Halloween day 1/2 🔞🎃

1.4K 66 0
                                    

     @ ផ្តើមរឿង ( នៅសហរដ្ឋអាមេរិក )

     ថ្ងៃនេះជាថ្ងៃ Halloween ដែលប្រជាជនមួយចំនួនធំនៅភាគ អឺរ៉ុបនិងបណ្តាប្រទេសផ្សេងមួយចំនួនទៀត និយមធ្វើពិធីបុណ្យឡើង ដោយមានការតុបតែង ផ្ទះជាលក្ខណៈខ្មោចឬផ្សេងៗទៀតដែលមើលទៅប្លែកភ្នែក ។ ក្នុងនោះដែរ យើងឃើញរាងតូចស្តើង កំពុងតែតុបតែងផ្ទះ របស់ខ្លួនតែម្នាក់ឯង ដោយគេកំពុងរៀបចំដាក់ភ្លើង ពណ៌ និងដាក់តុក្កតា ជាច្រើននៅមុខផ្ទះតែបើមើល តុក្កតានោះទៅ វាពោពេញទៅដោយឈាម ព្រមទាំងមានមុខមាត់គួរអោយខ្លាចថែមទៀតផង ខ្លះមានកាន់កាំបិត ពូថៅ និងច្រើនទៀត ។

" ហ្ហើយ !! ហត់ណាស់ " ថេយ៉ុង ដាក់គូថអង្គុយលើសាឡាងមួយទំហឹង បន្ទាប់ពីធ្វើការតុបតែងផ្ទះអស់មួយព្រឹកធំទៅហើយនៅមិនទាន់រួចដៃទៀត ។

" តែមិនអីទេ ស៊ូៗក'ថេយ៍ ឯងអាចធ្វើបាន " ដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ គេមិនបានធ្វើការទេ ណាមួយនៅផ្ទះក៏ទំនេរមិនដឹងធ្វើអី ទើបគេមកអង្គុយរៀបចំផ្ទះ បែបនេះ ។

" ហុឹម យើងគួរតែ search មើល google សិន ព្រោះមិនចឹងទេ យើងមិនដឹងថាខ្វះខាតកន្លែងណាឡើយ " គិតហើយ ថេយ៉ុង ទាញទូរស័ព្ទរបស់ខ្លួន មើលពីរបៀបតែងផ្ទះ ដែលធ្វើមិចតែងហើយមានការចាប់អារម្មណ៍ ។

" មែនហើយ យើងភ្លេច ថា ត្រូវដាក់សំបុកពីងពាងនៅលើ ពិដានផ្ទះ អោយច្រើនបន្តិច ទើបមើលទៅដូចផ្ទះគេទុកចោល " គិតហើយ ថេយ៉ុង ប្រញាប់ ដាក់សំបុកពីងពាង ព្រមទាំងធ្វើអោយផ្ទះមានសភាព រញ៉េរញ៉ៃបន្តិច ។

" ហុឹស ៗ តែប៉ុណ្ណេះហើយបាត់ហើយ យប់ឡើង បើកតែភ្លើងទៅ គួរអោយខ្លាចបាត់ហើយ "

ទីង~~ទីង ~~

" អាឡូ នាងមីន "

" អាឡូនាង ថេយ៍ ឯងកំពុងធ្វើអីមែនទេ បានជាមុខមើលទៅដូចជាហត់ម្ល៉េះ ? " បើកកាំមេរ៉ា មុនសុទ្ធតែញើស មិនដឹងជាធ្វើស្អីខ្លះទេនេះ ។

" យើងរវល់រៀបចំ ផ្ទះនិងណា ចាំមើលតែឯងមកផ្ទះយើង ដឹងតែប្លែកភ្នែកប្លែកអារម្មណ៍ហើយ " ថេយ៉ុង ប្រាប់ទៅជីមីន ទាំងជឿជាក់ ខំធ្វើផង មើលគេប្រាប់ផង បើមិនប្លែកទៀត ចប់ហើយ ។

🔥 SHORT NOVEL 🔞Where stories live. Discover now