• សាលារៀន
" អរុណសួស្តីសិស្សច្បង " ជុងហ្គុក និយាយទៅកាន់ថេយ៉ុង ដែលត្រូវជាសិស្សច្បងរបស់គេ ជាទម្លាប់ទៅហើយអោយតែដើរកាត់មុខថ្នាក់រៀនគេ ដឹងតែគេនិយាយមកកាន់ ថេយ៉ុងជារៀងរាល់ថ្ងៃ ឯថេយ៉ុងក៏មិនបានថាអីដែលព្រោះ គេជាមនុស្សរាប់ញាតិជាធម្មតាទេ ដែលគេទៅណាមកណាមានមនុស្សរាប់អានគេច្រើន ព្រោះតែចរិកគេល្អនោះអី ។
បើការរៀបចំខ្លួនគេវិញគឺសាមញ្ញៗទេ តែមើលទៅលេចធ្លោណាស់ ចំណែកជុងហ្គុកវិញ គេមានសក់វែងដែលបាំងថ្ងាសសឹងតែដល់ភ្នែកផង តែគេមិនខ្ជីកាត់សក់និងសោះ គេពាក់វែនតា មើលទៅសុភាពៗ ហើយចរិកគេគឺជាមនុស្សមិនសូវមាត់ក.អីទេ យូរៗនិយាយម្តងប៉ុណ្ណោះ ហើយមនុស្សដែលគេចូលចិត្តនិយាយជាមួយជាងគេមានតែថេយ៉ុង ម្នាក់ប៉ុណ្ណោះ ណាមួយផ្ទះពួកគេនៅជិតគ្នាផងទើប ពួកគេជិតស្និទ្ធគ្នាដល់ថ្នាក់នេះ ។
" បាទសួស្ដីជុងហ្គុក " ថេយ៉ុង ញញឹមបន្តិចហើយក៏ដើរទៅថ្នាក់រៀនបាត់ ទុកអោយជុងហ្គុកឈរញញឹមនៅមុខថ្នាក់ទាំងដៃអោបសៀវភៅជាប់ ។
ទីង~~ទីង~~ សំឡេងរោទ៍ បញ្ជាក់ថាដល់ម៉ោងចូលរៀន
" នៅពីរថ្ងៃខាងមុខទៀតមានការជប់លៀងជួបជុំសិស្សគ្រប់គ្នា ដើម្បីលាងគ្នានៅនៃការ វាកងខាងមុខនេះ " អ្នកគ្រូ និយាយហើយនិយាយពីម្នាក់ៗ ទឹកមុខរីកដូចគ្រាប់ជីតែម្តង ព្រោះជិតវាកងនោះអី ។
" អស់នេះហើយមែនទេ បើមិនមានចម្ងល់អីទេតោះយើងបន្តមេរៀនទៅមុខទៀត " អ្នកគ្រូ និយាយហើយក៏បន្តពន្យល់មេរៀន ពីនេះពីនោះតាមជំនាញរបស់គាត់ រហូតដល់ម៉ោងចេញទៅផ្ទះ ។
_____________
" សិស្សច្បងខ្ញុំនៅទីនេះ " ជុងហ្គុក ឈរបក់ដៃហៅថេយ៉ុង មិនចម្លែកទេព្រោះពួកគេតែងតែដើរទៅផ្ទះវិញជាមួយគ្នា តែម្តងនេះមើលទៅថេយ៉ុងដូចមិនបានមកជាមួយ គេទៀតទេ ។
" ជុងហ្គុក គឺបងមិនបានទៅជាមួយឯងទេ ព្រោះបងរវល់ទៅផ្សារជាមួយបងហ៊ូសុក ឯងអាចទៅផ្ទះវិញម្នាក់ឯងបានអត់ ? " ថេយ៉ុង និយាយទាំងក្រែងចិត្ត ព្រោះរាល់ដងដើរជាមួយគេសោះ ឥលូវមកអោយគេដើរម្នាក់ឯងដូចមិចៗទេ ពិបាកដែលពេលចឹង ។
YOU ARE READING
🔥 SHORT NOVEL 🔞
Short StoryWarning....!!! ⚠️ រឿងខ្លីៗ ប្រលោមលោកបែបរោលរាល រវាងប្រុសនិងប្រុស 💦🔞 Jungkook top / taehyung btt សូមអធ្យាស្រ័យចំពោះពាក្យមិនសមរម្យរឺ ពាក្យលើសលួសណាមួយ 🙏 បើមិនពេញចិត្តអាចអូសរំលងបាន.....