Halloween day 2/2 🔞

1.7K 77 3
                                    

+ ពេលយប់

ពេលនេះជុងហ្គុកបានរៀបចំខ្លួនហើយ ៗ ដោយមានការតុបតែងខ្លួនបែបលក្ខណៈបីសាចជញ្ជក់ឈាម ដោយមានចង្គូម ពីរនៅជាប់និងធ្មេញព្រមទាំង ស្លៀកពាក់អាវសដៃវែងប្រលាក់ឈាមនិង ខោខ្មៅ អារម្មណ៍ពេលនេះគឺពិតជាភ័យខ្លាំងណាស់ ខ្លាចគេចាប់បាន តែមួយទៀតក៏សប្បាយចិត្ត ព្រោះបាននៅជិតថេយ៍ៗ របស់គេវិញ ។

" ហីយ៉ា ប្អូនបងទៅរកគំនិតមកពីណា តែងខ្លួនបែបនេះលូយម្យ៉ាងដែលតើ ហុឹស "

" អរគុណបង តែឥឡូវនេះគឺភ័យខ្លាំងណាស់ ខ្ញុំឡើងញ័រដៃទៅហើយ " ហុឹម ហេតុតែគេសុភាពបុរស គ្រាន់តែទៅណាត់ជួប ញាំអីជាមួយគ្នាសោះភ័យឡើងញ័រដៃញ័រជើងអស់ទៅហើយ 😇

" ធ្វើចិត្តអោយសប្បាយៗទៅ រឿងទុកអោយបងជាអ្នកចាត់ការ អោយ ជឿងបង ហើយនេះកុំភ្លេចពាក់អានេះទៀត " ជុងហ្គី យកស្រោមមុចមកពាក់អោយជុងហ្គុក តែស្រោមមុខនិងតែពាក់កណ្តាលមុខ ត្រឹមច្រមុះទេ ដែលចំហរពាក់កណ្តាលទៀត ដើម្បីអោយឃើញចង្គូម ។

" ស្អាតទេ បង ? "

" ហុឹម ឯងមុខដូចបងខ្លាំងណាស់ ជុងហ្គុក " ជុងហ្គី និយាយដោយភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែពេលពាក់ទៅ មុខជុងហ្គុកនិងនាយ ដូចបងប្អូនភ្លោះតែម្តង ដែលអាចធ្វើអោយ ថេយ៉ុង ច្រឡំបាន ។

" ចឹង វាងាយស្រួលហើយមែនទេ បង ? "

" អុឹមបានហើយ ឯងទៅចុះកុំអោយថេយ៉ុងចាំយូរ បងនៅចាំស្តាប់លទ្ធផលរបស់ឯង ស៊ូៗណាប្អូនប្រុស "

+ ផ្ទះថេយ៉ុង

តុ~~តុ ~~

" ចាំបន្តិច " ថេយ៉ុង ដែលស្លៀកពាក់ខោអាវ ដែលប្រលាក់ឈាមតិចៗ ជាមួយនិងការផាត់មុខបែបបីសាចរបស់គេ តែមើលទៅវារៀងខ្ជូតៗ ឯជុងហ្គុកឃើញហើយអត់រំភើបមិនបាន ព្រោះតែពេលនេះគរបានមើលមុខក្រស់របស់គេចំៗនោះអី រងពីតូចដល់ធំគេ មិនហ៊ានសម្លឹងមើលមុខថេយ៉ុង ចំៗបែបនេះទេ ។

" ជុង ជុង ដឹងខ្លួនឡើង នេះបងកើតអីហ្នឹង ? " ឃើញគេឈរគាំងៗបែបនេះធ្វើអោយថេយ៉ុងអត់
បារម្ហ មិនបាន ។

" អ៎.គ...គឺអត់មានអីទេ មិញនេះបងភ្លឹក ព្រោះឃើញសម្រស់អូននោះអី ? សឺតត យប់នេះអូនស្អាតណាស់ កូនបីសាចតូច " ជុងហ្គុក ហ៊ានណាស់ទៅថើបថ្ពាល់កូនគេ ធ្វើអោយថេយ៉ុងបើកភ្នែកធំៗ ព្រោះតែប្លែក ជុងហ្គី មិនដែលប៉ះពាល់គេទេ ទោះបីជាជាសង្សារគ្នាយូរហើយក៏ដោយ ។

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

🔥 SHORT NOVEL 🔞Where stories live. Discover now