" ជុងហ្គុក រួចហើយឬនៅ យើងប្រញាប់ចូលម្តងដល់ម៉ោងចូលរៀនឥលូវហើយ " ថេយ៉ុង ស្រែកដាក់ជុងហ្គុក នៅក្នុងបន្ទប់ទឹកងូតទឹកយូរអើយសែនយូរមិនដឹងធ្វើស្អីខ្លះទេ មែនហើយថេយ៉ុង និងជុងហ្គុកជាមិត្តរួមន្ទប់ជាមួយនិងគ្នា ពួកគេស្និទ្ធស្នាលជាមួយគ្នាណាស់ រហូតដល់មានអ្នកខ្លះគិតថាពួកគេជាសង្សារនិងគ្នាផង តែពួកគេគឺត្រឹមតែមិត្តនិងគ្នាទេ គ្មានអ្វីលើសពីនិងទេ ។
ក្រាក~~~
" រអ៊ូនោះរអ៊ូ ម៉ែទីពីរអើយ " ជុងហ្គុក ដើរចេញពីបន្ទប់ទឹកដោយមានកន្សែងរុំចង្កេះមួយកំណាត់ក្រោមឯខាងលើគឺប្រលែងចោលតែម្តង ដែលធ្វើអោយថេយ៉ុងឃើញហើយគឺអៀនតែម្តងទោះរស់នៅជាមួយគ្នាយូរហើយក៏ដោយ តែគេមិនដាំនិងទម្លាប់នេះទាល់តែសោះហើយ គិតហើយមុខឡើងក្រហមអស់។
" ចៀសចេញយើងត្រូវការងូតទឹកម្តង " ថេយ៉ុង រត់បំបុកជុងហ្គុកចូលបន្ទប់ទឹកតែម្តង មនុស្សស្អីចូលចិត្តធ្វើអោយគេអៀនម្លេះ អាឡប់នេះ ។ ឯជុងហ្គុក ឈរហួសចិត្តនិងថេយ៉ុងតែម្តង មិនចោលសោះអាចរិកអៀននិង គ្រាន់តែគេពាក់កន្សែងសោះមើលមុខឡើងក្រហមអស់ហើយ នាយឈរសើចក្រវីក្បាលហើយដើរទៅយកសំលៀកបំពាក់រៀបចំខ្លួនទៅរៀន ។
_____________
" ថេយ៍យើងទៅមុនហើយ " ជុងហ្គុក លើកដៃលាថេយ៉ុង មុននិងបណ្តើរសង្សារនាយទៅថ្នាក់រៀនបាត់ ទុកអោយថេយ៉ុងឈរអន់ចិត្តតែម្នាក់ឯង មែនហើយថេយ៉ុងលួចក្រាស់ជុងហ្គុកបានមួយឆ្នាំហើយ គេតែងតែខូចចិត្តនៅពេលដែលជុងហ្គុកខ្វល់ខ្វាយពីសង្សារនាយ គេសួរខ្លួនឯងថាខ្លួនឯងនិងជាអីនិងគេ ត្រឹមជាមិត្តភក្តិរាប់អានគ្នាធម្មតាតើហី ? មិចក៏ដូចប្រច័ណ្ឌគេខ្លាំងម្ល៉េះ ទាំងដែលអ្នកខាងនោះគេមិនដែលខ្វល់ខ្វាយជាមួយយើងផង គិតហើយ
បេះដូងឈឺស្គៀបៗ យកតែម្តង មុននិងដើរទៅថ្នាក់រៀនម្នាក់ឯងទាំងទឹកមុខស្រពោន។" ថេយ៉ុងឯងកើតអីមែនទេ មិចក៏ទឹកមុខឯងស្រពោនម្លេះ ? " ជីមីន សួរទៅថេយ៉ុងភ្លាមៗ តែម្តង រកតែគេអង្គុយសឹងមិនទាន់ រាល់ថ្ងៃនេះមានមិត្តមួយនេះនិងឯង ជួយលើកទឹកចិត្តគេនៅក្បែរគេជានិច្ច អាចថាសំណាងរបស់គេក៏ថាបានដែរ ។
YOU ARE READING
🔥 SHORT NOVEL 🔞
Short StoryWarning....!!! ⚠️ រឿងខ្លីៗ ប្រលោមលោកបែបរោលរាល រវាងប្រុសនិងប្រុស 💦🔞 Jungkook top / taehyung btt សូមអធ្យាស្រ័យចំពោះពាក្យមិនសមរម្យរឺ ពាក្យលើសលួសណាមួយ 🙏 បើមិនពេញចិត្តអាចអូសរំលងបាន.....