-យ៉ុនហ្គី៖
ខ្ញុំសម្លឹងមើលជីមីនចាកចេញដោយអារម្មណ៍ច្របូកច្របល់ និយាយអោយខ្លីខ្ញុំក៏មិនចង់អោយគេចាកចេញនៅពេលនេះដូចគ្នា។ ខ្ញុំមានអារម្មណ័រង្គោះរង្គើរព្រោះគេ តែបេះដូងខ្ញុំប្រាប់ថាមិនត្រូវការអ្នកណាទៀតឡើយ ព្រោះវាខ្លាច ខ្លាចនៅពេលនរណាម្នាក់ចាកចេញពីវា។
ថ្ងៃដំបូង! ថ្ងៃដំបូងដែលខ្ញុំបានជួបជីមីននាពេលផ្ការីកនោះ ខ្ញុំពិតជាភាំងភាន់ច្រឡំថាជាខាមិ អូតូឈិមុ ទាំងរូបរាង ចរិកគឺពិតជាដូច កាន់តែនៅក្បែរគឺកាន់តែមានអារម្មណ៍ថា ពួកគេទាំងពីរគឺដូចគ្នា។ មិនមែនខ្ញុំមើលមិនដឹងថាជីមីនមានចិត្តមកលើខ្ញុំឡើយ តែព្រោះតែខ្ញុំខ្លាចថានឹងត្រូវបាត់បង់មនុស្សដែលខ្ញុំស្រលាញ់ទៅទៀត ទើបខ្ញុំសម្រេចធ្វើជាស្ងៀមស្ងាត់។
*****
ព្រឹកថ្ងៃថ្មី
តុក!តុក! សំឡេងគោះទ្វារទាំងព្រឹកព្រលឹម យ៉ុនហ្គីដែលទើបតែរៀបចំខ្លួនហើយ ក៏ដើរសម្តៅមកបើកទ្វារ។ ក្រាក!
«អរុណសួស្តី»
«ជីមីន» ប្រាកដណាស់គឺខ្ញុំជីមីន ខ្ញុំសម្រេចចិត្តថាត្រឡប់មកវិញ ព្រោះខ្ញុំមិនអាចឃាត់បេះដូងខ្លួនឯងបានឡើយ។ មកម្តងនេះគឺខ្ញុំមកដាក់ស្នេហ៍យ៉ុនហ្គីតែម្តង><
« ខ្ញុំគិតថាដំណើរកំសាន្តនៅរដូវផ្ការីករបស់ខ្ញុំមិនទាន់បញ្ចប់ឡើង » ភ្លាមនោះខ្ញុំក៏បានឃើញយ៉ុនហ្គីញញឹមឡើង ខ្ញុំក៏និយាយបន្ត៖
« ហើយដំណើរកំសាន្តមួយនេះក៏ត្រូវតែមានលោកដូចគ្នា យ៉ុនហ្គី » យ៉ុនហ្គីមិននិយាយអ្វីតែគេបែរជាលាដៃអោយខ្ញុំដាក់ដៃលើគេ។ ខ្ញុំដាក់ដៃលើបាត់ដៃគេ ហើយគេក៏ក្រសោបដៃខ្ញុំជាប់ ទង្វើនេះគឺបញ្ជាក់ថាគេព្រមធ្វើដំណើរជាមួយខ្ញុំហើយ។ ដូច្នេះមានន័យថាគេក៏បើកបេះដូងទទួលយកខ្ញុំដូចគ្នា? ភាគរយខ្ពស់ណាស់ដែលខ្ញុំអាចយកបេះដូងគេបាន><
« តស់យើង » យ៉ុនហ្គីពោលឡើង ខ្ញុំឃើញគេញញឹមបែបនេះខ្ញុំពិតជាសប្បាយចិត្តញញឹមបិទមាត់មិនជិតដូចជាគេដែរ។ ខ្ញុំសង្ឃឹមថាការដែលខ្ញុំសម្រេចចិត្តបែបនេះវាមិនខុសទៅចុះ។។
*****
« ជុប៎ » អូនកំពុងតែសរសេរអ្វីហ្នឹង? យ៉ុនហ្គីថើបថ្ពាល់ខ្ញុំមួយសឺត រួចផ្តោតទៅលើអក្សរដែលខ្ញុំកំពុងតែសរសេរ។
« គឺអូនសរសេរពីកំណត់ហេតុស្នេហ៍ពួកយើងកាលពី3ឆ្នាំមុន » បើគិតពីថ្ងៃដែលយើងកាន់ដៃគ្នាបន្តដំណើរទៅមុខនៅរដូវផ្ការីកគឺវាមានរយះពេល3ឆ្នាំហើយដែលយើងទាក់ទងគ្នា។ យ៉ុនហ្គីញញឹមហាក់ដូចជាពេញចិត្ត រួចសួរខ្ញុំ៖
