អ្នករត់តុ 🔞

6.4K 159 0
                                    

     + នៅពេលយប់

     ពេលនេះជាពេលដែលមានមនុស្សជាច្រើនកំពុងមម៉ាញឹកនឹងការងារ ឯអ្នកខ្លះទៀតផឹកសុីដើរលេងតាមជីវិតរបស់ខ្លួន ។ តែចំពោះក្មេងប្រុសម្នាក់នេះគេគេកំពុងម៉ាម៉ាញឹកនិង ការត់តុរបស់គេនៅក្នុងក្លឹបមួយកន្លែង។ រាល់ថ្ងៃនេះគេមករស់នៅទីក្រុងម្នាក់ឯងដើម្បីរៀនបន្ត ហើយជីវភាពគ្រួសាររបស់គេក៏ធូរធារណាស់ដែល តែដោយសារគេមិនចង់ចាយលុយគ្រួសារក៏សម្រេចចិត្តលួចមករត់តនៅក្លឹបនេះម្តងទៅ។

     ដឹងហើយថាមនុស្សនៅក្នុងនេះមិនមែនជាមនុស្សល្អទេ ថ្ងៃខ្លះក៏មានគេលូកលាន់ ថ្ងៃខ្លះក៏គេនិយាយមើលងាយ ក្មេងនៅក្នុងក្លឹបគេដែលអោយតម្លៃមកពីណា ? ហេតុអី បានគេមិនរកការងារផ្សេង មិចមករកការងារបែបនេះទាំងដឹងហើយថាវាមានគ្រោះថ្នាក់ ? មូលហេតុនោះគឺបើគេទៅរកការងារផ្សេងពីនេះ ប្រាកដជាមានអ្នកឃើញហើយយករឿងនេះទៅប្រាប់គ្រួសារគេហើយ បើនៅទីនេះវារៀងងងឹតមើលមុខគ្នាមុនសូវច្បាស់ មើលមិនសូវមានអ្នកចាប់អារម្មណ៍លើគេ ។

     " ថេយ៉ុង ឯងជួយលើកស្រាអោយតុ vip នៅបន្ទប់លេខ112 បានដែលឬទេ? បងរវល់ទៅជួបភ្ញៀវបន្តិច "

     " បាទបងមិនអីទេ " ថេយ៉ុង ថាហើយក៏លើកស្រាដាក់លើថាសហើយ ក៏ទៅទាំងរៀងភ័យតិចៗ ព្រោះបន្ទប់នេះរៀងស្ងាត់ពីគេសំខាន់មានអងរក្សការពារនៅខាមុខទ្វាទៀត មើលទៅមិនមែនមនុស្សធម្មតាទេ ។

     តុក ~~តុក~~

     ថេយ៉ុង ត្រូវគោះទ្វាសិនមុននឹងបើកទ្វាទុកជាសីលធម៌មួយដែរ ។ គេដើរចូលមកបន្ទប់ទាំងកាន់ថាសឡើងញ័រដៃអស់ហើយ ព្រោះឃើញបុរសម្នាក់អង្គុយលើសាឡុង ជក់បារីបង្ហុយចោល មើលទៅក៏ដឹងថាគេមានអំណាចប៉ុណ្ណាដែរ ។ គេគិតហើយក៏លើកស្រាដាក់លើតុនៅមុខនាយហើយ ប្រុងដើរចេញតែមានសំឡេងនិយាយកាត់ ៖

     " ឈប់សិន នៅអង្គុយកំដរយើងបន្តិចទៅ " ជុងហ្គុក ប្រាប់ទៅថាយ៉ាងអោយមកអង្គុយកំដរនាយ តាមពិតការងារអង្គុយកំដរនេះមិនមែនជាមុខងារគេទេ ព្រោះការងារនេះសម្រាប់ស្រីប៉ុណ្ណោះ គេគ្រាន់តែជាអ្នកលើកស្រាធម្មតាៗនឹង ដោយខ្ជិលប្រកែក គេក៏ដើរទៅអង្គុយក្បែរនាយតែម្តង ទៃងអោនមុខចុះរហូត មិននិយាយក៏ដឹងថាខ្លាចដែរ ។

🔥 SHORT NOVEL 🔞Where stories live. Discover now