Skip
កាត់មកមើលគូរយើងខាងនេះវិញម្តងថាផ្អែមល្ហែមកម្រឹតណាអាចដល់ល្វីងឬមួយក៏ជូរប្រៃ..???
"លោក..ខ្ញុំអាចសួរអីលោកមួយម៉ាត់បានទេ?"jiminអង្គុយលើទោងនៅផ្នែកម្ខាងន័យភូមិគ្រឹះដែលមានវត្តមានរបស់Yoongi
ជាអ្នកយោលពីរក្រោយ។"អឹម.."Yoongiគ្រហឹមដើមកបន្តិច..ទុកជាសញ្ញាន័យការអនុញ្ញាត្តិ..
"ម្នាក់ស្រីដែលមកផ្ទះលោករហូតជាសង្សាររបស់លោកមែនទេ?កាលពីរថ្ងៃមុនខ្ញុំសួរហើយតែមិនទាន់ច្បាស់ការ.."Jiminងើយមុខឡើងមុននិងសួរទៅកាន់Yoongi...yoongiឮបែបនោះក៏បានលែងដៃចេញពីរខ្សែរទោងរួចដើរចូលមកអង្គុយលើទោងជិតនិងJiminវិញម្តង..ទោងធំល្មមអាចអោយមនុស្សធំអង្គុយ២ឬ៣នាក់បាន(បោក)។
"ហ្ហើយ..សម្តៅលើHongchiមែនទេ?"yoongiដកដង្ហើមធំបន្តិចស្របពេលសួរទៅកាន់Jiminវិញ។
"ប្រហែលហើយ!"
"នាងជាកូនស្រីតែម្នាក់របស់លោកWangដែលត្រូវជាដៃគូររកសុីដ៏សំខាន់របស់ក្រុមហ៊ុនគ្រួសារខ្ញុំ.."
"អរ៎..ចុះហេតុអីនាងមកផ្ទះលោករហូតបែបនេះ?"Jiminសួរបន្ត
"ម៉ាក់របស់ខ្ញុំនិងប៉ារបស់នាងពួកគាត់ទាំងពីរចង់អោយខ្ញុំនិងនាងរៀបការជាមួយគ្នា!"
"អូរ៎..នាងស្អាតណាស់ហេតុអីលោកមិនព្រម?"
"មកពីរមិនព្រមនិងហើយ!"
"ដឹងថាមកពីរមិនព្រមហើយ.តែថាហេតុអី?"
"ឯងនេះដឹងច្រើនពេកហើយ!"
"លោក..នៅមានសំណួរទៀត!"
"ស្អីទៀតហើយ?"
"គ្រួសាររបស់លោកមានយ៉ាងនេះ.លោករកសុីអី?"jiminបើកភ្នែកមូលៗធំៗរបស់ខ្លួនសម្លឹងមើលទៅកាន់Yoongiទាំងកែវភ្នែកស្រទន់មានមន្តស្នេហ៍ដូចអ្នកនិពន្ធចឹង><។
"ដឹងថាយើងមានក្រុមហ៊ុនលក់ពេជ្រនិងលក់ឡានមួយទៅបានហើយ!"
"លក់ពេជ្រ??ហីយ៉ាបើអីញ្ចឹងច្បាស់ជាមានពេជ្រច្រើនហើយមែនទេ?"គ្រាន់តែឮបែបនេះJiminបើកភ្នែកកាន់តែធំថែមមួយកម្រឹតទៀតហើយ.លក់ពេជ្រផងលក់ឡានផងអីញ្ចឹងទេតើបានមានណាស់។
YOU ARE READING
កម្មស្នេហ៍ប្រែបេះដូង
Randomរឿងរ៉ាវស្នេហាដែលមានតែព្យុះបក់បោកឧបសគ្គរាប់មិនអស់បញ្ហាមិនចេះចប់ចេះហើយ!តើពួកគេទាំងពីរអាចបន្តទៅមុខបានដែរឬទេ?តើបពួកគេអាចជម្នះភាពវឹកវរទាំងនោះដោយរបៀបណា?