« អូនចង់ញុំាទឹកដោះគោទេ? »
« ល្អណាស់ អូនញុំាហើយនឹងអាលគេង »
« អ៊ីចឹងចាំបងសិនណា » ខ្ញុំងក់ក្បាល ឯយ៉ុនហ្គីក៏ដើរចេញទៅ ខ្ញុំសម្លឹងមើលខ្នងគាត់ ហើយពិតជាមានក្តីសុខយ៉ាងខ្លាំង។ ទីបំផុតគាត់ក៏ក្លាយជាមនុស្សចុងក្រោយរបស់ខ្ញុំពិតមែន ហើយខ្ញុំក៏ជាមនុស្សចុងក្រោយរបស់គាត់ដូចគ្នា។ សៀវភៅ "ជួបស្នេហ៍នៅរដូវផ្ការីក"បញ្ចប់ហើយខ្ញុំក៏បិទវាទុក។ ខ្ញុំសម្រេចចិត្តសសេរវាឡើងដើម្បីចងចាំទុករាល់អនុស្សាវរីយ៍រវាងខ្ញុំនិងគាត់។ ខ្ញុំកាន់សៀវភៅកំណត់ហេតុយកមកទុក តែចៃដន្យទូរសៀវភៅគឺពេញអស់ហើយ ទើបខ្ញុំលើខ្នងទូ ដោយគិតថាទុកនៅទីនោះគឺវានិងគង់វង្ស ទើបយកកៅអ៊ីមកដាក់ជាន់ឡើង។ សៀវភៅនៅលើខ្នងទូនេះក៏មានច្រើនដូចគ្នា ព្រោះយ៉ុនហ្គីជាមនុស្សចូលចិត្តអានសៀវភៅ។ ខ្ញុំទុកសៀវភៅកំណត់ហេតុយ៉ាងមានរបៀប រំពេចនោះក៏វាសដៃចំសៀវភៅមួយក្បាល បណ្តាលអោយធ្លាក់ទៅក្រោម។ ខ្ញុំក៏ប្រញាប់លើកសៀវភៅនោះឡើង តែក៏ស្រាប់តែជ្រុះអ្វីចេញពីសៀវភៅ ពេលដែលខ្ញុំលើកវាមកកាន់មើល នោះគឺជា៖
រូបថតរបស់ខ្ញុំ!
រូបថតនារដូវផ្ការីកកាលពី3ឆ្នាំមុន ខ្ញុំញញឹមនឹកដល់ថ្ងៃជួបគ្នាដំបូង។ ការពិតកាលនោះយ៉ុមហ្គីពិតជាបានលួចថតខ្ញុំមែន ធ្វើអោយខ្ញុំសប្បាយចិត្តជាខ្លាំង។ ដូច្នោះនាគ្រានោះមិនមែនមានតែខ្ញុំទេដែលចាប់អារម្មណ៍គាត់ ព្រោះគាត់ក៏បានចាប់អារម្មណ៍ខ្ញុំដូចគ្នា ធ្វើអោយខ្ញុំយល់ថា៖
"បើពេលនោះខ្ញុំមិនធ្វើតាមបេះដូង ប្រហែលខ្ញុំមិនមានក្តីសុខដូចពេលនេះឡើយ" កាលដែលចាកចេញពីអតីតកាលនិងរស់នៅក្នុងបច្ចុប្បន្នគឺជារឿងដ៏ត្រឹមត្រូវបំផុត យើងនឹងមិនកោះកកាយពីអតីតកាលគ្នាទៅវិញទៅមកឡើយ ព្រោះយើងទទួលយកគ្នានៅពេលបច្ចុប្បន្នហើយព្យាយាមធ្វើវាអោយល្អនៅថ្ងៃអនាគត25/12/2023
ចប់
YOU ARE READING
🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸
Short Story"រដូវផ្ការីកមិនត្រឹមតែធ្វើអោយពិភពលោកស្រស់បំព្រងនោះទេ ប៉ុន្តែវាបានធ្វើអោយជីវិតខ្ញុំពោពេញទៅដោយពណ៌សុីជម្ពូរ" ជីមីន ខេវីនតូ/យ៉ុនហ្គី ហាត់តុឈិ