ក្មួយសំណព្វចិត្ត 3/3 🔞

2.8K 90 2
                                    

     + ខុនដូរ

     << ជុងនាំពូមកខុនដូរធ្វើអី ? >> ថេយ៉ុង និយាយសឹងតែស្តាប់មិនបានព្រោះតែនាយទាញក. ដៃគេមកតែម្តង អូសដូចឆ្កែដូចឆ្មា ពេលនេះស្លើភ្នែកអស់ហើយពេលនេះ មិចបានជាយកគេមកខុនដូរទៅវិញ ។

     << តិចទៀតពូនិងដឹងហើយ >> ជុងហ្គុក នៅតែមុខមិនផ្លាស់ប្តូរដដែល គេខឹងម្តងៗអាក្រក់ណាស់ ឃើញអត់ឥលូវនេះមិនដឹងយកគេមកខុនដូរធ្វើអីទេនេះ ។

     ព្រូស ~~

     << អ៊ូយ.....!! ឈឺបាក់ចង្កេះអស់ហើយដឹងនេះ បានហើយពូចង់ទៅផ្ទះវិញ >> ថេយ៉ុង រអ៊ូពេលដែលនាយបោះគេមកលើពូកមួយទំហឹងតែម្តង មិននិងទារចង់ទៅផ្ទះវិញ ។

     <<  យ៉ាងមិច ខ្ញុំមិននៅផ្ទះមួយថ្ងៃដើរលេង សប្បាយណាស់ន៎ ? >>

     << ឯងដើរលេងបាន ថីពូដើរលេងមិនបាន ឯងមិនមែនម៉ាក់ប៉ាពូឯណា ? >>

     << សម្តីខ្លាំងណាស់ន៎ ចាំមើលតិចទៀតខ្លាំងដូចចឹងទៀតអត់ ? >> ជុងហ្គុក ដើរទៅរកថេយ៉ុងយឺតៗហើយហក់ទ្រោបពីលើថេយ៉ុងតែម្តង ។

     << ន៎ែងើបចេញ ធ្ងន់ណាស់មាឌប៉ុនដំរីមកដេកលើឯងកើត ចេញអោយឆាប់ >>

     << អត់ចង់ >> ជុងហ្គុក អោនទៅបឺតមាត់ថេយ៉ុងយកតែម្តង ដែលធ្វើអោយសាមីខ្លួនគេនេះបើកភ្នែកធំតែម្តង ទោះបីជាធ្លាប់ថើបគ្នាពិតមែនតែបែបលក្ខណៈធម្មតាតែ លើកនេះគឺការថើបដោយក្តីស្រឡាញ់និងការថ្នាក់ថ្នមទៀត ដែលធ្វើអោយថេយ៉ុងទោទន់ទៅតាមការថើបរបស់នាយ ដៃដែលខ្ញនោះក៏ប្រែមកជាអោបក្រសោការ. របស់ជុងហ្គុកវិញដែលធ្វើអោយនាយពេញចិត្តជាខ្លាំង ។

     << បានហើយជុង កុំអោយរឿងកាន់តែពិបាកជាងនេះអី >> ថេយ៉ុង និយាយទាំងងាកមុខចេញបន្ទាប់ពីដឹងខ្លួនឡើងមកវិញ គេមិនចង់អោយពូនិងក្មួយគេមើលមុខគ្នាមិនចំនោះទេ ។

     << ខ្ញុំស្រលាញ់ពូណា ស្រលាញ់ជាលក្ខណៈសង្សារមិនមែនស្រលាញ់របៀបពូក្មួយទេ ខ្ញុំនិយាយពិតមែន ខ្ញុំលួចស្រលាញ់ពូយូរមកហើយ តែខ្ញុំមិនហ៊ាននិយាយ ទើបតែឥលូវខ្ញុំមានភាពក្លាហានមកសារភាពប្រាប់ពូ ខ្ញុំធ្វើអីខ្ញុំដឹងខ្លួនឯងទាំងអស់ >> ជុងហ្គុក ចាប់ដៃថេយ៉ុងនិយាយសារភាព អារម្មណ៍របស់ខ្លួនទៅលើគេ គេយល់ថាវាអាចនិងខុសតែក្តីស្រឡាញ់វាមិនអាចហាមបាននោះទេ ។

🔥 SHORT NOVEL 🔞Where stories live. Discover now