<< យ៉ា....!!! ចាំមើលពូឈប់និយាយរកឯងហើយ ប៉ិនណាស់អាខាងធ្វើត្រាប់តាមនិង >> ថេយ៉ុង និយាយទាំងងរងក់ដាក់ក្មួយ ខឹងហើយលួងគេភ្លាម ។
<< ហីយ៉ា...!! ពូថេចេះធ្វើចរិកចឹងទៅកើត មោះសឺត សឺត ឈប់ខឹងទៅណា អូនឈប់និយាយតាមទៀតហើយ ណាថេថេរបស់អូន >> ជុងហ្គុក ទាញគេយកមកថើប ឃើញអត់ចំណេញទៀតហើយ ហាហា។
<< បានហើយឈប់ខឹងហៃ មិនដឹងកូននរណាទេបុិនលួងម្លេះ តោះទៅងូតទឹកវិញ ប្រញាប់ទៅញាំបាយ >> ពួកគេ នៅគ្នាងូតទឹកទាំងពីរនាក់តែម្តង ស្តាប់ទៅឮតែសំឡេងសើចក្អាកក្អាយមិនឈប់សោះតែម្តង ទាំងដែលកាលមុនភូមិគ្រឹះនេះសកងាត់ដូច ចោរលួចសេះសោះ ។
________________
+ បីខែកន្លងផុតទៅ
រយៈពេលបីខែកន្លងមកនេះជុងហ្គុក ប្រសើរជាងមុនឆ្ងាយណាស់ដោយសារតែមានថេយ៉ុងនៅមើលយ៉ាងដិតដល់តែម្តង ហើយថ្ងៃនេះក៏ជាថ្ងៃដែលជុងហ្គុកត្រូវទៅពេទ្យដើម្បីពិនិត្យមើល ថាគេជាបានប៉ុន្មានភាគរយហើយ ។
<< ម៉ាក់ខ្ញុំជាហើយ មិនបាច់ទៅពេទ្យស្អីទេ កូនមិនចូលចិត្ត >> ជុងហ្គុក កំពុងតែឈរប្រកែកជាមួយម៉ាក់របស់គេដែល នាំគេទៅពេទ្យ និយាយតាមត្រង់គេពិតជាធុញជាមួយនិង មន្ទីរពេទ្យស្អីគេនិងណាស់ ទៅរាប់ម៉ោង មិនដឹងជាស្អីទៅស្អីទេ អាមនុស្សជាហើយនៅនាំទៅពិនិត្យធ្វើស្អីទៀត មិនយល់តែម្តងហើយ ។
<< ក៏នាំកូនអោយពេទ្យ ពិនិត្យកាន់តែច្បាស់និងណា ថាកូនជាដូចកូននិយាយប្រាប់ម៉ាក់មែនឬអត់ ម៉ាក់គ្រាន់តែបារម្ភ >> អ្នកស្រីចន នៅតែរក្សាចំហរដដែល គាត់សប្បាយចិត្តណាស់ពេលដែលដឹងថាកូនគាត់ ប្រក្រតីឡើងវិញនោះ ហើយគាត់គ្រាន់តែចង់យកគេទៅពិនិត្យដើម្បីអោយច្បាស់តែប៉ុណ្ណោះ តែមើលកូននេះវាធ្វើរឹកហ៎ ។
<< កូនថាមិនអីគឺមិនអីហើយ ម៉ាក់ >>
<< ហុឹម..!! ចាំមើលម៉ាក់ប្រាប់ពូថេយ៍េបស់ឯង ថាឯងក្បាលរឹងមិនស្តាប់បង្គាប់ម៉ាក់ ចាំមើលពូឯងស្តាប់តាមនរណា ? >> អ្នកស្រីចន និយាយទាំងមានអំណួតថាគាត់ដឹងតែជាអ្នកឈ្នះតែម្តង ចង់និយាយអីក៏ដោយអោយតែលើកឈ្មោះពូថេយ៍គេមក ដឹងតែកូនឆ្មាតូចវិញមិនខាន អ្នកណាមិនដឹងថាជុងហ្គុកខ្លាចថេយ៉ុងឡើងរាបដូច កន្ទេលហើយ ។
YOU ARE READING
🔥 SHORT NOVEL 🔞
Short StoryWarning....!!! ⚠️ រឿងខ្លីៗ ប្រលោមលោកបែបរោលរាល រវាងប្រុសនិងប្រុស 💦🔞 Jungkook top / taehyung btt សូមអធ្យាស្រ័យចំពោះពាក្យមិនសមរម្យរឺ ពាក្យលើសលួសណាមួយ 🙏 បើមិនពេញចិត្តអាចអូសរំលងបាន.....