលេងនៅលើថ្ម។ទឹកត្រជាក់គួរអោយចង់លេងដល់ហើយតែមិនហ៊ានចុះលេង បើចុះគឺត្រូវតែដោះ ទោះគេជាប្រុសហើយខ្ញុំក៏ជាប្រុសមែនក៏មានអារម្មណ៍អៀនដែលណា៎! ខ្ញុំអង្គុយចាំហ្គីងូតទឹករួច ទើបខ្ញុំងូតទឹកវិញម្តង។ ហ្គីគេនៅចាំខ្ញុំណាមួយមេឃក៏រាងងងឹតដែរ

« លោកបែរខ្នងទៅ » ហ្គីមើលមុខខ្ញុំបន្ទិចគេហាកដូចជាយល់ទើបបែរខ្នងចេញ ។ ពេលនេះខ្លួនប្រាណរបស់ខ្ញុំមានត្រឹមតែខោខ្លីមួយប៉ុណ្ណោះ ខ្ញុំចុះងូតទឹកទាំងរាងភ័យៗតិចៗ ទឹកជ្រោះត្រជាក់ខ្លាំងណាស់ ខ្ញុំមិនសូវជាពូកែហែលទឹកទេទើបងូតទឹកន្លែងរាក់ៗត្រឹមចង្កេះ ។

ខ្ញុំមិនដឹងថាខ្ញុំបានចំណាយពេលលេងទឹកយូរប៉ុណ្ណាទេព្រោះតែរវល់តែសប្បាយទើបមិនបានគិតទៅដល់អ្នកដែលកំពុងរង់ចាំ ។ រាបនិងដើរទៅស្រាំងខ្ញុំស្រាប់តែមានអារម្មណ៍រមួលក្រពើ ខ្ញុំស្ងន់ស្លោខ្លាំងណាស់ ហៅហ្គីអោយមកជួយ

« ជួយ..ជួយផងហ្គី ខ្ញុំរមួលក្រពើហើយ » ពេលនិងហួសចិត្តនឹងខ្លួនឯងដែលទឹកត្រឹមចង្កេះសោះធ្វើអោយខ្ញុំលង់បានដែរ ឈ្លក់ចង់ងាប់។

ត្រចៀករបស់គេរហ័សណាស់ គ្រាន់តែលឺសំឡេងខ្ញុំហៅសុំជំនួយហក់មកព្រូង ។ខ្ញុំស្រវេស្រវាតោងកគេជាប់ មុខខ្ញុំឡើងក្រហមផឹកទឹកឡើងឆ្អែត។

🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸Where stories live. Discover now