កម្មស្នេហ៍ប្រែបេះដូង(part 6)

130 18 0
                                    

Morning

ស្បៃរាត្រីបានរលត់បាត់ទៅ.បន្សល់ទុកនូវព្រះអាទិត្យរះបន្លឺលោក..ដាស់មនុស្សម្នាក្មេងចាស់ប្រុសស្រីអោយភ្ញាក់ទទួលថ្ងៃថ្មីជាបន្តបន្ទាប់។

បន្ទប់ធំទូលាយ..មនុស្សពីរនាក់កំពុងគេយ៉ាងលង់លក់ស្កប់ស្គល់ដោយសារតែអស់កម្លាំងនិងរឿងដែលបានធ្វើរួចមក..ពួកគេទាំងពីរថ្វីថាបើគេងបន្ទប់តែមួយក៏ពិតមែនតែម្នាក់គេងលើគ្រែធំទូលាយចំណែកម្នាក់ទៀតគេងលើសាឡុងប៉ុណ្ណោះ។

ត្របកភ្នែកក្រាស់ឃ្មឹកបានបើកឡើងតិចៗដើម្បីអោយសុាំនិងពន្លឺព្រះអាទិត្យដែលបានរះតាមចន្លោះបង្អួចចូលមកខាងក្នុងបន្ទប់នោះ...រាងក្រាស់ក្រោកឡើងដើរតិចៗទៅរកអ្នកម្ខាងទៀតដែលកំពុងគេងនៅលើគ្រែនោះ។

"គេងលក់ជាកូនឆ្មា..ភ្ញាក់ឡើងដូចខ្លាអញ្ចឹងអាល្អិត..ហឹសៗ.."Yoongiដើរលបៗមកដាក់គូទអង្គុយក្បែរអ្នកម្ខាងទៀតដោយសន្លឹងមើលទៅមុខរបស់គេដែលកំពុងគេងនោះទាំងសើចតិចៗផងដែរ។

បន្ទាប់ពីរសម្លក់សម្លឹងមើលផ្ទៃមុខម៉ដ្ឋរលោងរបស់អ្នកម្ខាងរួចមកYoongiក៏បានយកកន្សែងដើរចូលទីបន្ទប់ទឹកបាត់ទៅ។

មិនយូរប៉ុន្មានyoongiក៏បានដើរចេញមកវិញដោយមានកូនកន្សែងមួយសម្រាប់ជូតសក់ផងដែរ។

"នែ៎..អាល្អិតក្រោកឡើងថ្ងៃចាំងគូទហើយណា.."yoongiដើរចេញឃើញថាJiminកំពុងគេងនៅឡលងទើបនាយប្រឹងដាស់ទៅកាន់ក្មេងម្នាក់នោះទាំងលួចសើច..ថ្ងៃចាំងគូទហើយគេនៅមិនទាន់ក្រោកទៀតឬ?

"ហុឹម...កុំរំខាន.."

"ហឹស.កាន់តែខ្លាំងហើយតើសនេះ..ឆាប់ងើបឡើងភ្លាមបើមិនចង់អោយយើងសម្លាប់ឯងទេ.."

"ក្រោកហើយ.ក្រោកហើយ.."ឮពាក្យគម្រាមភ្លាមJiminងើបឡើងអង្គុយថ្ងក់ដូចគេយកទឹកមួយធុងជះកណ្តាលមុខអញ្ចឹងស្វាងចេស៎តែម្តងហើយ។

"ទាល់តែបែបនេះទើបព្រមងើប.ឆាប់ទៅងូតទឹកទៅយើងនាំឯងចេញទៅក្រៅ.."yoongiប្រាប់ទៅកាន់Jiminស្របពេលកំពុងតែកិបឡេវអាវរបស់ខ្លួន។

"ចេញក្រៅហ៎??"Jiminធ្វើមុខមុីងមុាំងដោយមិនយល់ស្អី..

"អឹម..ទៅលឿនៗទៅ"

កម្មស្នេហ៍ប្រែបេះដូងWhere stories live. Discover now